ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពីបទ ឆបោក​និង​ទំនុកចិត្ត​

0

​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​លោក​វរសេនីយ៍ទោ​ស៊ី​មIMG_0283 វ​ណ្ណះ អធិការនគរបាល​ស្រុក បានអោយដឹងថា ជនសង្ស័យ​ម្នាក់ ដែល​កម្លាំង​យើង​ចាប់​ឃាត់ខ្លួន ពីបទ​ឆបោក​និង​រំលោភ​លើ​ទំនុកចិត្ត​នោះ មានឈ្មោះ​កែវ រតនា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឈ្មួ ឃុំ​បុស្ស​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរ​មិន​ពិតប្រាកដ ដែល​បានធ្វើ​សកម្មភាព ឆបោក​និង​រំលោភ​លើ​ទំនុកចិត្ត នៅ​ស្រុក​អន្លង់វែង​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាច្រើន ករណី មកហើយ​។​លោក​វរសេនីយ៍ទោ ស៊ី​ម វ​ណ្ណះ អធិការនគរបាល​ស្រុក បាន​បន្ត​ឲ្យ​ដឹង​ទៀតថា កាលដែល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ សមត្ថកិច្ច​ប៉ូលិស​យើង បាន​ដកហូត​វត្ថុតាង​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៥ នៅពេល​បច្ចុប្បន្ន កំពុង​ឃាត់ខ្លួន​សា​សួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​៕