​ញឹម ចាន់ថន ចេញមុខ​បំភ្លឺ ជុំវិញ​រូបថត ឈាម​ស្រោច​ពេញ​ខ្លួន​

0

​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​សិច​ស៊ី ញឹម ចាន់ថន បានធ្វើ​ឲ្យ​មហាជន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​នាង​បាន​បង្ហោះ​រូបថត ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជា​សាធារណៈ នៅ​ពាសពេញ Facebook របស់​នាង ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ទេ ថា​គ្រោះថ្នាក់ នោះ​ជា​រឿង​ពិត ឬក៏​ជា​ការថត​រឿង ទើបតែ​ពេលនេះ នាង​បាន​ចេញមុខ​បកស្រាយ និង​សុំទោស​ដល់​មហាជន ទៅលើ​ហេតុការណ៍​នោះ ដើម្បី​ឲ្យ​អ្នកគាំទ្រ អស់​ក្ដីបារម្ភ​លើ​រូបនាង ។

តារា​សិច​ស៊ី​រូប​ស្រស់ សម្បូរ​សាច់​ដើមទ្រូង កញ្ញា ញឹម ចាន់ថន បាន​រៀបរាប់​ឲ្យ​ដឹងថា សម្រាប់​រូបភាព​នាង បង្ហោះ​កាលពីពេល​កន្លងមក ដោយ​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តា​ឲ្យ​នាងរង​របួស ហូរឈាម​ស្រោច​ខ្លួន​នោះ មិនមែនជា​រឿង​ពិត​ទេ វា​គ្រាន់តែ​ជា​ឈុត​មួយ នៅក្នុង​ការសម្តែង​ប៉ុណ្ណោះ​។​ ​ញឹម ចាន់ថន បាន​ប្រាប់ ឲ្យ​ដឹង​តាមរយៈ​សារ​លើ

Facebook របស់​នាង​ទៀតថា​“​នាង​ខ្ញុំ​សូម​អរគុណ ចំពោះ​ទឹកចិត្ត របស់​មិត្តភក្តិ​បងប្អូន​ទាំងអស់គ្នា ដែល​បារម្ភ​ចំពោះ​ខ្ញុំ ហើយ​សូមទោស ចំពោះ​រូបភាព ដែល​បាន​បង្ហោះ​មុននេះ នឹង​មិនបាន​បកស្រាយ ឲ្យ​បានច្បាស់លាស់ ដោយសារ​ការជាប់រវល់ របស់​នាង​ខ្ញុំ​។ ទាំងនេះ​គ្រាន់​ជាការ​ថត sport អប់រំ​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍ តែប៉ុណ្ណោះ ! បើកបរ ត្រូវគោរព​ច្បាប់​ចរាចរណ៍ ពាក់មួក​សុវត្ថិភាព គោរព​សិទ្ធិ​អ្នកដទៃ ទំនួល​ខុសត្រូវ នឹងចូលរួម​ទាំងអស់​គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ខ្លួន​អ្នក គ្រួសារ និង សង្គម​…” ។​

​ការបកស្រាយ​ខាងលើនេះ សង្ឃឹមថា ទស្សនិកជន របស់ កញ្ញា ញឹម ចាន់ថន តាមរយៈ​គេហទំព័រ LookingTODAY ពិតជា​បាន​ស្ងប់ចិត្ត ហើយ​លោក​អ្នកនឹង​លែង មាន​ចម្ងល់​តទៅទៀត ។ ប្រសិនបើ​ទស្សនិកជន ចង់ដឹងថា​ការថត​ស្ព​ត​នោះ មាន​បង្កប់​អត្ថន័យ​អប់រំ​ល្អ និង​មាន​តារា​ប្រុស​ស្រី​ណាខ្លះ ចូលរួម​ថត​នោះ មានតែ​រង់ចាំ​អ៊ុត​មើល​ស្ព​ត នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទាំងអស់គ្នា​៕2.1 2.2 2.3 2 2.4