​លោក​អភិបាលរង​ខេត្ត​អនុញាតិ​អោយកម្លាំង​ប្រជា​ការពារ​ឃុំ​កំពង់​ហៅ​បង្ក្រាប​បទល្មើស​ ​នេសាទ​ខណៈ​បទល្មើស​នេសាទ​កើតមាន​ក្នុង​ឃុំ​គ្មាន​អ្នកណា​បង្ក្រាប​

0

​កំពង់ឆ្នាំង​៖​ ​ប្រជាពលរដ្ឋ​ចំនួន​១១០​នាក់ ត្រូ​បាន​បំពេញ​សិទ្ធ​ជា​ប្រជា​ការពារ នៅក្នុង​ឃុំ​កំពង់​ហៅ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​ពិធី​នេះ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បានដាក់​គោល​ការអោយ​ប្រជា​ការពារ​ឃុំ​កំពង់​ហៅ ស្រុក​កំបង់​លែង​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ឃុំ​របស់ខ្លួន ព្រោះ​កន្លងមក​បទល្មើស​ទាំង​នោះ បានធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ខកចិត្ត​យ៉ាងខ្លាំង នៅពេល​គ្មាន​អ្នកណា​ចុះបង្ក្រាប​។​
​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា​៖​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កំពង់​ហៅ​បាន​ប្រាប់​ឯកឧត្តម​ថា នៅក្នុង​ឃុំ​កើតមាន​ករណី​ឆក់​ត្រជាក់ ឆក់​ក្តៅ និង​ការ​រុញ​ជន ដែលមាន​ដាក់​ឧបករណ៍​ឆក់ ធ្វើអោយ​វិនាស​ហិនហោច​ដល់​មច្ឆា​ជាតិ​គ្រប់​ប្រ ភេទ​នៅក្នុង​ឃុំ ដោយ​ប្រជាពលរដ្ឋ​ស្នើ​សុំអោយ​អាជ្ញាធរខេត្ត ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ផង ព្រោះ​ជនល្មើស​ទាំងនោះ បានមកពី​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​រុញជនពេលយប់DSC06302
​ ​លោក​បន្តថា​៖​ប្រជា​ការពារ​ទាំង​១១០​នាក់​បង្កើតឡើង និង​បំពេញ​សិទ្ធ​ក្នុងថ្ងៃនេះ ត្រូវ​ដើរតួ​ជា​ប្រជាពលរដ្ឋ​ល្អ​និង​គំរូ កុំ​ប្រព្រឹត្ត​បទល្មើស​នេសាទ ត្រូវ​ធ្វើការ​ព័ទ្ធចាប់​ជនល្មើស​ដែល​មក​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន​ខ្លួន បើសិនជា​បង្ក្រាប​មិនបាន​ត្រូវរាយការណ៍ជូន​លោក នឹង​បញ្ជូន​កំលាំង​នគរបាល ឬ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត មកជួយ​អន្តរា​គម​ភ្លាមៗ​ទោះបី​យប់​ឬ​ថ្ងៃ​ក៍ដោយ ត្រូវតែ​ចាប់​ជនល្មើស​ទាំងនោះ​អោយបាន​ចាត់ការ​តាមច្បាប់​។​វៀតណាមឆក់ត្រជាក់DSC06398
​ ​ដោយឡែក​ក្រុម​ប្រជា​ការពារ​ឃុំ​កំពង់​ហៅ​បាន​ប្រាប់ថា​៖ ក្រុម​ជនល្មើស​ដែល​មកពី​ក្រុង​កំពង់ឆ្នាំង មិនដែល​ខ្លាច​សមត្ថកិច្ច​ជំនាញ​ឬ​អាជ្ញាធរ​មូលដ្ឋាន​នោះទេ មិនដឹងថា​ពួកគេ​អាង​អី​ទើប​ពួកគេ​ហ៊ាន​បែបនេះ ប្រសិនបើ​ហ៊ាន​ចាប់​ពួក​ជនល្មើស​នឹង​តដៃ​វិញ គឺ​បើកកាណូត​ដេញ​បុក​ពន្លិច​ឬ​ក៍​វាយបក ព្រោះ​នៅក្នុង​កាណូត​របស់​ពួកគេ​មាន​សុទ្ធតែ​ដំបង​ឬ​ស្សី​ទុក​ការពារ​ខ្លួន​។​ឆក់ត្រជាក់ DSC06394
​ ​ទាក់ទង​នឹង​បញ្ហា​បទល្មើស​ខាងលើនេះ​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បានអោយដឹងថា​៖​ប្រសិនបើ​មាន​ករណី​បទល្មើស​បែបនេះ នៅក្នុង​មូលដ្ឋាន​ប្រ ជាការ​ពារ​មាន​សិទ្ធិ​ចាប់បញ្ជូន​ជនល្មើស និង​វត្ថុតាង​មក​រដ្ឋបាល​ជលផល ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការខេត្ត​។​ម្យ៉ាងវិញទៀត​ទាំង​ប្រជាពលរដ្ឋ និង​ប្រជា​ការ ពារ ក៍​សូម​សហការ​ផ្តល់ព័ត៌មាន​ច្បាស់លាស់​ដល់​សមត្ថកិច្ច​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ទីនោះ ជួយ​ចាប់​ឃាត់​ជនល្មើស​ទុក​។​ការបង្ក្រាប​បទល្មើស​នេសាទ ក៍​ដូចជា​បទល្មើស​កាប់បំផ្លាញ ឈូស​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ធ្វើ​ចំការ គឺ​ទាល់តែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ប្រជា​ការពារ សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន ទើប​ការបង្ក្រាប​បទល្មើស​ទាំង​នោះ​មាន​ប្រសិទ្ធិភាព និង​អាច​ការពារ​ធនធាន​មច្ឆា​ជាតិ​អោយ​គង់វង្ស​បានល្អ​ទៅ​អនាគត​៕