រថយន្ត​កុងតឺន័រ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ហើយ​ជ្រុល​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​២​ខ្នង បណ្តាលឱ្យ​របួសធ្ងន់ ស្រាល​៣​នាក់​

0

​ ​ខេត្តកណ្តាល ៖ រថយន្ត​កុងតឺន័រ​២​គ្រឿង​បាន​បើក​បុក​គ្នា​ពេញទំហឹង​ហើយ​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ទៀត កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ឧសភា ២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ បណ្តាលឱ្យ​មនុស្ស​៣​នាក់​របួសធ្ងន់ និង​ស្រាល​។​

​លោក​ហង្ស ផា​ណា​រ៉ា នាយផ្នែក​ប៉ូលិសចរាចរ​ស្រុក​កៀនស្វាយ​បានឱ្យដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពណ៌​លឿង ពាក់​ស្លាក​លេខ​3A-1572 ធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​អ្នក​លឿង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​មិនដឹង​យ៉ាងម៉េច​បាន​ជ្រុល​ទៅបុក​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​3A-6258 ដែល​បើក​បញ្ច្រាសទិស​

គ្នា ហើយ​រថយន្ត​កុងតឺន័រ​ពណ៌​លឿង​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ទៀត​បណ្តាលឱ្យ​មនុស្ស​ម្នាក់​របួសធ្ងន់ និង​២​នាក់​ទៀត​របួសស្រាល​៕image (2) image image (1)