សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះចែកថ្នាំវី តាម៉ីនកុមារដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីកូនខ្ចីជាង១៣០នាក់ក្នុងក្រុងកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមានផ្ទៃពោះ និងស្រ្តីកូនខ្ចី ចំនួនជាង១៣០នាក់នៅក្នុងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានមកទួលថ្នាំវីតាម៉ឺនសំរាប់កុមារ ពីសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ។ ការចែកថ្នាំវីតាម៉ឺនខាងលើនេះDSC01316 បានធ្វើឡើងនៅក្នុងសាលាឆាន់ វត្តធម្មយុត្តិ ស្ថិតនៅក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។លោក ហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំងដែលបានចូលរួមក្នុងក ម្មវិធីខាងលើនេះបានអោយដឹងថា៖ តាមស្ថិតិរបស់លោកស្រីអភិបាលរងក្រុងកំពង់ឆ្នាំងទទួលការងារស្ត្រី
អោយដឹងថា៖ ក្រុមការងារ បានជូនដំណឹងដល់ស្រ្តីដែលមានផ្ទៃពោះនៅក្នុងក្រុងកំពង់ឆ្នាំងមានចំនួន១៤០នាក់ និងស្ត្រីដែលមានកូនខ្ចីក្រោមអាយុ៦ខែចំនួន២៣៤នាក់ អោយមកទទួលថ្នាំវីតាម៉ីនខាងលើនេះ ពីសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត។ ប៉ុន្តែជាក់ស្តែងស្ត្រីដែលបានមកចូលរួមទទួលថ្នាំវីតាម៉ីននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា មានចំនួនជាង១៣០នាក់ តែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ និងជាវេជ្ជបណ្ឌិត ហង្ស ច័ន្ទវរៈ ជាប្រធានសមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា របស់ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការអប់រំណែនាំដល់ស្រ្តីទាំងអស់ ដែលបានមកទទួលថ្នាំម្នាក់ៗ១កំប៉ុងក្នុងពេលនេះថា៖ ថ្នាំវីតាម៉ីននេះមានសារធាតុវីតាម៉ីន២០មុខ មានប្រយោជន៍សំខាន់ណាស់ សំរាប់ការរីកលូតលាស់របស់ទារកក្នុងផ្ទៃ និងកុមារតូចៗដែលមានអាយុក្រោម៦ខែ។ គឺអោយពួកគេមានការលូតលាល់ល្អប្រសើរមានឋាមពលគ្រប់គ្រាន់ អាចទប់ទល់បានជាមួយជម្ងឺមួយចំនួនធំ ដែលធ្លាប់យាយីចំពោះកុ មារ ពិសេសទៀតនោះគឺថ្នាំនេះនិងធ្វើអោយខួរក្បាលកុមារធំឡើងមានការវៃឆ្លាត ជាមនុស្សមានប្រយោជន៍ដល់សង្គមជាតិ។
លោកវេជ្ជបណ្ឌិតបានពន្យល់ទៀតថា៖ ថ្នាំនេះនៅទីផ្សារកម្ពុជាក្នុងមួយកំប៉ុងថ្លៃ៣០ដុល្លា នៅអាមេរិចថ្លៃ៩០ដុល្លា វាមាន៩០គ្រាប់ក្នុង១កំប៉ុង ដោយត្រូវអោយស្ត្រីមានផ្ទៃពោះ និងស្រ្តីកូនខ្ចី ដែលបំបៅកូនដោយទឹកដោះ លេបរយះពេល៣ខែ គឺត្រូវលេបក្នុង១ថ្ងៃមួយគ្រាប់ជាទៀងទាត់។ នៅក្នុងពេលនោះដែរ លោកវេជ្ជបណ្ឌិត ក៏បានធ្វើការបកស្រាយនូវសំណួរ និងធ្វើការពន្យល់អំពីវិធីព្យាបាល វិធីការពារ និងការថែទាំសុខភាព របស់មាតាទារកយ៉ាងម៉ត់ចត់ផងដែរ និងបានផ្តាំផ្ញើថា៖ បើមានអាការៈមិនស្រួលត្រូវខ្លាំង ត្រូវរូតរះទៅពិគ្រោះព្យាបាលជម្ងឺជា មួយគ្រូពេទ្យជំនាញៗអោយបានទាន់ពេលវេលា កុំទុកអោយជម្ងឺធ្ងន់ធ្ងរពិបាកព្យាបាល។លោក ហ៊ីង ភ័ពមិនា អភិបាលក្រុងកំពង់ឆ្នាំង និងបងបង្អូនស្រី្តទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានបំពេញភារកិច្ចមនុស្សធម៌ ចំពោះប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការអ្វីឡើយ និងសូមអោយសមាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទទួលបានជោគជ័យថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស កសាងប្រទេសជាតិជាមួយប្រមុខរាជរដ្ឋាភិបាលយើង៕DSC01324 DSC01289