ទំនាស់ដីផ្លូវក្នុងផ្សារសាលាលេខ៥បានដោះស្រាយបញ្ចប់ ដោយក្រុមការងារចំរុះថ្នាក់ខេត្តរវាងអាជីវករដូចគ្នា និងជាមួយគណៈកម្មការផ្សារ

0

ខេត្តកំពង់ឆ្នាំង៖ដោយមានការបង្កើតក្រុមការងាររបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងចុះថៃ្ងទី២៨ ខែមិថុនា ឆ្នាំ២០១៥ នៅថៃ្ងទី២ខែកក្កដាឆ្នាំ២០១៥ក្រុមការងារចំរុះថ្នាក់ខេត្តដឹកនាំដោយលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក11238266_1608898716044664_6376844025097749564_n សោម សុជាតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្រ្តីមន្ទីរអធិការកិច្ច មន្រ្តីមន្ទីរហិរញ្ញវត្ថុខេត្តអាជ្ញាធរដែនដី គណៈកម្មការផ្សារ និងអាជីវករភាគីទាំង២ដែលមានទំនាស់ បានធ្វើការចូលរួមសំរបសំរួលដោះស្រាយបញ្ចប់បានជោគជ័យ ក្នុងរឿងទំនាស់ផ្លូវចេញចូលក្នុងផ្សារសាលាលេខ៥ តាមនយោបាយឈ្នះឈ្នះ ។ក្នុងកិច្ចជំនួបពិភាក្សា ភាគីទាំង២ បានព្រមព្រៀងតាមការសមក្របសម្រួលដោះស្រាយ របស់ក្រុមការងារចំរុះថ្នាក់ខេត្ត ដោយអនុវត្តតាមខ្លឹមសារដូចតទៅ៖លោក សំរិទ្ធិ.ស៊ីវត្ថា ជាអាជីវករផ្សារសាលាលេខ៥ យល់ព្រមរំកិលតូប ហើយរក្សាទំហំ៣,៩០ម៉ែត្រគុណ៣ម៉ែត្រ(ក្នុងសូន្យ) ,លោក មាស សំណាង និងលោក ឆេង ថុន ជាឪពុកព្រមឯកភាពរំកិលនៅត្រឹម៣,៨០ម៉ែត្រគុណ និង៦ម៉ត្រ(ក្នុងសូន្យ) ចាប់ពីថៃ្ងទី២ខែកក្កដានេះតទៅ។ក្រោយពីបានដោះស្រាយចប់តំណាងអោយអាជីវករចំនួន១១នាក់ក្នុងផ្សារលាលេខ៥ដែលបានដាក់ពាក្យបណ្តឹងមានឈ្មោះលន កវី , អ៊ុំ គន្ធី, ស៊ុំ ពៅ, ជឹម ផានិត សូមឯកភាពតាមការសំរបសំរួលនិងយល់ព្រមតាមការដោះស្រាយរបស់ក្រុមការងារចំរុះថ្នាក់ខេត្ត។បន្ទាប់មកភាគីទាំង២បានសន្យាគ្នាបើបុគ្គណាមិនគោរពតាមកិច្ចសន្យានេះ សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានហើយភាគីទាំង២បានផ្តិតមេដៃទទួលខុសត្រូវលើកិច្ចសន្យារៀងៗខ្លួនដោយមានក្រុមចំរុះថ្នាក់ខេត្តស្រុកឃុំទាំងអស់ធ្វើជាសាក្សីផងដែរ។គួរបញ្ជាក់ថា រឿងទំនាស់ផ្លូវចេញចូលផ្សារខាងលើនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការដោះស្រាយច្រើនលើកច្រើនសារមកហើយ ដោយភាគីទាំង២មិនយល់យោគគ្នា ក្រោយមកឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបង្កើតក្រុមការងារចំរុះថ្នាក់ខេត្ត ចុះសិក្សាស្រាវជ្រាវ និងសម្របសម្រួល ដោះស្រាយតាមគន្លង នយោបាយឈ្នះ ឈ្នះ របស់សម្តេច តេជោ ហ៊ុនសែន ទើបទទួលជោគជ័យបញ្ចប់រឿងនៅថៃ្ងនេះ។លោក អ៊ូ ជួបកុសល ប្រធានក្រុមការងារចំរុះថ្នាក់ខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ភាគីទាំង២ដែលបានចូលរួមដោះស្រាយជាមួយគ្នាបញ្ចប់រឿងដោយសន្តិវិធីនិងទទួលយកបានទាំងអស់គ្នា។លោកក៏បានសន្យាថា៖លោក និងជួយសំរបសំរួលសណ្តាប់ធ្នាប់ផ្លូវក្នុងទីផ្សារនេះអោយបានល្អ ហើយលោកក៏បានសំណូមពរដល់អាជីវករទាំងអស់ដើម្បីអោយផ្សារមានសណ្តាប់ធ្នាប់មានសោភ័ណភាពល្អ និងមិនអោយកកស្ទះចរា ចរណ៍ស្នើសុំអោយបងប្អូនអាជីវករទាំងអស់គ្នាត្រូវចូលរួម ៕10411755_1608899356044600_148059129931207424_n