សិស្សសាលា​បឋមសិក្សា​កូ​លាប​ទី​1​វ៉ៃ​គ្នា​ផ្អើល​ពេញ​ផ្លូវ​

0

​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​ដ៏​គួរអោយ​ហួសចិត្ត​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ជាប់​របង​សាលាបឋមសិក្សា​កូ​លាប​ទី​១​ខាងត្បូង​ស្ថិតក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សិស្សសាលា​មួយ​ក្រម​បាន​វ៉ៃ​គ្នា​បណ្ដាលអោយ​ផ្អើល​គេ​ផ្អើល​ឯង​។​ ​

បើតាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថាះ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ក្មេងស្ទាវៗ​ចំនួន​2​នាក់​បានមក​ចាំ​វ៉ៃ​សិស្សសាលា​បឋមសិក្សា​កូ​លាប​ទី​1​នៅ​មាត់​ច្រកចេញ​ផ្នែក​ខាងត្បូង​សាលា​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​សិស្សសាលា​ម្នាក់​បាន​ដើរ​ចេញមក​ស្រាប់តែ​សិស្សសាលា​ម្នាក់ទៀត​ដែល​មកឈរ​ចាំ​វ៉ៃ​នោះបាន​ស្ទុះ​ហក់​ទៅ​វ៉ៃ​សិស្សសាលា​រូ​ម​នោះ​បណ្ដាលអោយ​ផ្អើល​ពេញ​សាលា​ពេលដែល​ឃើញ​ហេតុការណ៍​បែបនេះ​សិស្សសាលា​ស្រីៗ​ដែលជា​មិត្ត​ភ​ក្រ​ក៏បាន​នាំគ្នា​ជួយ​ចាប់​ចេញ​កំ​អោយ​ឈ្លោះ​គ្នា​។​បើ​តាប​ប្រភពពី​សិស្សសាលា​បានអោយដឹង​ថាះ​អ្នក​ដែល​វ៉ៃ​គ្នា​ទាំង​2​គូរ​នោះ​គឺជា​សិស្សសាលា​ដូចគ្នា​តែ​មូ​យ​រៀន​ពេលព្រឹក​នឹង​មួយ​រៀន​ពេល​ល្ងាច​ហើយ​មូលហេតុ​ដែល​គេ​វ៉ៃ​គ្នា​នោះ​ដោយសា​តែ​គេ​ខឹង​នឹង​សិស្ស​ន្នាក់​នោះ​ទាកទង​ជាមួយនឹង​មិត្តស្រី​របស់គេ​ហើយ​ពួកគេ​ធ្លាប់​វ៉ៃ​គ្នា​ម្ដង​រួច​ហើយដោយ​មិន​អស់ចិត្ត​ក៏​មក​វ៉ៃ​គ្នា​ម្ដងទៀត​។​បន្ទាប់ពី​សិស្សសាលា​ស្រីៗ​បាននាំគ្នា​ចាប់​បំបែកចេញ​អោយ​ឈប់​វ៉ៃ​គ្នា​ហើយ​នោះ​គូរ​ទាំង​2​ក៏​បែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​៕ ​8,2 8 8.1