ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​ពេញទំហឹង​លើ​ថ្នល់ជាតិ​លេខ​៥​រងរបួស​ធ្ងន់​ស្រាល​២​នាក់

0

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​នារី​ម្នាក់ទៀត​បាន​រង​របួល​ស្រាល ក្នុងករណី​គ្រោះថ្នាក់​​ចរាចរ​ណ៏​មួយ ដោយ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិៈ​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​ក្នុងទិសដៅ​ច្រាស់​គ្នា ។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទីIMG-20151119-WA0006​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។
​ ​សមត្ថកិច្ច​នគរបាល ស្រុក​រលាប្អៀរ​បានអោយ​ដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ ប៉ិច សុភាព អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​អន ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ជិៈ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1C.0887 រងរបួស​ធ្ងន់​។ ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ ស្រី ស អាយុ​២០​ឆ្នាំ ភេទ​ស្រី មាន​ទីលំនៅ ភូមិ​ពាម​ឆ្កោក ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី រងរបួស​ស្រាល ជិៈ​ម៉ូតូ​ហុងដា​ស្គុ​ប​ពី ព័​ណ ស គ្មាន​ស្លាក​លេខ ។
​មុនពេល​កើតហេតុ បុរស​ឈ្មោះ ប៉ិច សុភាព បាន​ជិៈ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក ហុងដា ស្គុ​ប​ពី ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​ពេញទំហឹង បណ្តាលអោយ​រងរបួស​ធ្ងន់​ខ្លួនឯង ចំណែក​នារី ជិៈ​ម៉ូតូ​ស្គុ​ប​ពី គ្រាន់តែ​រងរបួស​ស្រាល ។
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ម​ធ្យោ​​បាយ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នោះ អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​​រង់ចាំ​ការដោះស្រាយ​ជាមួយ​ភាគី​តាមផ្លូវ​ច្បាប់​៕IMG-20151119-WA0008 IMG-20151119-WA0007 IMG-20151119-WA0010