​អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះល្វែង​៣​ខ្នង​បន្សល់​តែ​ផេះ​ខ​ណះ​ពេល​ម្ខា​ស់​មិន​នៅ​

0

​កំពង់ធំ​. មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត ដោយសារ​តែមាន​អគ្គី​យ​បាន​លេប​ត្របាក់ ផ្ទះល្វែង ក្នុង​ចំនួន​៣​ខ្នង ក្នុង​ផ្សា​កំពង់ថ្ម កាលពី​វេលា​ម៉ោង ៣,៥​នាទី ថ្ងៃទី ២​ខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិត​ត្រស់ ឃុំ​បា​ល្ល័​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
​យោងតាម​ប្រភព​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បណ្តាល ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះ​ផ្ទះល្វែង​លក់ទំនិញ​របស់​ក្រុម​អជីវ​ករ​ផ្សា​កំពង់ថ្ម ដែល​បាន​សង់​នៅក្នុង​បរិវេណ​បេឡា​ន​ផ្សារ​កំពង់ថ្ម ធ្វើ​អំពី​ឈើ ប្រក​ស័ង្កសី ទំហំ​៤​ម បណ្តោយ ១៥​ម ជាIMG_0215ដំបូង​គេ​ឃើញ មាន​អណ្តាតភ្លើង​ឆេះ​តិចតួច​ចេញពី​ក្នុងផ្ទះ អ្នក​ដែល​បានឃើញ​ហេតុ​ការ បាននាំគ្នារ​ត់ទៅ​គោះទ្វារ​ម្ចាស់​ដេ​ល​បាន​ដេកចាំ​ក្នុងនោះ តែ​ពុំមាន​អ្នកណា​ងើប​ឡើយ លុះ​ក្រោយមក​ទើប​ដឹងថា នៅក្នុង​ផ្ទះល្វែង​ចំនួន​២​ខ្នង​បាន​ចាក់សោរ​ជាប់​គ្មាន​មនុស្ស​នៅ ដោយសារ​អ្នក​ចាំ​ស្តង់​IMG_0211ទៅ​ដេក​ផ្ទះ​មិត្ត​ភ័ក្ក​បាត់ បណ្តាល​ឲ្យ ភ្លើង​ឆេះ​រាលដាល់​រហូតដល់​ទៅ​៣​ល្វែង​ជាប់​គ្នា ឆេះ​អស់រលីង​គ្មាន​សល់ សំណាងល្អ​ផ្ទះល្វែង​ទាំង ៣​នេះ​នៅ​ចន្លោះ ផ្ទះថ្ម​នៅ​ជុំវិញ ទើប​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ទៅ​ឆេះ​ផ្ទះ​អ្នក​ដ៏​ទៃ ។​IMG_0215IMG_0215
​តាម​ការ​សណ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការបង្ករ​ឲ្យ​មានការ​ឆេះ​នេះ​គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ដោយសារតែ​នៅក្នុង​ស្តង់​គ្មាន​មនុស្ស​នៅ ចំណែក​ម្ចាស់​ផ្ទះល្វែង​ត្រូវបាន​ស្គាល់ឈ្មោះ ទី​១​ឈ្មោះ​. ខៀវ វឿន ភេទ ប្រុស​អាយុ​៦៧​ឆ្នាំ ទិ​២ ឈ្មោះ ហួន​រឿន អាយុ ៣៤​ឆ្នាំ ទី​៣ ឈ្មោះ ឃ្លាំង​ឃឿន សុទ្ធតែ​អាជិ​វក​រលក់ អីវ៉ាន់​ចាបហួយ ២​ល្វែង និង​ផ្ទះ​លក់​គ្រឿងសំណង់​មួយគ្រឿង ក្នុង​ផ្សារ​កំពង់ថ្ម ។IMG_0210
​ក្រោយពីកើត​ហេតុ​គេ​សង្កេតឃើញ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​លោក ហាក់ ហួត​អភិបាលស្រុក​បារាយណ៍ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ភ្លើង​ឆេះ ផ្ទះល្វែង​ក្នុង​ផ្សារ​កំពង់ថ្ម និង​បាន​អគុណ ចំពោះ​កងកម្លាំង​សមត្ថកិច្ច រួមទាំង​ប្រជាពលរដ្ឋ ដែល​បាន​ខិតខំ​ជួយ​អន្តរាគមន៍ ពន្លត់ និង​ទប់ស្កាត់​អគ្គីភ័យ​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅដ្ឋាន​របស់ ប្រជាបលរដ្ឋ​បន្ថែមទៀត​។​​សូមបញ្ជាក់​ផងដែរ​ថា ផ្សារ​កំពង់ថ្ម ត្រូវបាន​ភ្លើង​ឆេះ​ចំនួន​២​ដង​មកហើយ ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥​កន្លងមកនេះ​។​ដោយផន សុខជាតិIMG_0199