ភ្នាក់ងារ​កាសែត​តា​ព្រហ្ម​និង​ជា​គ្រូពេទ្យ​ឯកជន​ម្នាក់​អត់​ក្របខណ្ឌ​ព្យាបាល​អ្នកជំងឺ​ស្លាប់​ត្រូវ​ចាប់ខ្លួន​

0

 

​ពោធិ៍សាត់ ៖ អ្នកកាសែត​តា​ព្រណ្ម​និង​ជា​គ្រូពេទ្យ​ឯកជន​គ្មាន​ក្របខណ្ឌ​ម្នាក់ ត្រូវបាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ឃាត់ខ្លួន​ត្រូវបាន​គេ​សង្ស័យថា​ចាក់​ថ្នាំ​ប​ង្តោ​ង​សេរ៉ូម​ព្យាបាល​ដល់​ស្ត្រី​រងគ្រោះ​ជា​កសិករ​ក្រី​កករ​ម្នាក់​ដែល​គាត់​មាន​ជំងឺរាគ​រួស​បណ្ដាល​ឲ្យ​អ្នក​ជម្ងឺ​ស្លាប់​កាលពី​ពី​មោ​៉​ង​១​និង​៣០​នាទី​រំលង​អា​ទ្រាធ​ចូល​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៥ នៅ​ភួ​មិ​ព្រៃ​កន្លង់ ឃុំ​ផ្ទះ​រុង ស្រក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​លោក វង សា​វ៉េ​ត អធិការនគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​គ្រូពេទ្យ​គ្មាន​ក្របខ័ណ្ឌ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥​នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ ឈួន សា​រុំ អាយុ​៦១​ឆ្នាំ​ភេទ​ប្រុស​ប្រក​បរប​ជា​គ្រូពេទ្យ​ឯ​កក​ជន​គ្មាន​ក្របខណ្ឌ​និង​ជា​ភ្នាក់ងារ​កាសែត​តា​ព្រហ្ម ដែលមាន​ទីលំនៅ​ភួ​មិ​ថ្លុក​ដង្កោ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ឯ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ប៉ុន លន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​គន្លង ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​image (3)

​លោក វង សា​វេ​៉​ត ក្រោយពេល​ស្រាវជ្រាវ​លើ​ករណីនេះ​រូ​ច​បាន​ព័​ត៍​នា​ឲ្យ​ដឹងថា​ជនរងគ្រោះ​ខាងលើ​នោះ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ នោះ ជនរងគ្រោះ​ជា​កសិករ​ក្រីក្រ​នេះ​បានកើត​ជំងឺ​អាសន្នរោគ​រាគ​ក្អួត​យា​៉​ង​ខ្លាំង ទើប​កូន​ស្ត្រី​នេះ​បង្ខំចិត្តរ​ត់ទៅ​ហៅ​គ្រូពេទ្យ​គ្មាន​ក្របខណ្ឌ​ម្នាក់​ជា​គ្រូពេទ្យ​ឯ​ជន​រស់នៅ​ភួ​មិ​ខាងលើ ដោយ​គ្រូពេទ្យ​នោះ​មិន​ចង​មក​ព្យាបាល​ឡើយ តែដោយសា​កា​អង្វ​របស់​ជនរងគ្រោះរ​ហូត​មក​តាម​ដល់​ទៅ​បី​ដង​ទើប​ជនសង្ស័យ​នោះ​ព្រមទៅ​ព្យាបាល​។image (2)

​ប៉ុន្តែ​ពេលមកដល់​ផ្ទះ​ជនរងគ្រោះ​ហើយ​គ្រូពេទ្យ​អត់​ក្របខណ្ឌ​នេះ​មិនបាន​ឲ្យ​គ្រូ​សារ​ស្ត្រី​រងគ្រោះ​នេះ​ដឹកបញ្ជូន​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​របស់​រដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្រុក​ភ្នំក្រវាញ​ឡើយ ក៍​គ្រូពេទ្យ​នោះ​ចាក់​ថ្នាំ​បណ្ដោង​សេរ៉ូម ដល់​ជនរងគ្រោះ​នៅ​មោ​៉​ង​ប្រមាណ​ជា​៧​យប់​ថ្ងៃទី​១០​សីហា​នោះ ហើយក៍​ទៅផ្ទះ​របស់គាត់​វិញ​ស្រាប់តែ​រហូតដល់​មោ​៉​ង​១​និង​៣០​នាទី​រំលង​អា​ទ្រាធ​ចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ សិ​រ្តី​រងគ្រោះ​ក៍ប​ឆន​ដាច់ខ្យល់​ស្លាប់​ទាំង​ដៃ​ជាប់​សេរ៉ូម​តែម្ដង​។ លោក សា​វ៉េ​ត បន្តថា​ក្រោយពេល​គ្រូពេទ្យ​ឯកជន​នេះ​ចាក់​ថ្នាំ​បាន​ប្រហែល​ជាង​៧​មោ​៉​ង​បណ្ដាល​ឲ្យ​ស្ត្រី​នេះ​ស្លាប់​ក៍​កម្លាំង​សមត្ថកិច្ច​របស់លោក​ធ្វើកា​ស្រាវជ្រៀវ​លើ​ករណីនេះ​មានកា​ពាកព័ន្ធ​និង​ជនសង្ស័យ​ជា​គ្រូពេទ្យ​អត់​ក្របខណ្ឌ​ខាងលើនេះ​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ទើប​ឃាត់ខ្លួន​តាម​បទបញ្ជារ​របស់លោក តន់ សីហ​តេជ​: ព្រះរាជអាជ្ញា​ខេត្តពោធិ៍សាត់​យកមក​កាន់​អធិកា​ស្រុក​តែម្ដង​។​image

​លោក សា​វ៉េ​ត បាន​ប្រាប់​នៅ​មោ​៉​ង​២​រសៀល​ថ្ងៃទី​១២ ខែសីហា នេះ​ថា​ជនសង្ស័យ​ឈ្មោះ ឈួន សា​រុំ ដែលមាន​មុខងារ​ជា​ភ្នាក់ងារ​សា​ព័​ត៍​មាន​កាសែត​តា​ព្រហ្ម​និង​ជា​គ្រូពេទ្យ​ឯកជន​គ្មាន​ក្របខណ្ឌ​នេះ​កន្លងមក​ត្រូវ​ខាង​អាជ្ញាធរ​ជំនាញ​និង​សមត្ថ​បានធ្វើ​កំណត់​ហែ​តុ​បញ្ជ​ប់​ហើយ​តែ​ជនសង្ស័យ​នេះ​នៅតែ​បំពាន​ច្បាប់​ទៀត​។ ដោយ​ខ​ណះ​នេះ​ផងដែរ​លោក​បាន​បញ្ជូន​ជនសង្ស័យ​ជា​គ្រូពេទ្យ​ឯក​ក​ជន​គ្មាន​ក្របខណ្ឌ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​ដើម្បី​ឲ្យ​ខាង​ក្រុម​ជំនាញ​ពិនិត្យ​វត្ថុតាង​និង​បន្ត​បំពេញ​និតិ​វិធី​បញ្ជូនទៅ​តុលា​៕image (1)