សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​

0

​ខេត្តសៀមរាប​៖​កម្លាំង​នគរបាល​ខេត្តសៀមរាប កាល​​ពី​ព្រឹក​ថ្ងៃទី​០៦​នេះ​បានធ្វើការ​នាំខ្លួន​សកម្ម​ជនគ​ណះ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​ទៅ​អំណាចតុលាការ ដោយ​ចោទ​ពីបទ​ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បង្ក​អសន្តិសុខ រារាំង​ការបោះឆ្នោត​សហគមន៍​ដឹក​ភ្ញៀ​
​វ​ទេសចរ​កាលពីពេល​កន្ល​ង​ទៅ​។​ហេតុការណ៍​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ​កក្ត​ដា​នៅ​ភូមិ​ត្នោត​កំបុត ឃំ​ុ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​​រួច​បញ្ជូនទៅ​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។​លោក​វរសេនីយទោ មិន ចន្ថា អធិការនគរបាល​ស្រុ​image-2fc8eea6c1e89d90743c68308eabc4f7c86cb0c3dde265a061f528a3e3060e51-V
​ក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា ការចាប់​ជនសង្ស័យ​​ទាំង​២​នាក់​គឺ​ធ្វើទៅ​តាម​ដេ​កា​បង្គាប់​របស់​តុលាការ​​ដោយ​ចោទប្រកាន់​ពីបទ​ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ដែល​ពួកគាត់​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧​ខែមិថុនា​​កន្លងទៅនេះ​នៅ​ភូមិ​គោក​ក្តុល ឃំ​ុ​កំពង់​ភ្លុក​។​​លោក​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ទី​១​ឈរ គុជ​ស៊ា​ក់ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ទី​២​ហុង ណាក់ ភេទ​20150706_152529ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ឃំ​ុ​កំពង់​ភ្លុក​។​​លោក​ភូ សំអាត​អភិបាលស្រុក​ប្រាសាទបាគង​បាន​ឲ្យ​​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​គឺជា​សកម្ម​ជនគ​​ណះ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ពួកគេ​ជា​អ្នក​គា​ទ្រ​ក្រុម​​ហ៊ុន ស៊ូ​ជី​ង​យ៉ាង​ពេញទំហឹង​។​លោក​បន្តថា​ពួកគេ​ជា​​អ្នក​អុកឡុក​នៅក្នុង​កា​របោះ​ឆ្នោត​ជ្រើសរើស​សហគមន៍​ដឹក​ភ្ញៀវ​កំពង់​ភ្លុក និង​បង្ក​របួសស្នាម​ដល់​ពលរដ្ឋ​ចំ​
​នួន​៧​នាក់​។​ទាក់ទិន​ករណីនេះ​ផងដែរ លោក​ហុក ពៅ ចៅក្រម​សើ​ុ​ប​សួរ​នៃ​សាលាដំបូង​ខេត្ត​និង​ជា​អ្នក​​ចេញ​ដេ​កា នេះ​លោក​បាន​មានប្រសាសន៍​ប្រាប់ថា​ជន​ដែល​លោក​ព្រះរាជអាជ្ញា​20150706_152134ចោទ​នោះ​មាន​២​នាក់​​ដោយ​ចាត់​ឲ្យ​សមត្ថកិច្ច​ស្រាវ​ជ្រា​វេ​កមុខ​រក​។​លោក​បន្តថា យើង​កំពុង​រង់ចាំ​ខាង​សមត្ថកិច្ច​បញ្ជូន​សំណុំ​រឿ​​ង​មក​សិន​ទើប​បើក​ការ​សើ​ុ​ប​អង្កេត​បន្ថែមទៀត​។​ជាមួយគ្នា​និង​ការនាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​​ដែរ​ក៏​ឃើញ​មាន​វត្តមាន​ពលរដ្ឋ​ប្រមាណ​២០០​នាក់មក​តវ៉ា​សុំ​ដោះលែង​តំណាង​របស់​ពួកគាត់​វិញ និង​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​សម្រួល​ដល់​ការរក​ទទួលទាន​រប​ស់​ពួកគាត់​ផង​។​បច្ចុប្បន្ននេះ​អាជ្ញាធរខេត្ត​បាន​កោះហៅ​ឲ្យ​ក្រុមអ្នកតវ៉ា​នោះ​ចំនួន​៦​នាក់​ឲ្យ​ចូលទៅ​បុរី​រដ្ឋបាល​ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​ពួកគាត់​៕20150706_151904