រថយន្តយីឌុបដឹកដំឡូងពេញមួយគ្រឿងបើកបើកបុករះខ្ទេចអស់រថយន្តមួយគ្រឿងម៉ូតូមួយគ្រឿងសំណាងណាស់គ្មានមនុស្សស្លាប់និងរបួស

0

ខេត្តបន្ទាយមានជ័យ៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តយីឌុបដឹកដំឡូងពេញមួយគ្រឿងបានបើកបុករះខ្ទេចអស់រថយន្តកានរីមួយគ្រឿងម៉ូតូមួយគ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវនិងរបស់របរជាច្រើនមុខទៀតទើបទៅមុខលែងរួចតែimage (3)សំណាងល្អណាស់គ្មានមនុស្សស្លាប់និងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៣.៣០នាទីល្ងាចថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៥នៅចំណុចផ្លូង៥៦មុខពេទ្យគ្លីនិគទេវិន្ទរក្សាសុខនៅក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ។លោកវរះសេនីយ៍ទោ សនគីមសួគ៍នាការិយាល័យនគបាលចរាចរណ៍បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុនោះគេបានឃើញរថយន្តកាមរីរបស់សាលាបង្រៀនបើកបរដៃទិព្វបើកបរដោយឈ្មោះគ្រូយូរប្រុសអាយុ៣៥រស់នៅភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ព៌ណ ស ពាក់ស្លាកលេខ ភ្នំពេញ ២R១៩២៤បើកមកចតឈប់នៅចិញ្ចើមផ្លូវជិតគ្លីនិគទេវិនរក្សាសុខហើយក៏មានម៉ូតូហុងដាសេរីឆ្នាំ១៣ព៌ណខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ១H៧៨៥៤ម្ចាស់មានឈ្មោះវិរះ អាយុ១៧ឆ្នាំរស់នៅភូមិ២សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណជិះមកឈប់នៅជិតនោះដែរហើយក៏ចូទៅធ្វើធ្មេញនៅជិតនោះបាត់។លោកសួគ៍បាននិយាយបន្តទៀតថាទាំងរថយន្តកាមរីនិងម៉ូតូក្រោយពីឈប់បានមួយសន្ទុះពេលនោះមានimage (2)រថយន្តប្រភេទយីឌុបពាក់ស្លាកលេខ កំពង់ចាម ៣A២៦២៣បើកដោយឈ្មោះហង់លិ ប្រុសអាយុ២២ឆ្នាំរស់នៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ដឹកដំឡូងពេញបើកចេញពីចំណុចផ្សារថ្មីឆ្ពោះចូលមកទីរួមខេត្តពីជើងមកត្បូងលុះបើកមកដល់ចំណុចកើតហេតុបើកសុខៗស្រាប់តែម៉ាសីុនរលត់ហើយបានដាច់ហ្រ្វាំងរេចង្កូតចាប់ហ្វ្រាំងមិនចប់ក៏បុករះរថយន្តកាមរីនិងម៉ូតូប្លាយីហោរដាក់នៅមុខផ្ទះនិងបភូមិទើបអ្នកបើកបួងចង្កូតមកថ្នល់ជាតិវិញបាន។លោកសួគ៍បានបញ្ជាក់ទៀតថាសំណាងល្អណាស់នៅទីប្រជុំជននោះចៃដន់គ្មានមនុស្សនៅទីនោះមិនបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួសឡើយចំណែករថយន្តនិងម៉ូតូខ្ទេចអស់ទាំងស្រុង។ក្រោយកើតហេតុរួចរថយន្តបង្កនិងរថយន្តរងគ្រោះត្រូវបាននគបាលចរាចរណ៍អូសយកទៅរក្សាទុកនៅស្នងការដើម្បីដោះស្រាយនៅពេលក្រោយ៕image (1) image (2)