​តុលាការខេត្ត​កំពង់ឆ្នាំង ព្រះរាជអាជ្ញារង​២​នាក់​នឹង​ផ្លាស់ចេញ ​ហើយ​៣​នាក់​នឹងដាក់​ចូលមក​វិញ​

0

​ខេត្តកំពង់ឆ្នាំង​៖​ប្រភពព័ត៌មាន​មួយ​គួរអោយ​ជឿ​បាន​ចេញពី​មន្ត្រី​តុលាការខេត្ត​កំពង់ឆ្នាំង​
​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៥ បានអោយដឹងថា​៖​លោក​ព្រះរាជអាជ្ញារង​២​នាក់ និង​
​នឹងត្រូវ​ធ្វើការ​ផ្លាស់ប្តូ​រ​ចេញទៅ​ខេត្ត​ផ្សេង ហើយ​ព្រះរាជអាជ្ញារង​៣​នាក់​ទៀត​នឹងត្រូវ​ចូល​
​មក​ធ្វើការ​ក្នុង​តុលាការខេត្ត​កំពង់ឆ្នាំង​វិញ​។​​ប្រភព​ដដែល​បានបញ្ជាក់​អោយដឹងថា​៖ លោក​ព្រះរាជអាជ្ញារង​ដែល​ត្រូវ​ផ្លាស់ចេញ​ទៅកាន់​ខេត្ត​ផ្សេង​នោះ​គឺ​៖ ១.​លោក ឯក ស៊ុន​រស្មី ផ្លាស់​ទៅកាន់​ខេត្តកណ្តាល ២.​លោក​អេង ម៉េង​ស្រុ​ន ផ្លាស់​ទៅ​ខេត្តព្រះវិហារ ហើយ​ព្រះរាជអាជ្ញារង​២​នាក់ និង​ព្រះរាជអាជ្ញារង​ស្តិ​ត​ក្នុង​កម្មសិក្សា​ម្នាក់ទៀត នឹង​មក​ធ្វើការ​នៅក្នុង​តុលាការខេត្ត​កំពង់ឆ្នាំង​វិញ​។​
​ ​ការផ្លាស់ប្តូរ​ផ្លាស់ប្តូរ​ភារកិច្ច​របស់​ព្រះរាជអាជ្ញារង​ទាំង​២​នាក់​នៅក្នុង​តុលាការខេត្ត​កំ​
​ពង់​ឆ្នាំង គឺ​មិនមែនជា​ការផ្លាស់ប្តូរ​ដោយមាន​កំហុស​នោះទេ គឺ​ដល់​អាណត្តិ​ដែល​ត្រូវ​ផ្លាស់ប្តូរ ដែល​ក្នុង​រយះពេល​៥​ឆ្នាំ​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ម្តង​។​គំរោង​ផ្លាស់ប្តូរ​ខាងលើនេះ គឺមាន​សេចក្តីសម្រេច​អស់ហើយ នៅតែ​ថ្ងៃ​ថ្នាក់លើ​ធ្វើការ​ប្រកាស​តែប៉ុណ្ណោះ​។​22
​ ​គួរ​បញ្ជាក់ថា លោក​ព្រះរាជអាជ្ញា លោក​ព្រះរាជអាជ្ញារង លោក​ចៅក្រម​ភាគច្រើន​
​នៅក្នុង​តុលាការខេត្ត​កំពង់ឆ្នាំង សុទ្ធ​តែមាន​លំនៅដ្ឋាន​តាម​ខេត្ត​ក្រុង​នានា ក្រៅ​ខេត្ត​កំ​ព​
​ង់​ឆ្នាំង ហើយ​រៀងរាល់​ល្ងាច​ថ្ងៃ​សុក្រ ពួកគាត់​បានធ្វើ​ដំណើរ​ទៅផ្ទះ​រៀងៗ​ខ្លួន ហើយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​គឺ​ពួកគាត់​ត្រូវ​ត្រឡប់​មកពី​ផ្ទះ​ធ្វើការ​វិញ​។​ដោយឡែក​អ្នក​ត្រូវ​នៅ​ប្រចាំការ​ថ្ងៃ​សៅរ៍ អាទិត្យ​គឺ​ត្រូវ​នៅ​ប្រចាំការ មិន​ទៅផ្ទះ​ទេ​ផុត​វេន​ប្រចាំការ​អាទិត្យ​ក្រោយ​ទើបបាន​ទៅផ្ទះ ដូច្នេះ​ការ​ទៅមកៗ​ធ្វើការ​អ្នក​ដែលមាន​ផ្ទះ​ក្រៅ​ខេត្ត​ពិតជា​ជួប​ការលំបាក់​ណាស់​៕
​ ​ ​ ​ ​ ​ ​ ​ ​ ​