​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​១​នាក់​និង​អ្នកទទួល​ទិញ​ពី​ចោរ​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​​៖យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ ២០១៥​របស់​ជនរងគ្រោះ​ឈ្មោះ កុក​អៀង​លី ហៅ​អៀង​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​2 សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្ដឹង​ទៅលើ​ជនសង្ស័យ​ចំនួន​២​នាក់​ក្នុងករណី​លួច​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​របស់ខ្លួន​កាលពី​ថ្ងៃទី​២១​កក្កដា​២០១៥​វេ​ម៉ោង​១១​នៅ​ចំណុច​ក្នុងផ្ទះ​ស្ថិតនៅ​ភូមិ បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ចោរ​គាស់​ផ្ទះ​នោះ​មាន​១​ឈ្មោះ ឡាយ សុគា​ភេទ ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​២​ឈ្មោះ​សូត្រ សុខុម ហៅ ម៉ាប់ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ បា​លិ​លេ​យ្យ​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​រិន្ទ​បាន​បន្តថា​បើតាម​ការរៀប​រាប់​របស់​ជនរងគ្រោះ​ថា​នៅ​ថ្ងៃទី​២១​នោះ​មាន​ចោរលួច​គាស់​ទំ​លុះ​ទំលាយ​បង្អួច​ផ្ទះ​ផ្នែក​ខាងក្រោយ​ចូល​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​មានដូចជា​ឧប្បករណ៍​បំពង​សំលេង​ដូចជា​ធុងបាស់ ចំនួន​២​គ្រាប់ អំភ្លី​ចំនួន​២​គ្រឿង​និង​ម៉ាស៊ីនត្រជាក់​ចំនួន​១​គ្រឿង​នៅពេលដែល​ជនរ​ង្គ្រោះ​មិនបាន​នៅផ្ទះ​រវល់​ទៅរក​ស៊ី​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ​។ តាម​សាក្សី​ឈ្មោះ សុខ ម៉ារ៉េត​ហៅ​តា​វែង​បាន​បំភ្លឺថា​ចៅស្រី​image (1)របស់គាត់​ប្រាប់​គាត់​ថា​ឃើញ​ឈ្មោះ​គា​បាន​លី​ធុងបាស់​នៅ​ម្ដុំ​ផ្ទះ​របស់គាត់​ពីថ្ងៃ​មុន​តែ​មិនដឹងថា​ធុងបាស់​នេះ​ជា​ធុងបាស់​របស់​អ្នកណា​ទេ​។ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ទើប​សមត្ថកិច្ច​អាវុធហត្ថ​ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ជា ដា មេបញ្ជាការ​មូលដ្ឋាន​អ​វុ​ធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​បាន​ចំនួន​២​នាក់​ដូច​មានឈ្មោះ​ខាងលើ​នៅ​ចំណុច ឡធ្យូង ស្ថិត​ក្នុងភូមិ បា​លិ​លេ​យ្យ​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​ជនសង្ស័យ​ឈ្មោះ​ឡាយ​សុគា​បាន​ឆ្លើយ​សារភាពថា​ខ្លួនគេ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​លួច​ខាងលើនេះ​ពិតប្រាកដ​មែន​ដោយ​រូបគេ​និង​មិត្តភក្ដិ​គេ​ម្នាក់ទៀត​ឈ្មោះ​ណាក់​ហៅ​រក្ស ភេទ ប្រុស​បាននាំគ្នា​លួច​គាស់​ទំ​លុះ​ទំលាយ​បង្អួច​ផ្ទះ​របស់គេ​ផ្នែក​ខាងក្រោយ​ដោយ​ប្រើ​ញញួរ​ដង​ដែក​រួច​ចូល​លួច​យក​ទ្រព្យ​ទាំងអស់នេះ​មែន​។​ចំនែក​ឈ្មោះ​សូត្រ​សុខុម​ហៅ​ម៉ាប់​ជា​អ្នកទទួល​ទិញ​ទ្រព្យ​ដែល​ឈ្មោះ​ឡាយ​សុគា​លួចបាន​។​អាវុធ​ហ្ថ ខេត្ត​កំពុង​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​ចោរលួច​និង​អ្នកទទួល​ទិញ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​ចំណែក​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប្រ​គាល់​ឲ្យ​ម្ចាស់​វិញ​ហើយ​។​ជនសង្ស័យ​ឈ្មោះ​ណាក់​ហៅ​រក្ស​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​បន្តទៀត​៕