​​បាល់ទាត់​មហាជន​ជ្រើសរើស​ជើងឯក​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​១៨​ខែសីហា​ ​ក្រុម​កំពង់ត្រឡាច​ឈ្នះ​ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស​៤​ទល់​និង​៣

0

​ខេត្តកំពង់ឆ្នាំង​៖ ការប្រកួត​កីឡាបាល់ទាត់​មហាជន ជ្រើសរើស​ជើងឯក​ឆ្នាំ​២០១៤-២០១៥ ដែល​រៀបចំឡើង​ដោយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង គិត​ត្រឹម​រសៀល​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ​២០១៥ នេះ​មាន​ចំនួន​៨​ប្រកួត ដោយមាន​កីឡាករ​បាល់ទាត់ មហាជន​ចូលរួម​ចំនួន​៨​ក្រុម សម្រាប់​ការប្រកួត​មាន​​ចំនួន​៥​ថ្ងៃ ( ព្រឹក , ល្ងាច ) ដែល​បាន​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ នៅ​ទីលាន​បាល់ ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​។
​ ​គណៈកម្មការ​ដឹកនាំ​ការប្រកួត​បានអោយដឹង​ថា​៖​ជាល​ទ្ទ​ផល នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥​ពេលព្រឹក ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស ឈ្នះ ក្រុម​បរិបូរ​ណ៏ ៥ – ១ និង​ក្រុម​ពង្រ​ស្វាយជ្រុំ​ឈ្នះ ស្រុក​រលាប្អៀរ ៥ – ៣ ។​នៅ​រសៀល​ថ្ងៃ​ដដែល ក្រុម​កំពង់ត្រឡាច ឈ្នះ​ក្រុម​កំពង់ឆ្នាំង ៣ – ០ និង​ក្រុម Pitou FC ឈ្នះ​ក្រុម​ដំរី ស FC ២ – ១​។​
​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ក្រុម​បរិបូរ​ណ៏​ឈ្នះ​ក្រុម​កំពង់ឆ្នាំង ៤ – ៣ ចំណែក​ក្រុម Pitou FC ឈ្នះ​ក្រុម រលាប្អៀរ ៣ – ១ និង​នៅ​រសៀល​ថ្ងៃ​ដដែល ក្រុម​កំពង់ត្រឡាច ឈ្នះ​ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស ៤ – ៣ ហើយ​ក្រុម​ដំរី ស FC ឈ្នះ​ក្រុម ពង្រ​ស្វាយជ្រុំ ១១ – ០ ។
​ ​សម្រាប់​ការប្រកួត​រវាង​ក្រុម​មហាជន​កំពង់ត្រឡាច​ជាមួយ ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស នៅ​រសៀល ថ្ងៃទី​១៨ ខែសីហា​នេះ ប្រកួត​បាន​១២​នាទី កីឡាករ​ពាក់អាវ​លេខ​១២ ឈ្មោះ សុះ គ្រី​យា ក្រុម​កំពង់ត្រឡាច រកបាន​មួយ​គ្រាប់​អោយ​ក្រុម​ខ្លួន​មុន ចំណែក​នៅ​នាទី ទី​២៥ កីឡាករ​ពាក់អាវ​លេខ ១១ ឈ្មោះ សា សុ​លី ក្រុម​ទឹកផុស សងសឹក​បាន​មួយ​គ្រាប់​វិញ ធ្វើអោយ​ព​ន្ទុ ១ – ១ ។ ការប្រកួត​ដល់​នាទី ទី​៤៣ ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស​រកបាន​មួយ​គ្រាប់ ដែល​ទាត់​បញ្ចូល​ទី​ដោយ កីឡាករ​ពាក់​លេខ ១៧ ឈ្មោះ សុខ ជី​វ័​ន្ត និង​នៅ នាទី ទី​៤៧ (​ថែម​ម៉ោង​) កីឡា​ករសា សុខលី រកបាន​មួយ​គ្រាប់​ទៀត ធ្វើអោយ​ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស​ឈ្នះ​ក្រុម​កំពង់ត្រឡាច ៣ – ១ នៅក្នុង​តង់​ទី​១ ។
​ ​ចូលដល់​តង់​ទី​២​ក្រុម​កំពង់ត្រឡាច​ដែល​មិនទាន់​បាក់​ទឹកចិត្ត បាន​សម្រុក​មកលើ​ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ ទឹកផុស រហូត ដល់​នាទី ទី ៨២ ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស ធ្វើអោយមាន​កំហុស​នៅ​ជិត​ទី ត្រូវបាន​អាជ្ញា​​កណ្តាល​ពិន័យ​ប៉េ​ណាំង​ទី ដែល​ទា​ត់ប​ញ្ជូ​ល​ទី​បានសម្រេច​ដោយ​កីឡាករ​ពាក់អាវ​លេខ ៦ ឈ្មោះ លី ទោ​ម៉ាន់ ។ និង​ចុង​ម៉ោង​ទៅហើយ គឺ​នៅ​នាទី ទី ៨៧ និង​នាទី ទី​៩២ កីឡាករ​ពាក់អាវ​លេខ ១២ ឈ្មោះ សុះ​​គ្រី​យ៉ា រកបាន​២​គ្រាប់​ស្ទួន​គ្នា ធ្វើអោយ​ចប់​ការប្រកួត ក្រុម​កីឡាករ កំពង់ត្រឡាច​ឈ្នះ ក្រុម​រា​ហ៊ូ​ចាប់​ច័ន្ទ​ទឹកផុស ៤ – ៣ ។ ក្នុងការ​ប្រកួត​ក្រុម​ទាំង​២​នេះ ក្រុម​ក្រុម​កំពង់ត្រឡាច​បានទទួល​កាត​លឿង​ពី​អា​​ជ្ញា​កណ្តាល​ចំនួន​២ គឺ​កីឡាករ​ឈ្មោះ ឯល ហ្គោ​ហ្វា និង​កីឡាករ​ឈ្មោះ ម៉ាន់ អា​រី​ហ្វី​ន​៕IMG_9349 IMG_9345 IMG_9323