​បើក​ម៉ូតូ​លឿន​ក្នុង​សភាព​ស្រវឹង​ទៅបុក​រថយន្ត​ធំ​ពីក្រោយ​ស្លាប់​ភ្លាមៗ​ឯ​ម៉ូតូ​រួញ​អស់​មួយ​កំណាត់​មុខ​

0

 

​ពោធិ៍សាត់ ៖ បុរស​ខ្មែរឥស្លាម​ម្នាក់​ត្រូវបាន​សាក្សី​ដឹង​រឿងនេះ​អះអាងថា​គេ​បាន​ផឹក​សី​ុ​ស្រវឹង​ជោគជាំ​បាន​បើក​ម៉ូតូ​ស្កូ​ពី​ក្នុង​ល្បឿន​យា​៉​ង​លឿន​ក៍បាន​ជ្រុល​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដែល​គេ​កំពុង​ឈប់​ចត​ស្ងៀម​ដោយ​កង់រ​យន្ត​ម្ខាង​ជាប់​លើផ្លូវ​កៅស៊ូ​តៃកុង​ឈប់​បត់ជើងតូច​មួយ​ភ្លែត​បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ ខាងកើត​រោងចក្រ​កាត់ដេ​ក្រុមហ៊ុន​ថៃ​អី​ុ​សី​ុ​ជាង​៥០​មែ​៉​ត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​image (5)

​បើតាម​លោក សេង គឹម​ហួ នាយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​អន្លង់ត្នោត​បាន​ឲ្យ​ដឹង​នៅ​អត្តសញ្ញាណ​ជនរងគ្រោះ​នេះ​ថា​គេ​ឈ្មោះ​លី វ៉ា​វិ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​មាន​ទីលំនៅ​ភួ​មិ​ឃ្លាំងមឿង ឃុំ​អន្លង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​image

​បើតាម​សាក្សី​ឃើញ​នៅ​ហែ​ត​ការណ៍​នេះ​បាន​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុ​ឲ្យ​អ្នកយក​ព័​ត៍​មាន​យើង​ដឹងថា​ជនរងគ្រោះ​នេះ ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​ស ពាក់​ស្លាក​លេខ​1F-3690 មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​បើក​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុងស្ថានភាព​ប្រើប្រាស់​ល្បឿន​លឿន​ហើយ​ស្រវឹង​ផង លុះដល់​ចំណុចកើតហេតុ​ក៍វាក់​និង​រថយន្ត​ចត​ស្ងៀម​ស្រប​ទិស​នៅខាងមុខ ប្រភេទ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​3A-0757 ក៍បាន​បុក​ពេញ​ពីក្រោយ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​ខូចខាត​រួញ​មួយ​កំណាត់​មុខ​និង​ជនរ​គ្រោះ​នេះ​ស្លាប់​ភ្លាមៗ ចំណែក​អ្នកបើករថយន្ត​គេចខ្លួនបាត់​។​
​ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​បាន​ចុះ​អន្តរា​គម​ភ្លាមៗ​ក្នុងកា​វាស់វែង​យក​វត្ថ​តាង​មកកាន់​នគរបាល​ស្រុក​ក្រគរ​និង​បញ្ជូន​សាកសព​ជនរងគ្រោះ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៃ​សាសនា​៕