យប់​ឆ្លង​ឆ្នាំ​ចាស់​បង្ក​ហឹ​ង្សា​ជាមួយ​ប្រព័ន្ធ​កាប់​បងថ្លៃ​ខ្សៃជីវិត​

0

 

​ខេត្តតាកែវ​៖ មាន​ករណី​ហិង្សា​ជាមួយ​ប្រព័ន្ធ​រួច​កាប់​បងថ្លៃ​ប្រុស​ខ្លួនឯង​ស្លាប់​ម្នាក់​កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ០២​និង​០០​នាទី​រំលង​អា​ធ្រា​ត​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិព​ន្សាំ​ង ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ អំពើ​ហឹ​ង្សា​ក្លាយជា​ឃាតកម្ម​ដែល​កើតឡើង​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កឹម ហ៊​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​ដោយ​យក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ប៉ាន់ ជិន ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ ត្រូវជា​បងថ្លៃ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ មូល​ហេតុដែល​បង្កឡើង​នេះ គឺ​បណ្តា​យមក​ពី​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ជាមួយ​មិត្តភក្តិ និង​បង្កជម្លោះ​ជាមួយ​ប្រពន្ធ ។​
​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់​៕FB_IMG_1451752323242 FB_IMG_1451752319948