រថយន្តធន់ធំដឹកទំនិញផ្ទុកលើសទម្ងន់ដាច់ កង់ក្រោយក្រឡាប់ផ្ងាជើងទ្រមេឃ

0

ខេត្តកណ្តាល ៖ រថយន្តធន់ធំមួយគ្រឿងដឹកទំនិញផ្ទុកលើសទម្ងន់ បណ្តាលឲ្យដាច់កង់
ក្រោយក្រឡាប់ផ្ងារជើងលើកំណាត់ផ្លូវជាតិលេខ១កាលពីវេលាម៉ោង១ និង ៣០នាទី
រសៀលថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧IMG-20150702-WA0027_resized
– ១៨ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិ
លេខ1 ។រថយន្តដឹកទំនិញផ្ទុកលើសទម្ងន់ដាច់កង់ក្រោយក្រឡាប់ផ្ងារជើង ម៉ាក FUSO ពាក់
ស្លាកលេខស្វាយរៀង 3A 3979 ដឹកទំនិញពីប្រទេសវៀតណាម ។ ចំណែកអ្នកបើកបរ
មិនត្រូវបានគេស្គាល់ឈ្មោះទេ ។មុនពេលកើតហេតុគេឃើញរថយន្តដឹក
ទំនិញខាងលើ បើកបរក្នុងទិញដៅ ពីអ្នកលឿង-ភ្នំពេញស្រាប់តែមកដល់ចំណុចកើត
ហេតុ ក៏ដាច់កង់ក្រោយម្ខាង បណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើងឡើងលើតែម្តង ។ តែ
សំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរនិងពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវជាតិរង
គ្រោះថ្នាក់នោះទេ ។ក្រោយកើតហេតុភ្លាមកម្លាំងសមត្ថកិច្ចមូលដ្ធាននិងបេអឹមចុះមកជួយសម្រួលចរាចរណ៍ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ។សូមបញ្ជាកថា់ថយន្តខាងលើបង្កឡើងដោយ
ខ្លួនឯងមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់និងខូចខាត ដល់សម្បត្តិសាធារណះនោះទេ
ទើបមិនរំខានដល់មន្ត្រីជំនាញធ្វើការវាស់វែងទេ ៕IMG-20150702-WA0029_resized