​នគរបាល​វរ​ការពារ​ព្រំដែន​៨០៧​និង​៨១៥​នាំយក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ព្រំដែន​

0

​​ខេត្តបន្ទាយមានជ័យ៖​​លោក​ឧ​ត្ត​ម​សេនីយ៍​អាត់​ត្រី​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​កំលាំង​នគ​បាល​នៅតាម​ព្រំដែន​នាំយក​អំណោយ​ជា​ថវិកា​និង​គ្រឿង​ឧបភោគបរិភោគ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ជួប​ការលំបាក​ជិត​១០​គ្រួសារ នៅក្នុង​មូលដ្ឋាន របស់ខ្លួន ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​ពួកគេ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៥​។​លោក​សៅ​ភឿន លោក​ដៀប ពេជ្រ និង លោក ពែ​ក ព្រួញ​មាស មេបញ្ជាការរង វរ​៨០៧ បាន​ដឹកនាំ​កម្លាំង​ប៉ុស្ដិ៍​ប្រាសាទ​ត្បែង ចុះជួយ​ជនក្រីក្រ​ចំនួន​៦​គ្រួសារ ចាស់ជរា រស់នៅ​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ​យ័​មាន ។​ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ ខាងលើនេះ រួមមាន ទី​១​ឈ្មោះ សោម នី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ទី​២ ឈ្មោះ កែវ សឿ​ម ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ទី​៣​ឈ្មោះ រ៉ា​ន់ និល ភេទ​ស្រី អាយុ​៧០​ឆ្នាំ ទី​៤ ឈ្មោះ ឈុន image (2)ទូច ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ទី​៥​ឈ្មោះ អឿន អ៊​ន ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់ នៅ​ភូមិ​ឃុំ​ខាងលើ ។​ដោយឡែក អំណោយ​ដែល​ត្រូវ​ចែកជូន​នោះ រួមមាន អង្ក​ចំនួន​២៥០kg​ទឹកស៊ីអ៊ីវ​ចំនួន​១០​យួ ទឹកត្រី​ចំ​បួន​១០​យួ សារុង​ចំនួន​១​សារុង ប៊ីចេង​ចំនួន​១​កញ្ចប់​១​គីឡូក្រាម ខ្ទឹមស​ចំនួន​១​គីឡូក្រាម ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។​នគរបាល​ព្រំដែន​វរ​៨០៧ បាន​បន្ត​យក​អំណោយ​ទាំងនេះ​ចែកជូន​ប្រជាពលរដ្ឋ ដែល​ក្រីក្រ ចំនួន​២​គ្រួសារ ស្ថិតនៅ​ភូមិ​ដងរែក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ​យ័​មាន រួមមាន ទី​១​ឈ្មោះ រូ​ន រឿ​ម ភេទ​ស្រី អាយុ​៧៥​ឆ្នាំ និង​ឈ្មោះ យូ យឹម ភេទ​ស្រី អាយុ​៧៣​ឆ្នាំ រស់នៅ ភូមិ​ឃុំ​ខាងលើ ។​អំណោយ​រួមមាន អង្ក​ចំនួន​៥០kg​ទឹក​ស៊ី​អ៊ិ​វ​ចំនួន​២​យួ image (1)ទឹកត្រី​ចំនួន​២​យួ ទឹក​សុទ្ធ​ចំនួន​២​យួ និង​ថវិកា ចំនួន​៨​ម៉ី​ន​រៀល​។​ជាមួយគ្នានេះ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ លោក ជុំ វ​ណ្ណះ មេបញ្ជាការរង វរ​៨១៥ បាន​សហការ​ជាមួយ ប៉ុស្តិ៍​ក្បាល​ទំនប់ ចុះជួយ​ចែក​អំណោយ ប្រជាពលរដ្ឋ ចំនួន​១​គ្រួសារ ឈ្មោះ ប៉​សុខ​ខន​អាយុ​៣៤​ឆ្នាំ ខ្វិន​ពី​កំណើត​មានកូន​ស្រី​ម្នាក់ អាយុ​១​ខួប​កន្លះ​សព្វថ្ងៃ​រស់នៅ ជាមួយ​ឪពុកម្តាយ ស្ថិតនៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ មាន​អង្ករ​៥០​គីឡូក្រាម ទឹកត្រី​យួ ទឹកស៊ីអ៊ីវ​១​យួ និង​ថវិកា​១០​មឺ​ុ​ន​។​នៅក្នុង​ឱកាស​នោះ នគរបាល​វរ​ទាំង​២ បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​ស្នងការ នគរបាល​ខេត្ត​ដែល​តែងតែ​យកចិត្តទុកដាក់​និង​គិតគូ​ចំពោះ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដូច្នេះហើយ​លោក​បានធ្វើ​ការណែនាំ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ត្រូវ​បន្តការងារ​មនុស្សធម៌​ដោយ​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ទាំងឡាយ ដែលមាន​ជីវភាព​ខ្វះខាត​ខ្លាំង​បន្ត​៕image