​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កង​រាជ​អាវ​ធ​ហត្ថ​ឃាត់ខ្លួន​អំពី​ករណី​ឆបោក​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​ ​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ជា​សា​វើ​យ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​ឈ្មោះ​អាត​ឆេន​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូ​ដំបង ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ប្តឹង​ឈ្មោះ សុខ​ម៉ាប់ ប្រុស​អាយុ​២៩​រស់នៅ​ភូមិ ត្រា​សាំង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង អំ​ករណី​ឆបោក​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នៅ​រលៀ​ល​មៅ​៉​ង​៣​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៥​ឈ្មោះ​សុខ​ម៉ាប់​បាន​ជួល​រថយន្ត​ឈ្មោះ​អាត​ឆេន​ទៅ​សៀមរាប​ក្នុង​តំលៃ​១៥០​ដុល្លា​ក្រោយពេល​និយាយ​ត្រូវ​គ្នា​ហើយ​ពេល​ឡើង​ជិះ​រថយន្ត​នោះ​ឈ្មោះ​សុខ​ម៉ាប់​ក៏បាន​ខ្ចីលុយ​ម្ចាស់​រថយន្ត​បន្ថែម​២០​មឺ​ុ​ន​imageរៀល​ទៀត​ដើម្បី​យកលុយ​នោះ​ទៅ​ឲ្យ​ស្រី​ម្នាក់​ដែល​ខំ​ម៉ៅ​រថយន្ត​ឲ្យ​ខ្លួន​។​លោក​ឨ​បូ​រិន្ទ​បាន​បន្តទៀតថា​លុះ​ជិះ​មកដល់​ក្រុង​សិរីសោភ័ណ​ឈ្មោះ​សុខ​ម៉ាប់​នោះបាន​ឲ្យ​រថយន្ត​ត្រឡប់​ទៅ​ក្រុង​ប៉ោយប៉ែត​វិញ​លុះ​រថយន្ត​ជិះ​មកដល់​ចំណុច​ស្ពាន​ទឹកថ្លា​ឈ្មោះ​សុខ​ម៉ាប់​ឲ្យ​ម្ចាស់​រថយន្ត​ជិះ​មក​ភូមិ​ត្របែក​វិញ ក្នុង​ឃុំ​ប​ស្បូវ ព្រោះ​មានឈ្មោះ​វណ្ណា​បាន​វេ​លុយ​មក​ឲ្យ​ពេលដែល​ម្ចាស់​រថយន្ត​ជិះ​ទៅដល់​ផ្ទះ​ឈ្មោះ​វណ្ណា​នោះ​ស្រាប់តែ​នាំគ្នា​ផឹក​សី​ុ​រហូតដល់​មៅ​៉​ង​៧​យប់​។​លោក​ឨ​បូ​រិន្ទ​ក៏បាន​និយាយ​បន្តទៀតថា​ក្រោយពី​ផឹក​សី​ុ​ស្រវឹង​រៀងខ្លួន​ហើយ​ឈ្មោះ​សុខ​ម៉ាប់​ក៏បាន​បបួល​ទៅ​ច្រៀង​ខា​រា​អូ​ខេ​នៅ​ខ្លឹប​ហ្គោ​ឌិន​ស្តារ​បន្ត​រហូតដល់​យប់​ជ្រៅ​លុះ​ម្ចាស់​ហាង​គិតលុយ​អស់​ចំនួន​ទឹកប្រាក់​២៩៣​ដុល្លា​ឈ្មោះ​សុខ​ម៉ាប់​នោះ​គ្មាន​លុយ​ឲ្យ​ម្ចាស់​ហាងៗ​បាន​ទូរ​សព្ទ័​ទៅimage (1)ប្តឹង​កង​រាជ​អាវុធ​ហ​ត្ត​ឲ្យ​ចុះមក​ឃាត់ខ្លួន​ឈ្មោះ​សុខ​ម៉ាប់​យកមក​អាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួ​។​ម្ចាស់​ហាង​និយាយថា​នៅ​យប់នោះ​មាន​រថយន្ត​មួយគ្រឿង​បាន​ចូលមក​ផឹក​សី​ុ​ក្នុង​ហាង​របស់​ខ្លូន​រហូតដល់​ម៉ោង​៣​យប់​ជ្រៅ​អស់​ទឹកប្រាក់​ចំនួន​២៩៣​ដុល្លា​គ្មាន​លុយ​ឲ្យ​ក៏​ប្តឹង​អាវុធហត្ថ​ឲ្យ​ចាប់​តែម្តង​។​ជនសង្ស័យ​ឈ្មោះ​ម៉ាប់​ត្រូវបាន​កងរាជអាវុធហត្ថ​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕