រថយន្ត​ដឹកទំនិញ​ទៅ​តាំង​ពិ​ពណ៍​របស់​ថៃ នៅ​ខេត្តសៀមរាប ក្រឡាប់​​ខ្លួនឯង

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧B.​ចំណុច​ក្រោម​រូបចម្លាក់​យាយ​ម៉ៅ​ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែងIMG_9292 ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​រថយន្ត ថៃ​ដឹកទំនិញ​ទៅ​តាំង​ពិ​ពណ៍ នៅ​ខេត្តសៀមរាប ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់​និង​ស្រាល​២​នាក់ អ្នករបួសធ្ងន់​២​នាក់​នោះ និង​រថយន្ត​ត្រូវ​ខូចខាត​។​ជនរងគ្រោះ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ថៃ​ចំនួន​២​នាក់​និង​ម្នាក់​បញ្ជូនមក​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង រថយន្ត​ព​ណ៍ស លឿង ពាក់​ស្លាក់​លេខ​៨២៤១៧៦​។​សូមបញ្ជាក់ថា នៅពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​របស់​ថៃ​ក្រឡាប់​នោះ មាន​សមត្ថកិច្ច​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៩០៥​និង​អធិការនគរបាល​ស្រុក​និង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ទាន់ពេលវេលា​ផងដែរ​៕IMG_9293 IMG_9289 IMG_9291