​គោយន្ដ​បុក​ស័​រ​របស់លោក ជា​វិសាល​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ប្រ​លះ​រថយន្ដ​ហៃ​ឡិ​ឌ័​រ​ខ្ទេច​ម្ខាង​យ៉ាងដំណំ​

0

កំពង់ធំ​=​បុរស​ម្នាក់​ឈ្មោះ​ច​ន ចេ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​ព្រិច ឃុំ​សា​គ្រៀម ស្រុក​ប្រាសាទ​បា​ល័​ង្គ​ខេត្តកំពង់ធំ បាន​ស៊ីឈ្នួល​បើកបរ​គោយន្ដ​ដឹក​ខ្សាច់​អោយ​លោក ជា​វិសាល ជា​អ្នក​បូម​ខ្សាច់​នៅ​ស្ទឹង​គោល បាន​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ មានការ​ធ្វេសប្រហែស ធ្វើអោយ​កើត​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ នៅត្រង់ចំនុច ទល់មុខ កា​រាស​សាំង​សូគីម៉ិច ក្នុងភូមិ​កំពង់ក្ដី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​
ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវបាន​មហាជន​រឹះ​គន់​យ៉ាងខ្លាំង​ចំពោះ​លោក ជា​វិសាល ដែលជា​អ្នកល្បីឈ្មោះ​ខាង​ដឹក​ខ្សាច់​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងនោះ​ត្រូវបាន​គេ​សង្កេតឃើញ​ការដឹក​ជ​ញ្ចូ​ន​ដឹក​ដីខ្សាច​ពុំមាន​ការ​គ្រប​អោយបាន​ជិត​នោះទេ​ធ្វើអោយ​ខ្សាច់​ហុយ​ឬ​ធ្លាក់​តាមផ្លូវ​ថ្នល់​បង្ក​អោយ​ខូច​បរិស្ថាន​ប៉ះពាល​ដល់​អ្នកធ្វើដំណើរ រួមទាំង​អ្នកលក់ដូរ​នៅតាម​ដងផ្លូវ​នេះ​យ៉ាងខ្លាំង ទទឹម​និង​នោះដែល​ក៏មាន​អ្នក​រឹះ​គន់​ថា លោក​ជា​វិសាល រូបនេះ​មាន​ច​រឹក​ក្រ​អើត​ក្រ​ទងយ៉ាងខ្លាំងនិយាយស្ដីអ្វីដូចលើលោកនេះមានតែឯង ។Image100
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ស្រា​បៀរ​អង្គរ​ចត​នៅ ចិញ្ចើមថ្នល់​ខាងស្ដាំ លុះ​ក្រោយមក​មាន​រថយន្ដក្រុង​មកដល់​ក៏​ចត់​ដាក់​ម៉ូយ​នៅលើ​ចិញ្ចើមថ្នល់​ខាង​ធ្វេ​ង​ទទឹង​គ្នា សល់​តែ​ប្រឡោះ​កណ្ដាល បន្ទាប់មក​រថយន្ដ​ហៃ​ឡិ​ឌ័​រ​មកដល់​ចំនុចកណ្ដាល​នោះ ស្រាប់តែ​គោយន្ដ​បុក​ស័​រ​របស់លោក ជា​វិសាល បើក​សំរុក​ដោយ​មិនចេះ​យោគយល់​បញ្ចា​ស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ហើយក៏​បុក​រថយន្ដ​ហៃ​ឡិ​ឌ័​រ ធ្វើអោយ​Image109ខូចខាត​ផ្នែក​ខាងឈ្វេង យ៉ាងដំណំ ដោយសារ​ចាប់​ហ្វាំ​ង​មិន​ស៊ី តែ​សំណាងល្អ​គ្មាន​អ្នក ស្លាប់ ឬ​អ្នករបួស​ទេ ចំណែក​រថយន្ដ​ហៃ​ឡិ​ឌ័​រ​ពណ៍​ទឹកប្រាក់​ពាក់​ផ្លាកលេខ ភ្នំពេញ 2X 6389 បើកបរ​ដោយ បុរស​ឈ្មោះ​សែម ស៊ីរ៉ា អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ស្រែប្រាំង​តា​ប្រុក ឃុំ​ស្រែប្រាំង ស្រុក​ចំការលើ​ខេត្តកំពង់ចាម និង​អ្នករួមដំណើរ​សរុប​ចំនួន​៥​នា់ក់​បើក​ចេញពី​ខេត្តសៀមរាប​ឆ្ពោះទៅ​ខេត្តកំពង់ចាម ចំណែក គោយន្ដ​បុក​ស័​រ​គ្មាន​ផ្លាកលេខ​ទេ គឺ​គោយន្ដ​អ្នកស្រុក​ស្ទោង​ខេត្តកំពង់ធំ​។​Image107
​ទទឹម​និង​នោះដែរ​មហាជន​បាន​រឹះ​គន់​នគរបាល​ចរាចរ​ណ៍​ពុំ​ព្រម​រៀប​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅត្រង់ចំនុច កា​រា​សាំង សូគីម៉ិច​នេះ​ទាល់តែសោះ​ធ្វើ​ទុកអោយ កក់​ស្ទះចរាចរណ៍​រាងរាល់ថ្ងៃ និង​គ្រោះថ្នាក់​ចរាចរណ៍ ជា​ញឹកញយ ។​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​ប​ញ្ចូ​ន​រថយន្ដ និង​គោយន្ដ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ដើម្បី​ដោះស្រាយ​គ្នា ទៅតាម​ច្បាប់​៕ដោយ ផន សុខជាតិImage104 Image103 Image102 Image101