ប្រជាពលរដ្ឋជីករបងនៅមុខផ្ទះប្រទះឃើញកាំភ្លើង CKC មួយដើមបានធ្វើការប្រគល់ជូននគរបាលប៉ុស្តិ៍ឃុំបឹងបេង

0

ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ប្រជាពលរដ្ឋម្នាក់បានប្រគល់កាំភ្លើង CKC មួយដើមទៅឲ្យនគបាលប៉ុស្តិ៍ឃុំបឹងបេងដែលខ្លួនបានប្រទះឃើញពេលកំពុងជីកគល់បេងយកមកធ្វើគ្រឿងសង្ហារឹម។លោកយីសំបូនគបាលប្រចាំប៉ុស្តិ៍ឃុំបឹងបេងimageស្រុកម៉ាឡៃបាននិយាយថាប្រជាពលរដ្ឋបានប្រគល់កាំភ្លើងទៅឲ្យសមិត្តកិច្ចមានឈ្មោះស៊ុងថាប្រុសអាយុ២៦រស់នៅភូមិ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។លោកបាននិយាយបន្តថាតាមរយៈវេទិកាសាធារណៈ ភូមិ-ឃុំ មានសុវត្ថិភាព ដែលត្រូវបានរៀបចំដោយ នគរបាល និងអាជ្ញាធរ ជាច្រើនលើក ច្រើនសារនោះមក បានធ្វើឲ្យ ប្រជាពលរដ្ឋ មានការយល់ដឹងយ៉ាងច្រើន ដូច្នេះហើយភាគច្រើន ដែលពួកគេ បានប្រទះឃើញ អាវុធយុទ្ធភ័ណ នៅតាមទីសាធារណៈនោះ តែងតែរាយការណ៍ មកសមត្ថកិច្ច ទៅពិនិត្យមើល និងយកមករក្សាទុក ហើយរាយការណ៍បន្តទៅមន្រ្តីស៊ីម៉ាក់។លោកបានបន្តទៀតថាមុនពេលកើតហេតុលោក ស៊ុង ថាបានជីករបងឈើនៅមុខផ្ទះដើម្បីយកមកធ្វើគ្រឿងសង្ហារឹមនោះ ស្រាប់តែប្រទះឃើញកាំភ្លើងម៉ាក ckc មួយដើមរួមទាំង គ្រាប់ចំនួន១០គ្រាប់នោះផងក៏រាយ ការណ៍ និងបានប្រគល់ជូនលោក យី សំបូ នាយប៉ុស្តិ៍នគរបាល ឃុំបឹងបេងដើម្បីយកទៅរក្សាទុកនៅប៉ុស្តិ៍ខ្លួន៕image