រន្ទះភ្លើង​ស្នេហា​ត្រីកោណ ខឹង​បុរស​ថ្លើមធំ​លួច​ស្នេហ៍​របស់ខ្លួន សម្លាប់ចោល​ទាំ​៣​នាក់​

0

​សៀមរាប​៖ យុវជន​បីនាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពួកគេ​បាន​បើក​ម៉ូតូឌុប​គ្នា​ចេញមក​ពីរ​ក្នុង​ចំការ​វិញ​ត្រូវបាន​ជនសង្ស័យ​១​នាក់​ស្ទាក់​ម៉ូតូ​ហើយ បាន​កាប់​យុទ្ធជន​ទាំងបី​នាក់ ខណៈពេលដែល​នៅលើ​ម៉ូតូ ដោយ​ពុំ​ដឹង​មូលហេតុ ខណៈនោះ​ជនរងគ្រោះ​ទាំងបី​នាក់ អង្គុយ​លើ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​២​នាក់ ហើយ​ម្នាក់ ទៀត​បាន​ស្លាប់​នៅ​មណ្ឌល​សុខភាព ។​
​ករណី​ពីបទ​មនុស្សឃាត​បានគិត​ទុកជាមុន​ប្រដាប់​ដោយ​កាំបិត​ក្វែវ​១​ធ្វើ​សកម្មភាព​កាប់សម្លាប់​យុវជន​៣​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុ​ការ​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ត្រង់ចំណុច​ខ្នងភ្នំ​ពើង​តា​នា​ន់ ខាងកើត​សាលាឃុំ​គោក​ដូង​ចម្ងាយ​ប្រមាណ ១១​គីឡូម៉ែត្រ​។ ជំ​ហ៊ាន​ដំបូង សមត្ថកិច្ច​សណ្ឋាន​ថា ជា​ករណី​ប្លន់​យក​ម៉ូតូ ម៉ាក សេ 125​ពណ៌​ខ្មៅ សេរី ២០១១ ស្លាក​លេខ ប៉ៃលិន 1A 6878 លេខ​ម៉ាស៊ីន ND លេខ​តួ 125ME8618 ជនសង្ស័យ​ប្រដាប់​ដោយ​កាំបិត​ក្វែវ កាប់​ជនរងគ្រោះ​បណ្តាលអោយ​ស្លាប់​ចំនួន 3​នាក់ 1-​ឈ្មោះ មាត យ៉ា ភេទ​ប្រុស អាយុ ១៣​ឆ្នាំ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្លាប់​នៅ​កន្លែងកើតហេតុ ២​ឈ្មោះ ម៉ិច ក្អាត់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង 3-​ឈ្មោះ អ៊ាំ​ង សូ​យ ភេទ​ប្រុស អាយុ​៨​ឆ្នាំ ភូមិ​គោក​ដូង ឃុំ​គោក​ដូង ស្លាប់​នៅ​មណ្ឌល​សុខភាព​គោ​ដូង ។​
​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ដុតដៃដុតជើង វែកមុខ​ឃាតករ​ភ្លាមៗ និង​ឈានដល់​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ឈន់ ឆេន ១៧ ភូមិ​គោ​កក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ខណៈពេលដែល កំពុងតែ​រត់គេចខ្លួន តែ​ទោះជា​យ៉ាងណា ក៏​មិនអាច​គេច​ផុតពី​សំណាញ់​ច្បាប់​ឡើយ ក្រោយពី​បាន​សាកសួរ ជនសង្ស័យ​ឈ្មោះ ឈន់ ឆេន បាន​ឆ្លើយ​សារភាពថា ករណី​ដែល​បណ្តាល​ឲ្យ​ឈានដល់​ការកាប់សម្លាប់​គ្នា​នេះ​គឺ​បណ្តាលមកពី នារី​ម្នាក់​ជាស​ង្សា​របស់ខ្លួន ក្រោយពី​ខ្លួន​បាន​ចាកចេញ ពី​ស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ លុះដល់​ត្រឡប់មកវិញ នារី​ដែលជា​អតីត​សង្សា​របស់ខ្លួន បែកចិត្ត​ទៅ​ស្រឡាញ់​ប្រុស​ផ្សេង ដែល​រស់នៅ​ភូមិ ជិតគ្នា ទើប​ខឹងសម្បា​នឹង​យុទ្ធជន​ដែលជា​សង្សា​ថ្មី បាន​លួច​ស្រឡាញ់​សង្សា​របស់ខ្លួន ហើយក៏​បានរៀបចំ ផែនការ​សម្លាប់​ខណៈពេល​ចេញពី​ចំការ ចំណែក​ជនរងគ្រោះ​២​នាក់​ដែល​ធ្វើដំណើរ​មកជា​មួយ ខ្លួន​បាន​កាប់ សម្លាប់​បន្ថែម​ព្រោះ​ខ្លាច​បែកការ ។ ឥឡូវនេះ​ជនសង្ស័យ​មាន​១​នាក់​បច្ចុប្បន្ន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួនបាន​ហើយ​ត្រូវ​ទៅកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​រងចាំ​ការកាត់ទោស​ទៅតាម​និតិ​វិធី​នៃ​ច្បាប់ ចំណែក​សាកសព​ប្រគល់​ឲ្យ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការមនុស្សឃាត ដ៏សាហាវព្រៃផ្សៃនេះ បែរជាសមត្ថកិច្ច នៃកងរាជអាវុធហត្ថស្រុកអង្គរជុំ បានព្យាយាមរារាំងមិនឲ្យអ្នកសារព័ត៌មាន ទូរទស្សន៍ ក៏សែត ថតដើម្បីយកព័ត៌មាននោះទេ ដោយពុំព្រមប្រាប់មូលហេតុច្បាស់លាស់នោះទេ ធ្វើឲ្យអ្នកសារព័ត៌មាន ខកដំណើរ ខណៈពេលដែលបានធ្វើដំណើរ ជិត៥០គីឡូម៉ែត្រ តែបែរជា លោក មេបញ្ជាការពុំព្រមឲ្យថត  មិនខុសពីដំរីស្លាប់ចង់យកចង្អេរមកបាំង នោះទេ ។
​ដោយ ស៊ាន សុផាត  និង ខេង ឧត្តម 

4 3 2 - Copy 1