ស្ដ្រីខារ៉ាអូខេយីហោម្លប់ស្តៅម្នាក់បាត់ខ្លួន១សប្តាហ៍ ហើយទុកកូនស្រីតូចៗ២នាក់អោយជីដូនចិញ្ចឹម

0

ខេត្តព្រះវិហារ ៖ ស្ដ្រីចំណាស់ម្នាក់បានសំរេចចិត្តទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានអោយជួយស្វែងរកកូនស្រីរបស់គាត់ដែលបានចាកចេញពីផ្ទះនិងផ្តាច់ការទាក់ទងអស់រយះពេល១សប្តាហ៍មកហើយមិនដឹងថាទៅទីណាពិតប្រាកដខណះពេលនេះបន្សល់ទុកចៅស្រីPVH4តូចៗ២នាក់អោយគាត់មើលថែរក្សា។តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារបានអោយដឹងនៅព្រឹកថ្ងៃទី០៣កក្កដា២០១៥ថាស្ដ្រីត្រូវជាជីដូននោះកំពុងមានជីវភាពខ្វះខាតហើយទទួលបន្ទុកធ្ងន់ចិញ្ចឹមចៅស្រី២នាក់ដែលម្ដាយបានរត់ចោលថែមទៀត។គាត់ឈ្មោះឈឹមស្រីអាយុ៥៦ឆ្នាំរស់នៅភូមិភារកិច្ចសង្កាត់ប៉ាលហាលក្រុងខេត្តព្រះវិហារហើយស្ដ្រីដែលរត់ចោលកូនឈ្មោះឆុនដេតអាយុ១៩ឆ្នាំគឺមុនបាត់ខ្លួនបានទៅធ្វើការនៅហាងខារ៉ាអូខេបង្កប់សេវាកម្មជួញដូរផ្លូវភេទ១កន្លែងយីហោឈ្មោះម្លប់ស្តៅមានទីតាំងនៅខាងក្រោយអធិការដ្ឋាននគរបាលក្រុងព្រះវិហារតែម្ដង។ភ្នាក់ងារនិយាយថាជីដូនដែលកំពុងតែចិញ្ចឹមចៅស្រីតូចៗ២នាក់នោះបានទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ាលហាលនិងបន្តទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ប្រណាកថែមទៀតកាលពីថ្ងៃទី២៨មិថុនា២០១៥ដើម្បីអោយជួយស្រាវជ្រាវរកកូនស្រីរបស់គាត់ដែលកំពុងបាត់ខ្លួន។រហូតមកដល់ថ្ងៃទី០៣កក្កដានេះមិនទាន់ទទួលបានដំណឹងរកឃើញកូនស្រីរបស់គាត់នៅទ្បើយទេ។ស្ដ្រីដែលរត់ចោលកូនទាំង២នាក់របស់ខ្លួននោះទើបតែលែងលះប្តីបានរយះពេល៥ខែប៉ុណ្ណោះ។លោកគង់គារអធិការនគរបាលក្រុងព្រះវិហារបានអោយដឹងថាគាត់ដូចជាមិនបានដឹងពីពាក្យបណ្ដឹងរបស់ស្ដ្រីនោះទេបើគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលគាត់ប្រាកដជាដឹងតាមរយះនាយប៉ុស្ដិ៍នគរបាលទាំង២រាយការណ៍មកគាត់។លោកអធិការបានបញ្ជាក់ថាចាំគាត់ស្រាវជ្រាវទៅតាមប៉ុស្ដិ៍ចំពោះពាក្យបណ្ដឹងនេះ៕PVH5