តូចចិត្តនិងជំងឺប្រចាំកាយដាច់ចិត្តចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ទឹក

0

ខេត្តកណ្តាល៖ បុរសម្នាក់ដែលមានជំងឺប្រចាំកាយមើលមិនជា តូចចិត្តចងកសម្លាប់ខ្លួន
ក្នុងបន្ទប់ទឹកបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី២ ខែ
កក្កដាឆ្នាំ២០១៥នៅក្នុងបន្ទប់ទឹកក្រោមផ្ទះស្ថិតក្នុងភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយIMG-20150703-WA0006_resized
ស្រុកកៀនស្វាយខេត្តកណ្តាល។បុរសដែលចងកធ្វើអត្តឃាតសម្លាប់ខ្លួន
ឈ្មោះនាងពុទ្ធិកាហៅធំភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ នៅលីវរស់នៅភូមិ.ឃុំ កើត
ហេតុខាងលើ ។ក្រុមគ្រួសារបាននិយាយឲ្យដឹងថា កូនប្រុសរបស់គាត់,ជនរងគ្រោះមានជំងឺប្រចាំកាយបីប្រភេទ គឺជំងឺមហារីកបេះដូង.ក្រិនថ្លើម.និងជំងឺទាចទឹក ព្យាបាលរយៈពេល១ឆ្នាំ
ហើយ។ទោះបីជាគាត់ព្យាយាមយកកូនទៅមើលនៅគ្រប់ច្រកល្ហកក៍មិនជាដែរ ។
ក្រុមគ្រួសារបន្តទៀតថានៅថ្ងៃកើហេតុពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ មិនបាននៅផ្ទះទេ
ជាប់រវល់ទៅលក់នំនៅផ្សារពេលត្រឡប់មកដល់ផ្ទះមិនឃើញកូនក៍នាំគ្នាដើររកទៅបើក
ទ្វារបន្ទប់ទឹកមើលស្រាប់តែឃើញកូនចងកនិងខ្សែភ្លើង ជាប់នឹងឈើដំបូលបន្ទប់ទឹក
ស្លាប់បាត់បង់ជីវិតទៅហើយ ។ ក្នុងពេលនោះក៍នាំគ្នាកាត់ខ្សែលើកសពជនរងគ្រោះ
ដាក់លើគ្រែមុនពេលសមត្ថកិច្ចចុះទៅដល់។ប្រភពពីអ្នកជិតខាងក៍បានឲ្យដឹងដែរថា
ជនរងគ្រោះឈ្មោះនាងពុទ្ធិកាហៅធំនេះនៅមុនពេលកើតហេតុរយៈពេល២ថ្ងៃ បានដើរ
ត្អូញត្អែប្រាប់គេឯងថាពិបាកក្នុងខ្លួនណាស់ចង់តែសម្លាប់ខ្លួន ប៉ុន្តែគ្មានអ្នកណាចាប់
អារម្ភ ។ទាក់ទិននៃការចងកដម្លាប់ខ្លួននេះផងដែរមន្ត្រីប៉ូលិសបច្ចេកទេសនិងបេអឹមក៍បានចុះ
ទៅធ្វើកោសល្យវិច្ចយ័ ហើយបានបញ្ជាក់ថាជនរងគ្រោះ ពិតជាចង.ក សម្លាប់ខ្លួនឯង
ប្រាកដមែន មិនមានពាក់ពន្ធ័នឹងរឿងឃាតកម្មអ្វីនោះទេ ៕IMG-20150703-WA0007_resized