​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​និស្សិត​ម្នាក់​ស្លាប់​បន្ថែម​ល្បឿន​រត​បាត់​

0

ខេត្តតាកែវ យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ដោយសារតែ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​ដូ​ល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្តង ។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ កើតឡើង​កាលពី​វេលា​ម៉ោង ០៤ និង ០០​នាទី​ទៀបភ្លឺ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤០-៤១ ស្ថិត​ក្នុងភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ។​
​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​បាទី បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ញិ​ល ចាន់​ថេត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ភូមិ​តាន​ប់ ឃុំ​ចំបក់ ស្រុក​បាទី ខេត្ត តាកែវ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CQ-4077 បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ។ -----------------ចំ​ណែ​ឯ​រថយន្ត​មិន ស្គាល់​ម៉ាក ក្រោយពេល​កើតហេតុ​បាន​បើក​រត់​គេចខ្លួនបាត់​ស្រ​ម៉ោ​ល​តែម្តង ។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ជិត​នោះបាន​បន្តថា មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ធ្វើដំណើរ​មកពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​វ៉ា​ជែង បាន​ប៉ះ​និង​ម៉ូតូ​ជនរងគ្រោះ ក៏​ធ្វើ​ឲ្យ​ម៉ូតូ​ដួល និង បោក​ក្បាល​អ្នកជិះ​ម៉ូតូ ស្លាប់​នៅ​និង​កន្លែង​តែម្តង ។ បច្ចុប្បន្ន​វត្ថុតាង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បាទី ធ្វើការ​វាស់វែង យកមក​រក្សាទុក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​បំពេញបែបបទ តាម​នីតិវិធី និង​បន្ត​ស្វែងរក​រថយន្ត​ដែល​បង្កហេតុ​មក​ដោះស្រាយ រីឯ​សាកសព​ជនរងគ្រោះ​បានប្រគល់ ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
----------------------