មិន​ចង់​លិចឮ​ព័ត៌មាន បញ្ជា​សន្តិសុខ​ឲ្យ​ចាប់​អ្នកកាសែត ដើម្បី​យក​ភស្តុតាង​បំផ្លាញចោល​

0

​ខេត្ត​ប៉ៃលិន​៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​ថៅកែ​កាស៊ីណូ​ម្គុ​ដ​ពេជ្រ បាន​បញ្ជា​ឲ្យ​សន្តិសុខ​របស់ខ្លួន​ចាប់​អ្នកយកព័ត៌មាន ខណៈពេល​អ្នកយកព័ត៌មាន​ទាំងនោះ​ចុះទៅ​ផ្តិត​យក​រូបភាព ពួក​បុគ្គលិក​កាស៊ីណូ​ហ្កា​ទ្បា​ក់​ស៊ី​ហ្គោល​ហូ​ថែ​ល (Galaxy Gold Hotel)​លើកគ្នា​តា​វ៉ារូបភាព សុវណ្ណារិទ្ធ (2)​នៅមុខ​កាស៊ីណូ ក្នុង​រឿង​កាត់​ប្រាក់ខែ​របស់​បុគ្គលិក ។ ដែល​ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​តាម​ប្រភពព័ត៌មាន​ពី​បុគ្គលិក​កាស៊ីណូ​ហ្កា​ឡាក​ស៊ី​ហ្កោ​ហូ​ថែ​ល ដែល​នាំគ្នា​តវ៉ា បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​៖ ពួកគាត់​នាំគ្នា​តវ៉ា​នេះ​គឺ​ចង​ឲ្យ​ម្ចាស់​កាស៊ីណូ​ហ្កា​ឡាក់​ស៊ី​ហ្កោ​ហូ​ថែ​ល គោរព​នូវ​លក្ខ​ខ​ណ្ទ​ការងារ និង​គោលការណ៍​ច្បាប់ បើកប្រាក់​ខែ​ឲ្យ​ពួកគេ ដោយ​មិន​ត្រួវ​កាត់​ប្រាក់ខែ​ដូច្នោះ​ទេ ។ ប្រភពព័ត៌មាន​បន្តថា​៖ នៅក្នុង​កិច្ចសន្យាការងារ គឺ​ពួកគេ​បានទទួល​ប្រាក់​បៀរ​វត្ត​ន៏​៨​ពាន់​បាត់​(​ប្រាក់​ថៃ​) ដោយ​ធ្វើការ​រយៈពេល​៨​ម៉ោង តែ​ក្រោយមក​បែរជា​ថៅកែ​បញ្ចុះ​តំលៃ​មក​ត្រឹម​៧​ពាន់​បាត ។ ប្រភពព័ត៌មាន​បន្ត​ឲ្យ​ដឹងថា​៖ ក្រោយមក​ដោយ​ចង់ដឹងថា​ចំនួន​ប្រាក់ខែ​ពួកគេ បាននាំគ្នា​ទៅ​មើល​ក្តា​ព័ត៌មាន​ដែល​រដ្ឋបាល​បិទ​ផ្សាយ​នៅមុខ​កាស៊ីណូ ស្រាប់តែ​គេ​សរសេរ​ត្រឹមតែ​៥​ពាន់​បាត​ប៉ុណ្ណោះ​ក្នុង​១​ខែ ហើយ​ពួកគេ​ត្រួវ​ធ្វើការ​រហូតដល់​១០​ម៉ោង​ក្នុង​១​ថ្ងៃ ដោយ​ឃើញ​ដូច្នោះ​ទើប​កើតទុក្ខ​មិន​សុខចិត្ត ក៏​លើកគ្នា​តវ៉ា​តែម្តង ។​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា​៖ ក្នុង​ហេតុ​ការ​ណ៏​បុគ្គលិក​ផ្ទុះ​ការតវ៉ា​នេះ មាន​ភ្នាក់ងារ​យក​ព័ត៌មាន​ឲ្យ​កាសែត និង​ទូរ​ទស្ស​ន៏ ជាច្រើន​នាក់ ចុះ​ទៅយក​ព័ត៌មាន ស្រាប់​តែមាន​ថៅកែ​ស្រី​ម្នាក់​ដែល​គេ​ស្កាល់​ថា​ជា​ប្រពន្ធ​ថៅកែ​កាស៊ីណូ​ម្គុ​ដ​ពេជ្រ បាន​បញ្ជា​ឲ្យ​សន្តិសុខ​កាស៊ីណូ​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ផង ចេញមក​រករឿង​ចាប់​ក្របួច​កអាវ​បញ្ជា​ឱ្យ​អ្នកយកព័ត៌មាន​លុប​រូបភាព​ចេញ ដើម្បី​បំបិទ​ភាស្តុតាង ព្រមទាំង​គំរាម​ពួក​អ្នកយកព័ត៌មាន​ទាំងនោះ​ផងដែរ ។​
​តាម​ប្រភពព័ត៌មាន​ពី​ភ្នាក់ងារ​យក​ព័ត៌មាន​ខាងលើ បានឱ្យដឹងថា​៖ នៅពេល​ពួកគេ​ឃើញ​ក្រុម​បុគ្គលិក​កាស៊ីណូ​នាំគ្នា​តវ៉ា​នៅមុខ​កាស៊ីណូ​បែបនេះ ទើប​ទៅ​ឈរ​ថត​នៅក្បែរ​ចិញ្ចើមផ្លូវ​សាធារណៈ ដោយ​មិនបាន​ចូលទៅ​ថត​នៅក្នុង​កាស៊ីណូ​ទ្បើ​យ ។ ស្របពេល​កើតហេតុ​ការ​ណ៏​នោះ ក្រុម​អ្នកយកព័ត៌មាន​បាន​ទាក់ទង​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ជាច្រើនលើក​ច្រើនសា ដើម្បី​ឱ្យជួយ​អន្តរាគមន៍ តែ​អត់​មាន​អ្នក​លើក​ទូរស័ព្ទ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចេញមុខ​ទ្បើ​យ ,​ក្រោយមក​ទើប​ពួកគេ​ទាក់ទង​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ។ ក្រោយពី​កើតហេតុ ទើប​គេ​ឃើញ​សមត្ថកិច្ច​ចេញទៅ​អើតមើល​បន្តិច ក៏​នាំគ្នា​ត្រ​ទ្ប​ប់​ទៅផ្ទះ​វិញ​យ៉ាង​ស្ងៀមស្ងាត់ ។
​ទាក់ទង​បញ្ហា​ខាងលើ អ្នកព័ត៌មាន​កម្ពុជា​ថ្មី មិនអាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ឈិន សុភ័ណ នាយក​រដ្ឋបាល​កាស៊ីណូ​ហ្កា​ឡាក់​ស៊ី​ហ្កោ​ហូ​ថែ​ល បាន​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នេះ ដោយ​ទូរ​សព្ទ​មិន​ចូល ៕រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (5) រូបភាព សុវណ្ណារិទ្ធ (1)