ប្រធានការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្ត​ ​បាញ់សម្លាប់​ខ្លួន​ក្នុង​ការិយាល័យ ព្រោះ​ស្រី​កំណាន់​ប្តឹង​មិន​ព្រម​សម្របសម្រួល​

0

​ ​​ខេត្តកំពង់ឆ្នាំង​៖ លោក​វរៈសេនីយត្រី ទេព សារ៉ាត់​ ​នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​នៃ​​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រើ​អាវុធខ្លី​ម៉ាក​កា​៥៩ បាញ់​ទំលាយ​ក្បាល​សម្លាប់ខ្លួន ដោយ​​សារ​តូច​ចិត្តនឹង​ស្រី​កំណាន់​បាន​ប្តឹង ពីបទ​បង្ក​របួសស្នាម​និង​ទាមទារ​ជម្ងឺ​ចិត្ត​២០​លាន​រៀល​។ ការធ្វើអត្តឃាត​ខាងលើនេះ បានកើត​ឡើង​នៅ​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​កា​រិ​យា​ល័យ​របស់លោក ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​ការភ្ញាក់ផ្អើល​បានដឹង​រឿងនេះ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទៅហើយ​។​មន្ត្រីនគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​នៅវេលា​ម៉ោង​១១​និង​១៥​នា ទី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ គេ​បានឮ​ស្នូរ​កាំភ្លើង​មួយ​គ្រាប់​ផ្ទុះឡើង នៅក្នុង​ការិយាល័យ​រប​ស់លោក ទេព សារ៉ាត់ ប៉ុន្តែ​គេ​មិន​ចាប់អារម្មណ៍​នោះទេ​ដោយ​គិតថា លោក ទេព សារ៉ាត់ ធាក់​ទ្វារ​បន្ទប់​។​
​ក្រោយមក មន្ត្រីនគរបាល​ជា​កូនចៅ​បានឃើញ​លោក ទេព សារ៉ាត់ ដេក​លើ​ប៉ៅ​អី ដៃ​កាន់​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​ជាប់​ដាក់​លើ​ពោះ គ្មាន​អ្នក​ហ៊ាន​ចូល​សួរ ឬ​ចូល​មើល​លោក​ឡើយ នឹក20150726_181746ស្មានថា​លោក​ដេកលក់​។​បន្ទាប់មក​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច គេ​ក៏បាន​ហៅ​កូនស្រី​លោក ទេព សារ៉ាត់ ពី​ផ្ទះ​អោយមក​ហៅ​ឪពុក​ទៅផ្ទះ​ហូបបាយ ព្រោះ​ឃើញ​លោក​ដេក​មួយ​កំណាត់​ថ្ងៃ​ទៅហើយ​។​នៅពេល​កូនស្រី​មកដល់​ទៅ​អង្រួន​ដាក់​ឪពុកៗ​មិន​ឆ្លើយ និង​ពេល​បានឃើញ​មាន​ឈាមកក​ជាច្រើន​ក្រោម​ស្មា​ឪពុក​ទើប ស្រែក​ឆោ​រ​ឡោ​ឡើង​ថា​ឪពុក​នាង​ស្លាប់​ទៅហើយ​។​សូមបញ្ជាក់ថា លោក ទេព សារ៉ាត់ អាយុ​៤៨​ឆ្នាំ មាន​ប្រពន្ធ និង​មានកូន​៣​នាក់​រស់នៅ​ក្នុងភូមិ​ស្រែ​​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ លោក ទេព សារ៉ាត់ ត្រូវបាន​ស្រី​កំណាន់​លោក ឈ្មោះ ឌុ​ក ឌី​ឡុ​ម អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាង​២​ឆ្នាំ​មកហើយ​នោះ បានដាក់​បណ្តឹង​នៅ​DSC06932តុលាការខេត្ត​ដោយ​ចោទ​លោក ថា បាន​ប្រើ​អំពើ​ហឹ​ង្សា​ដាល់​នាង​របួស​ជាំ​ពេញមុខ ព្រោះតែ​ការ​ប្រច​ណ្ឌ័ ប្តឹង​ទារ​ជម្ងឺ​ចិត្ត​ចំនួន​២០​លាន​រៀល និង​ប្តឹង​អោយ​ផ្តន្ទាទោស​លោក​តាមផ្លូវ​ច្បាប់​។​នៅ​ព្រឹក​ថ្ងៃទី​២៥ និង​២៦ ខែកក្កដា​នេះ លោក ពេ​ទ សា​រ៉ា​ត៉ បាន​អង្វរ ឪពុក ម្តាយ និង​បងប្អូន រប ស់ ស្ត្រី​ឈ្មោះ ឌុ​ក ឌី​ឡុ​ម ជាដើម​បណ្តឹង អោយជួយ​អង្វរ​នាង​អោយ​សម្របសម្រួល​ដក​ពាក្យបណ្តឹង​ពី​តុ​លា​ការ​វិញ​លោក​ធានា​ព្យា​ល​បាលរ​បួស​អោយ​ជា​និង​អោយប្រាក់​មួយចំនួនទៀត ប៉ុន្តែ​ស្ត្រី ឌុ​ក ឌី​ឡុ​ម​មិន​យល់ព្រម​ឡើយ​។​ហេតុនេះហើយ​ទើប​មានការ​ធ្វើអត្តឃាត​បាញ់​សម្លាប់ខ្លួន​ខាងលើ ដោយ​គេ​ធ្វើការ​សន្និដ្ឋានថា ទំនងជា​លោក​មានការ​អាម៉ាស់​ខ្លាច​គេ​ដក​សក្តិ និង​ខ្លាច​គេ​ផ្តន្ទាទោស​ក្នុង​រឿង​ខាងលើនេះ​។​សមត្ថកិច្ច​បានអោយដឹង​ថា​៖​មុននឹង​បាញ់​សម្លាប់ខ្លួន​លោក ទេព សារ៉ាត់ បាន​សេរ​ពា​ក្រប​ណ្តាំ​ថា​DSC06945
« សុំទោស​លោកជំទាវ​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ពី​ខ្ញុំ ទេព សារ៉ាត់ »​។​សមត្ថកិច្ច​អោយដឹងទៀតថា​៖ សព លោក ទេព ត្រូវបាន​ថ្នាក់​ក្រសួង បញ្ជារ​អោយ​រក្សាទុក​នៅក្នុង​កន្លែងកើតហេតុ​មួយ​យប់ ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥ សមត្ថកិច្ច​ក្រសួង​និង​ចុះមក​ពិនិត្យ​ធ្វើ​​កោសល្យ​វិ​ច្ច័​យ​ដោយផ្ទាល់​បន្តទៀត​។​មានមតិ​ខ្លះ​ឆ្ងល់​ថា ពេល​លោក ទេព សារ៉ាត់ បាញ់សម្លាប់​ខ្លួន​ស្លា​ប់ ហេតុ​អី​ក៏​គេ​កាន់​កាន់​ភ្លើង​ជាប់​នៅ​ដៃ​ដា​ក់លើ​ពោះ​ស្រួល​ម្លេះ ចម្ងល់​នេះ​គ្មាន​អ្នកណា​បកស្រាយ​ទេ​៕20150726_181920