​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណី​តរបស់​ឆឹង​លាង​ស្រេង​ ​កំពុង​ធ្វើ​សា​ទ្បុ​ង​ប្រណីតៗ​សមត្ថកិច្ច​មិន​អើពើ​

0

​ខេត្តព្រះវិហារ​៖តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​១​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​នៅជាប់​ដងផ្លូវ​ជាតិ​លេខ​៦៤​ក្នុង​ទីរួមស្រុក​គូលែន​ខ​ណះ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​អះអាងថា​មិនទាន់​បានចេញ​ច្បាប់​អនុញ្ញាតអោយ​ឈ្មួញ​បើក​សិប្បកម្ម​នៅ​ទ្បើ​យ​ទេ​។​គ្រប់​ឈ្មួញ​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​តែងតែ​និយាយថា​មានច្បាប់​ត្រឹមត្រូវ​ពី​រដ្ឋបាល​ព្រៃឈើ​។​​ភ្នាក់ងារ​រាយការណ៍​ថា​ឈ្មួញ​ម្នាក់​ឈ្មោះ​ឆឹង​លាង​ស្រេង​មាន​ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​១​កន្លែង​ស្ថិតនៅក្នុង​ទីរួមស្រុក​គូលែន​ជាប់​ដងផ្លូវ​ជាតិ​លេខ​៦៤​កំពុង​ធ្វើ​គ្រឿង​សង្ហា​រឹម​ប្រភេទ​សា​ទ្បុ​ង​ប្រណីតៗ​តំលៃ​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ឈុតៗ​នៅ​កណ្តាលវាល​តែម្តង​ក្នុង​រូបភាព​បន្លំ​ភ្នែក​មហាជន​ថា​ស៊ីឈ្នួល​លាភ​ថ្នាំ​អោយគេ​។​ឈ្មោះ​ស្រេង​បាន​ប្រាប់​ភ្នាក់ងារ​ថា​គ្រឿង​សា​ទ្បុ​ង​ទាំងនោះ​គាត់​ស៊ីឈ្នួល​លាភ​ថ្នាំ​អោយគេ​តែប៉ុណ្ណោះ​។​ប្រភពព័ត៌មាន​ផ្សេងទៀត​បានអោយដឹងថា​គ្រឿង​សា​ទ្បុ​ង​ធ្វើ​ពី​ឈើ​ធ្នង់​ឆ្លាក់​ក្បាច់​ប្រណីតៗ​ទើប​ធ្វើ​ហើយ​ថ្មីៗ​គឺ​ឈ្មួញ​ឈ្មោះ​ស្រេង​ដឹកជញ្ជូន​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីតDSC_0004​ធំ​១​កន្លែង​ទៀត​នៅ​ស្រុក​សង្គម​ថ្មី​ដែល​គេ​ដឹងថា​ជា​របស់​ប្អូនបង្កើត​របស់គាត់​ប៉ុន្តែ​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ជា​របស់​ឈ្មួញ​ឈ្មោះ​ឆឹង​លាង​ស្រេង​តែម្តង​។​​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ខេត្តព្រះវិហារ​និយាយ​រិះគន់ថា​ចំណូល​ថវិកា​មិន​បង់ពន្ធ​ចូល​រដ្ឋ​ពី​វិស័យ​ព្រៃឈើ​មាន​ចំនួន​រាប់រយ​លាន​រៀល​ក្នុង​១​ឆ្នាំៗ​បាន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ​ក្រុម​ឈ្មួញ​នៅ​ទូទាំង​ខេត្តព្រះវិហារ​ហើយ​រដ្ឋ​ទទួលបាន​ចំណូល​តិចតួច​ប៉ុណ្ណោះ​ទៅនឹង​ការ​ចរាចរ​លក់​ជួញដូរ​ផល​អនុផល​ព្រៃឈើ​គេចពន្ធ​គ្រប់​ប្រភេទ​៕