យុវ​ជន់​ម្នាក់​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​បណ្ដាល​ឲ្យ​ធ្លា​ក៉​ទឹក​ប្រឡាយ​សន្លប់​

0

កំពង់ធំ​. .​យុវ​ជន់​ម្នាក់​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​បណ្ដាល​ឲ្យ​ធ្លា​ក៉​ទឹក​ប្រឡាយ​សន្លប់​ធំ​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០.៣០​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​ស្ពាន​ទំនប់​១​មករា​ស្ថិតនៅ​ភូមិ​ខ្វែក​ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក​ខេត្ត​កំ​ព​ង៉​ធំ​។​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ទ្រី​ម​សេ​១២៥​ព​ណ៏​ខ្មៅ​ដែលមាន​ស្លាក​លេខ​ភ្នំពេញ​1u៤៦១៨​ចេញពី​កើត​ទៅ​លិច​ក្នុង​លបឿន​លឿន​ដូច​ព្យុះ​ដ​ល៉​កន្លែងកើតហេតុ​ឭ​សូ​សំលេង​លាន់​ផាំង​ស្រាប់តែ​ក្រឡេក​មើលទៅ​ឃើញ​មនុស្ស​និង​ម៉ូតូ​DSC07941_resized_3ធ្លាក់ចូល​ទឹក​ប្រឡាយ​ទៅហើយ​។​ភ្លាមៗ​នោះ​អ្នក​ដែល​បានឃើញ​ហេតុ​ការរត់​ទៅ​ជួយសង្គ្រោះ​ដើម្បី​ស្រង់​មនុស្ស​និង​ម៉ូតូ​យកមក​លើគោក​ពេល​ស្រង​យកមក​លើគោគ​បុរស់​ដែលជា​ម្ចាស់​ជិះ​ម៉ូតូ​តែម្នាក់ឯង​នោះ​សន្លប់​បាត់ស្មារតី​ទៅហើយ​និង​របួស​ចំក្បាល​យ៉ាងធ្ងន់ធ្ងរ​ក្រោយមក​បាន​ប៉ូ​លី​ស្ត​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​កំពង់ថ្ម​ស្រាវជ្រាវ​រក​បងប្អូន​សាច់​ញា​ត្តិ​ជនរងគ្រោះ​ទើប​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ស៊ីម​ហ៊ឿ​ន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ពរោង​ឃុំ​សុចិត្រ​ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ​។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​យកមក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍​សន្ទុក​ដើម្បី​សង្គ្រោះបន្ទាន់​។​DSC07937_resized_3 DSC07944_resized_3
​ ​