​ក្រុមចោរប្លន់​យក​កាំភ្លើងខ្លី​ភ្ជង់​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​សេ ១២៥ អស់​មួយគ្រឿង នៅមុខ​ភោជនីយ៍ដ្ឋាន​បង្ក​មាស

0

​ភ្នំពេញ ៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ដែលមាន​គ្នា ២​នាក់ បាន​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​មួយគ្រឿង មក​ធ្វើ​សកម្មភាព ដក​កាំភ្លើងខ្លី ភ្ជង់​យុវជន​ម្នាក់ ប្លន់​យក​ម៉ូតូ​ម៉ាក​សេ ១២៥ ស៊េរី ២០១០ មួយគ្រឿង​បានសម្រេច នៅ​ចំណុច​មុខ ភោជនីយ៍ដ្ឋាន​បង្ក​មាស តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២៣ នឹង ៣០ នាទី​យប់​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៤ ។

​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​យុវជន​រងគ្រោះ​ដែល​ត្រូវ​ក្រុមចោរប្លន់​ភ្ជង់​ក្បាល​ខាងលើ​មានឈ្មោះ ឈួន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែក​ម៉ូតូ​ដែល ក្រុមចោរប្លន់​យកទៅ​បាត់​វិញ ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AE 6541 ។

​ ​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​សេ ១២៥ មក​ឈប់​នៅត្រង់ចំណុច​ងងឹត មុខ​ភោជនីយ៍ដ្ឋាន​បង្ក​មាស បំណង​ចាំ​យក​នារី​បម្រើការ​ផ្លូវភេទ ទៅ​ដេក ប៉ុន្តែ ពេល​កំពុង​អង្គុយ​លើ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន ២​នាក់ ស្លៀកពាក់​ស៊ី វិល ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​

ដើម មក​ឈប់​ក្បែរ​ជនរងគ្រោះ​ហើយ​បាន​ប្រតាយប្រតប់​ដំ​ណ្តើ​រ​យក​ម៉ូតូ​ពី យុវជន​ឈ្មោះ ឈួន សុ​ភ័​ក្រ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ​ទើប​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ បាន ដក​កាំភ្លើងខ្លី​មួយ​ដើមពី​ចង្កេះ​ភ្ជង់​ក្បាល​ជនរងគ្រោះ នឹង​គំរាម​មិន​ឲ្យ​ស្រែក ព្រមទាំង​សម្លុត​ឲ្យ​ប្រគល់​ម៉ូតូ​ទៅ ឲ្យ​ពួកគេ​បើក​ពុំ​ដូច្នោះ រូបគេ​នឹង​បាញ់​សម្លាប់ចោល ។

ដោយសារ​លឺ​ការ​គំរាម​បែបនេះ​ជនរងគ្រោះ​ក៏​សម្រេច ប្រគល់​ម៉ូតូ​ទៅ​ឲ្យ​លោក​ចោរ​តែម្តងទៅ​។ ប្រភព​ដដែល​បន្តថា ក្រោយ​ប្លន់​បាន​ម៉ូតូ​ហើយ​នោះ​ពួក​ជនល្មើស បាននាំគ្នា​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​គេចខ្លួនបាត់​ស្រមោល​ភ្លាមៗ​។ ​ ​គួរ​បញ្ជក់​ថា​ក្រោយ​កើតហេតុ​ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ ដោយបាន​ទូរស័ព្ទ​ប្រាប់​បងប្អូន ឲ្យ​ជួយ​អន្តរាគមន៍​ដើរ​សួន​តាម​កន្លែង​

បញ្ចាំ​ម៉ូតូ គ្រប់​ទីកន្លែង លុះដល់​ម៉ោង ១​នឹង ៣០ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០១៤ ទើប​ជនរងគ្រោះ​សម្រេច​ទូរស័ព្ទ​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ករណី​ដែល​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​របស់​រូបគេ​៕01 03 02