​ជនសង្ស័យ​ម្នាក់​ត្រូវ​កំលាំង​នគរបាល​ឃាត់ខ្លួន ករណី​ ​ប្លន់​សម្លាប់​អ្នករត់ម៉ូតូឌុប​ម្នាក់​យក​ម៉ូតូ​១​គ្រឿង​

0

​ខេត្តព្រះវិហារ​ ស្ដ្រី​ម្នាក់​ឈ្មោះ​សួង​សបាន​ដើររក​ប្ដី​របស់ខ្លួន​ពេញទី​រួម​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៥​សីហា​២០១៥​ដោយសារ​មិនឃើញ​ប្ដី​ចូល​ផ្ទះ​ដូច​សព្វដង​ប៉ុន្តែ​អ​កុស​ល្យ​មកដល់​រសៀល​ថ្ងៃទី​១៧​សីហា​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ស្រាវជ្រាវ​រកឃើញ​សព​ជនរងគ្រោះ​នៅក្នុង​ព្រៃ​ត្រង់​ភូមិ​ប្រើស​ក្អក​ឃុំ​ម្លូរ​ព្រៃ​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​សង្ស័យ​ករ​ណី​ចោរប្លន់​សម្លាប់​យក​ម៉ូតូ​១​គ្រឿង​។​​ភ្នាក់ងារ​រាយការណ៍​ថា​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចុះ​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ភ្លាមៗ​នៅ​រសៀល​ថ្ងៃទី​១៧​សីហា​២០១៥​ខ​ណះ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​និង​បាន​ដកហូត​វត្ថុតាង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ​១D២០៦១​របស់​សព​ជនរងគ្រោះ​មកវិញ​។p2
​ ​ដំណឹង​នេះ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហើយ​បាន​សម្តែង​ការ​អាណិត​គ្រប់ៗ​គ្នា​ព្រោះ​ភាគច្រើន​មហាជន​ស្គាល់​គាត់​មានមុខ​របរ​រត់​ម៉ូតូឌុប​ប្រចាំ​គោលដៅ​ផ្សារ​កំពង់​ប្រណាក​ក្នុង​ក្រុង​ព្រះវិហារ​។​សេចក្ដីរាយការណ៍​ថា​ជនរងគ្រោះ​រស់នៅ​ចំណុច​ទួល​កាំភ្លើង​ធំ​ក្នុងភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​ហើយ​ប្រពន្ធ​របស់គាត់​លក់​បន្លែ​បន្តិចបន្តួច​នៅ​ផ្សារ​កំពង់​ប្រណាក​។​
​ ​សមត្ថកិច្ច​នគរបាល​ខេត្ត​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១៧​សីហា​ថា​ជនរងគ្រោះ​ឈ្មោះ​គង់​លន់​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ត្រូវ​ជនល្មើស​ចាក់​នឹង​ដែកឆាប​វាយ​នឹង​ខ្សែក្រវ៉ាត់​និង​វាយ​សម្លាប់​នឹង​ដុំថ្ម​បែក​មុខមាត់​មើល​លែង​ស្គាល់​ហើយ​ស្លាប់​នៅនឹងកន្លែង​ស្ថិតនៅ​ភូមិ​ប្រើស​ក្អក​ឃុំ​ម្លូរ​ព្រៃ​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​
​តាម​ការសួរចម្លើយ​ជនសង្ស័យ​ឈ្មោះ​សួន​សារិទ្ធ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ឆ្លើយ​សារភាពថា​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​នេះ​វា​មាន​គ្នា​២​នាក់​ហើយ​ម្នាក់ទៀត​ឈ្មោះ​តុលា​ហៅ​ញាក់​បាន​រត់គេចខ្លួន​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។​ជនសង្ស័យ​និយាយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​ថា​ពិតជា​បាន​ប្រើ​ដែកឆាប​ចាក់​ជនរងគ្រោះ​និង​យក​ដុំថ្ម​វាយ​សម្លាប់​ប្រាកដ​មែន​។​ជនសង្ស័យ​ត្រូវ​នគរបាល​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​។​
​លោក​កែវ​ចំរើន​ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​យុត្តិធម៌​បានអោយដឹង​យ៉ាងខ្លី​ថា​ជនសង្ស័យ​ឈ្មោះ​សួន​សារិទ្ធ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ពិតជា​ត្រូវបាន​ចាប់ខ្លួន​ប្រាកដ​មែន​ពីបទ​សម្លាប់​យក​ម៉ូតូ​។​
​តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​បាន​បង្ហើប​អោយដឹងថា​ជនសង្ស័យ​ឈ្មោះ​សួន​សារិទ្ធ​ជា​មុខសញ្ញា​សេព​គ្រឿងញៀន​យ៉ាងសកម្ម​នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ​ហើយ​សមត្ថ​កិច្ច​មិនដែល​ចាប់បាន​វា​ម្ដងណា​ទ្បើ​យ​រហូតដល់​ចិត្តសាហាវ​ហ៊ាន​ចេញ​ប្លន់​សម្លាប់​មនុស្ស​យក​ម៉ូតូ​ក្នុងករណីនេះ​៕
​មង្គល​