​ឈ្មួញ​នាំ​សត្វ​ទានិ​ង​មាន់រ​ស់រាប់​មឺ​ុ​ន​ក្បាល​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​យ៉ាងសកម្ម​គ្មាន​ការត្រួតពិនិត្យ​ងាប់​ពេញ​ព្រៃ​

0

ខេត្តបន្ទាយមានជ័យ​
​ឈ្មួញ​បាន​នាំ​សត្វ​ទា​និង​មាន់​រស់​ចូល​ពី​ថៃ​រាប់​មឺ​ុ​ន​ក្បាល​ហើយ​ងាប់​រាប់រយ​ក្បាល​យកទៅ​បោះចោល​ពេញ​ព្រៃ​អាជ្ញាធរ​កំពុង​ព្រួយបារម្ភ​ការ​ប្រឈម​និង​ជម្ងឺឆ្លង​ផ្តាសាយ​បក្សី​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជាយដែន​យ៉ាងខ្លាំង ។​សកម្មភាព​ទានិ​ង​មាន់​រស់​ដែល​ឈ្មួញ​នាំចូល​តាម​image (3)ច្រករបៀង​អូរ​បី​ជាន់​ដែល​គ្រប់គ្រង​ដោយ​កម្លាំងយោធា ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ឃើញថា​ឈ្មួញ​បាន​នាំចូល​ក្នុង​មួយថ្ងៃៗ​មាន​ទា និង​មាន់​រស់​រាប់ម៉ឺន​ក្បាល​ដែល​រថយន្ត​ថៃ​ដឹក​ចូលមក​កាន់​ទឹកដី​កម្ពុជា​នៅតាម​ជាយដែន​ផ្ទាល់​តែម្តង ។​លោក សួង មឿ​ន មេឃុំ​អូរ​បី​ជាន់​បាន​ប្រាប់ថា ជាការ​ពិត​ឈ្មួញ​បាន​នាំ​ទា​និង​មាន់​រស់ក្នុង​មួយថ្ងៃៗ​រាប់ម៉ឺន​ក្បាល​ដែល​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ ដោយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ប្រមាណ ៣​ទៅ​៤​ក្រុមហ៊ុន មាន​ទាំង​ក្រុមហ៊ុន​ខ្មែរ និង​ក្រុមហ៊ុន​វៀតណាម បាន​យក​សត្វ​ទា​និង​មាន់​ដែល​ងាប់​ដាក់​នៅក្រោយ​សាលាឃុំ និង​ក្នុងភូមិ​/​ឃុំ​អូរ​បី​ជាន់ ។​លោក​បាន​បញ្ជាក់ថា ឈ្មួញ​ដែល​នាំ​ទា និង​មាន់​រស់​ចូល​ពី​image (1)ថៃ​គឺជា​ប្រភេទ​សត្វ​ជម្រុះ​របស់​ថៃ​ដែលជា​ហេតុ​បណ្តាល​ឲ្យ​សត្វ​ទាំងនោះ​ងាយ​នឹង​ងាប់ ហើយ​នៅពេលដែល​ងាប់​ពួក​ឈ្មួញ​បាន​បោះចោល​តាម​ព្រៃ បន្ទាប់មក​ប្រជាពលរដ្ឋ​ទាំង​ក្មេង ទាំងចាស់​ក៏បាន​រើសយក​ទា​មាន់​ដែល​ងាប់​ទាំងនោះ​ទៅ​បរិភោគ បើទោះជា​អាជ្ញាធរ​ហាមឃាត់​ក៏ដោយ​ក៏​ប្រជាពលរដ្ឋ​នៅតែ​បន្ត​យក​ធ្វើ​ម្ហូប​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ងាយ​នឹង​image (2)ការប្រឈមមុខ​ឆ្លង​ជម្ងឺផ្តាសាយបក្សី ។​ពាក់ព័ន្ធ​ទៅនឹង​ឈ្មួញ​ដែល​នាំ​ទា និង​មាន់​រស់​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​អ្នកយកព័ត៌មាន​បានធ្វើ​ការទំនាក់ទំនង​ទៅ​លោក ហ៊ុយ តូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​មិនអាច​ទំនាក់ទំនង​ដើម្បី​សុំ​ការបំភ្លឺ​បានឡើយ ៕