​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ទម្ងន់​៥.១​ក្រាម​

0

​ខេត្ត​ព្រះសីហនុ​=​ជនសង្ស័យ​ចំនួន​២​នាក់​ដែលជា​មុខ សញ្ញា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ឆ្មក់​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៦​សីហា​នៅ​ចំនុច​ក្រុមទី​១៣​ភូមិ​៣​សង្កាត់​លេខ​១​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចុះ​បោសសម្អាត​គ្រឿងញៀន​នេះ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ឯក សាន់​ប៊ុនថន ស្នងការរង​ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​។​លោក​វរ​សេនី​យ៌​ឯក​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្កួ​ន​មាន​ទីIMG_1273​១/​ឈ្មោះ​ហឹម ឥសាន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​មុខរបរ​មិន​ពិតប្រាកដ​និង​ស្នាក់នៅ​ក្រុម​១៩​ភូមិ​២​ក្នុង​សង្កាត់​លេខ​២​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ទី​២/​ឈ្មោះ​ឡេង​គ​ន្ធី​សុ​បញ្ញា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​មាន​ទីលំនៅ​ភូមិ​ផ្សារ​កំបូល​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​លោក​វរ​សេនី​យ៌​ត្រី តាក​សារិទ្ធ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​វត្ថុតាង​បទល្មើស​ដែល​សមត្ថកិច្ច​ឆែក​រកឃើញ​នៅជាប់​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១១​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ​IMG_1272សរុប​មាន​ទម្ងន់​៥.១​ក្រាម​,​ទូរស័ព្ទដៃ​២​គ្រឿង​,​កាបូប​២,​ប្រាក់​១០០០០​រៀល​និង​២​ដុល្លារ​។​លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​ព្រឹក​ថ្ងៃទី​៧​សីហា​នេះ​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជុំនាញ​ចងក្រង​ឯកសារ​និង​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕IMG_1269