​​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ផ្សព្វផ្សាយ​ករណី​លោក​ហុង​សុខ​ហួរ សមា​ជិ​ព្រឹទ្ធសភា​ក្លែងបន្លំ​ឯកសារ​បង្ករ​ឲ្យ​មហាជន​យល់ច្រឡំ​

0

​កំពង់ធំ​. ពី​ធី​ផ្សព្វផ្សាយ​ស្តីពី​ការ​ក្លែងបន្លំ​ឯកសារ របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ព្យាយាម​ប​ន្លៃ​ពី​បញ្ហា​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ដែល​បានកំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២ លើ​ខ្សែបន្ទាត់​ព្រំដែន​នាបច្ចុប្បន្ន ដល់​នាយទាហាន​នាយរង​និង​ពលទាហាន ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដោយមាន​ការចូលរួម ៩៥​នាក់ នៅ​ព្រឹក​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៥​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​កងកម្លាំង​និង​មន្ត្រីរាជការ​ជាច្រើន មានប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការ​បំភ្លៃ​ឯកសារ​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ដែល​ខិតខំ​ព្យាយាម ម្តង​ហើយ​ម្តងទៀត រួមទាំង​ការ​បង្ហោះ​ក្នុង​ព្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​បុក នូវ​ឃ្លី​ប​វីដេអូ​ឈ្មោះ សម រង្សី ដែលមាន​រយះពេល​១១​នាទី ដែល​បាន​បកស្រាយ​ខុសពី​ការពិត របស់​សម្តេច ហេង សំរិន ដែលជា​ប្រមុខរដ្ឋ បាន​ចុះហត្ថលេខា ជាមួយ​ប្រមុខរដ្ឋ​វៀតណាម នៅ​ថ្ងៃទី​២៨ ខែ កុ​ម្ភះ ឆ្នាំ ១៩៧៩ ដែលមាន​ខ្លឹមសារ​ខុសពី​ការពិត ត្រង់ចំនុច​ថា ភាគី​ទាំងពីរ​និង​ធ្វើ​កិច្ចចរចារ ចុះហត្ថលេខា​និង​រំលាយ​ព្រំដែន​ជាតិ ប្រទេស​ទាំងពីរ ដោយ​អាស្រ័យ​លើ​ព្រំដែន​បច្ចុប្បន្ន ហើយ​ភាគី​ទាំងពីរ​សំរេចចិត្ត​យ៉ាង​មុតមាំ ដើម្បី​កែប្រែ​ព្រំដែន​នេះ ដែលជា​ការផ្ទុយ​ពី​មាត្រា​៤ នៃ​សន្ធិសញ្ញា សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​រវាង​សារ​ធា​រណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា និង​សារ​ធារ​ណ់ៈ​រដ្ឋ​សង្គមនិយម វៀតណាម បាន​ចែងថា ភាគី​ទាំងពីរ​សន្យាថា​និង​ដោះស្រាយ​រាល់​ការ​ទំនាស់ អាច​កើតឡើង​ក្នុងការ​ទំនាក់ទំនង​គ្នា តាមរយះ​ការចរចារ​ដោយ​សន្តិវិធី ភាគី​ទាំងពីរ​និង​ចរចារ​គ្នា ដើម្បី​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​មួយ កំណត់​នូវ​ព្រុំដែន​រដ្ឋ​រវាង​ប្រទេស​ទាំងពីរ លើ​មូលដ្ឋាន​ខ្សែ​ព្រុំដែន​នាបច្ចុប្បន្ន​នេះ ហើយ​ប្តេជ្ញាចិត្ត​កសាង​ខ្សែ ព្រុំដែន ជា​ខ្សែ​ព្រុំដែន​សន្តិភាព យូ​អង្វែង ។https://youtu.be/d9PtYaLS8eA
​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍ថា សម្រាប់​ការ​ផ្សព្វ​ផ្សា​សេចក្តីណែនាំ លើ​ករណី​របស់​សមាជិក​ព្រឹទ្ធសភា​នេះ បាន​ចាត់​ធ្វើឡើង​ចំនួន​២​លើ​មកហើយ សរុប​ចំនួន ជាង​២០០​នាក់ ដល់​យោធិន បន្ទាប់ពី​សមាជិក ព្រឹទ្ធសភា បាន​ក្លែងបន្លំ​ឯកសារ ដែល​ន័យ​ខ្លឹមសារ ខុសពី​ការពិត ក៏​ត្រូវបាន​រាជរដ្ឋាភិបាល នៃ​ព្រះរាជ​ណា ចក្រ​កម្ពុជា មាន​ចំណាត់ការ បើក​ការស៊ើបអង្កេត លើ​ក្រ​មខ​ណ្ទ​បទល្មើស​ជាក់ស្តែង និង​ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៥ ក្នុងនោះដែរ​ឯកឧត្តម បាន​ផ្តាំផ្ញើរ​ឲ្យ​កងកម្លាំង​ចំណុះ​ឲ្យ​តំបន់សឹករង​កំពង់ធំ ទាំងអស់ មាន​ស្មារតី​ទទួលខុសត្រូវ គោរព​នូវ​បទបញ្ជារ រក្សា​វិន័យ​និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គភាព ត្រូវមាន ជំនឿ​យ៉ាង​មុតមាំ​លើ​រាជរដ្ឋាភិបាល ដែល​កើតឡើង​ដោយ​ការបោះឆ្នោត និង​សុំអោយ​មានការ​ប្រុងប្រយ័ត្ន ក្នុង​ការលេង សែរ ខម​មិន តាម​បណ្តាល​ប្រ​ព័​ន្ឋ​ផ្សព្វ​ផ្សា​សង្គម​ហ្វេ​ស​បុក ត្រូវមាន​ការពិចារណា​ខ្ពស់ មុននឹង បង្ហោះ​នូវ​ន័យ​ខ្លឹមសារ​អ្វីមួយ ដើម្បី​ចៀសវាង​ប៉ះពាល់​រដ្ឋ​កេ​ត្តិ​យស់​ថ្នាក់ដឹកនាំ និង​កេ​ត្តិ​យស់​ជាតិ ។​
​ដោយ ប៊ុន រដ្ឋាa5 a4 a3 a2 a1