ពិធី​ចុះហត្ថលេខា​M.O.U​អ្នកជំនួញ​១១​ខេត្ត​មកពី​ប្រទេស​ថៃ និង​កម្ពុជា​៣១​ដៃគូរ​ពាណិជ្ជកម្ម តំលៃ​ជាង​២០០០​លាន​បាត​( VIDEO )

0

សៀមរាប​. ពិធី​ចុះហត្ថលេខា​M.O.U ចាប់ដៃ​គូរ​ពាណិជ្ជកម្ម រវាង​អ្នកជំនួញ​ព្រះរាជណាចក្រ​ថៃ​.​និង​អ្នកជំនួញ​ព្រះរាជាណាចក្រ​កម្ពុជា​៣១​គូរ ក្នុង​តំលៃ​ជាង ២០០០​លាន​បាត ដើម្បី​នាំចេញ​នូវ​ផលិតផល​នានា​ដែល​ផលិត​បាន ចូល​ទីផ្សារ​អន្តរជាតិ ក៏ដូចជា​ការផ្លាស់ប្តូរ​នូវ​ទំនិញ​ទៅវិញទៅមក បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៥ ។​ពិធី​នេះ​ដោយមាន​ការចូលរួម​ពី​IMG_8073សំណាក់​ឯកឧត្តម គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប ឯកឧត្តម គង់​វិមាន​អភិបាលរង​ខេត្តកំពង់ធំ និង​ឯកឧត្តម អភិបាលខេត្ត​សុរិន្ទ និង ព្រមទាំង​អ្នក​ធុ​រះ​កិច្ច ទាំង​ថៃ និង​កម្ពុ​ជាជាង​២០០​នាក់ ដែល​បានមកពី​ខេត្ត​នគររាជ​ស៊ី​ម៉ា ខេត្ត​បុរី​រ័​ម ខេត្ត​សុរិន្ទ ខេត្ត​ជ័យ​ភូមិ ខេត្ត​ស៊ីសាកេត ខេត្ត​ឧ​ប៊ុន​រាជធានី រួមជាមួយ​ខេត្ត​ខ្មែរ​មាន ខេត្ត​ឧ​ត្ត​មានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្តស្ទឹងត្រែង ឡើង​ក្មុង​សណ្ឋាគារ អេ​រ៉ា ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។​IMG_8058
​ឯកឧត្តម និ​រ៉ា​ន់ កណ្យា​ណ​មិត្ត អភិបាលខេត្ត​សុរិន្ទ បាន​មានប្រសាសន៍ សូម​ចូលរួម​ត្រេ​ត​អរ​ចំពោះ​អ្នកជំនួញ​ទាំង​២​ប្រទេស ដែល​បាន​ចុះហត្ថលេខា​ចាប់ដៃ​គូរ ដើម្បី​ពាណិជ្ជកម្ម រួមគ្នា​ដើម្បី​នាំ​ផលិតផល​ទាំង​២ ប្រទេស ទិញ​លក់​ទៅវិញទៅមក ការចុះហត្ថលេខា​ដើម្បី​ចាប់ដៃ​គូរ​រវាង​អ្នកវិនិយោគ នេះ​គឺជា​ការ​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ផងដែរ ដើម្បី​ជម្រុញ​ឲ្យ​ផលិតផល​ក្នុងស្រុក​មាន​ទីផ្សារ ហើយ​អាជ្ញាធរ ថៃ​និង​ព្យាយាម​បើក​ច្រក​អន្តរជាតិ​នៅតាម ចំនុច​ផ្សេងៗ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ទាំងពី​ប្រទេស​បាន​នាំ​ផលិត ផល​ចេញទៅ​លក់​នៅ​ទីផ្សារ អាជ្ញាធរ​ថៃ និង​កម្ពុជា គាំទ្រ​ឲ្យ​អ្នកវិនិយោគ និង​អ្នកជំនួញ ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម​និង ទេសចរណ៍ ដើម្បី​ទទួល​នូវ​សហគមន៍​អាស៊ាន ហើយ​និង​ធ្វើ​សកម្មភាព​ទំនាក់ទំនង​ផ្នែក ពា​ណិ​ជ្ចក​ម្ម​ជាមួយ​ប្រទេសជិតខាង​និង​ពង្រីក​ទីផ្សារ​របស់​ប្រទេស​កម្ពុជា ។​IMG_8034
​របស់លោក ឧកញ៉ា មាស ហន សភាពាណិជ្ជកម្ម ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការ​ជំនួប​រវាង​៦​ខេត្ត​ភាគី​ថៃ និង​៥​ខេត្ត​ភាគី​កម្ពុជា គឺជា​ការ​ជម្រុញ​ឲ្យ​មានការ​វិនិយោគ​ផ្នែក​ពាណិជ្ជកម្ម កាន់តែ​ប្រសើរឡើង​និង​ជា​តំ​ម្រូ​វ​ការ​របស់​សហគមន៍​អាស៊ាន​នេះ តាមរយះ​ការចុះ​M.O.U និង​អាច​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ជា​វិជ្ជមាន​ជា មិន​ខាន និង​សូម​ផ្តាំផ្ញើរ​ដល់ អ្នកវិនិយោគ សហ​គ​គ្រិន​វ័យក្មេង និង​អ្នកវិនិយោគ​ខ្នាត តូច និង​ខ្នាត​ធំ សុំ​ឲ្យ​ឆ្លៀត​ឳ​កាស​ជួបគ្នា​ឲ្យ​បាន​ច្រើន ហើយ​យោគយល់​គ្នា គោរព​គ្នា​ទៅវិញទៅមក ទាំង​ផលប្រយោជន៍ ប្រទេស ក្រុមហ៊ុន និង​បុគ្គល​។​IMG_8055
​ឯកឧត្តម គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ចុះហត្ថលេខា ដើម្បី យល់ចិត្ត​គ្នា រួម​ធ្វើ​សហប្រតិបត្តិការ​រវាង ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្ត ៦ ថៃ និង​ខេត្ត​៥ របស់​កម្ពុជា ដែល​នៅជាប់​តាម​បណ្តោយ​ព្រំដែន ដោយឡែក​ខេត្តសៀមរាប គឺជា​គោលដៅ តំបន់​ទេសចរណ៍ ដូច្នេះ​ខេត្តសៀមរាប​មាន​មោទនភាព​ក្រោយ​ការដឹកនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ដូច្នេះ​ទើប​សម្រេច​យល​ខេត្តសៀមរាប ជាទី​តាំង​ប្រជុំ​ធ្វើ​ប្រតិបត្តិការ​ជាមួយគ្នា ផ្នែក​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ ហើយ​ការចុះហត្ថលេខា​នេះ​គឺ​ភាគី​ទាំងពីរ​យល់ចិត្ត​គ្នា ដើម្បី​ឲ្យ​សម្រេចបាន ជោគជ័យ​ចាំបាច់​ត្រូវមាន​ការចុះ M.O.U ជាមួយគ្នា ដែលមាន​វិស័យ​កសិកម្ម​១៣​គូរ ឧស្សាហកម្ម និង​ទេសចរណ៍ ១៨​គូរ នេះ​ជាការ​ជោគជ័យ រវាង​ប្រទេស​ទាំង​២​។​
​ដោយ ប៊ុន រដ្ឋា
IMG_8030 IMG_8029