បុរស​ម្នាក់​​របួស​សន្លប់​ស្ដូក​ខ្ទៀត​ចេញពី​ម៉ូតូ​និង​មួក​សុ​វត្ថ​ភាព​នៅលើ​ទ្រូង​ដោយ​រថយន្ត​ច្រាស់ទិស​ឆ្លង​មក​បុក​

0

​ខេត្ត​ពោធិ៍​សា​ត់៖ បុរស​ម្នាក់​បាន​រងរ​បួស​សន្លប់​ស្ដូកស្ដឹង​ខ្ទៀត​ចេញពី​ម៉ូតូ​ដែល​ខ្លួន​ជិះ​ប្រមាណ​ជា​ពី​ម៉ែ​ត្រ​និង​មួក​សុ​វត្ថ​ភាព​ខ្ទៀត​ទៅមុខ​ចិញ្ចើមផ្លូវ​ជិត​៦​ទៅ​៧​ម៉ែ​ត្រ​នៅលើ​ចំណែក​ទ្រូង​ផ្លូវជាតិ​ក្នុង​ដំណើរ​អទិភាព​របស់ខ្លួន ដោយសា​តែ​រថយន្ត​មក​ច្រាស់ទិស​ឆ្លង​គំនូស​កណ្ដាល​មក​បុក​IMG_0264ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៥ ត្រង់ចំនុច​ភួ​មិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេ​តក​ត​ខេត្តពោធិ៍សាត់​។​​ក្រោយពេល​កើតហេតុ​ប្រមាណ​ជា​២០​នាទី​អ្នកយក​ព័​ត៍​មាន​យើង​បាន​ទៅដល់​ទីតាំង​កើតហេតុ​នោះ ត្រូវបាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ស្រុក​ក្រគរ​លោក​ម៉ោ​ល សាវ៉ា​ន បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ក្នុង​ឧប្បហេតុ​នេះ​ឈ្មោះ ឈិ​ត ម៉ៅ អាយុ​៤៨​ឆ្នាំ ភេទ​ប្រុស​រស់នៅ​ភួ​មិត្រ​ពាំង​កន្ទួត ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​ត្រូវបាន​ប​ញ្ជូ​ទៅ​សង្គ្រោះ​តាម​រថយន្ត​នៅ​មន្ទី​ពេទ្យ​ខេត្តពោធិ៍សាត់​។​​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​មុនពេល​ឧប្បហេតុ​នេះ​កើតឡើង​និយាយថា​មាន​បុរសរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ប្រភេទ​វី​វ៉ា​ព័​ណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ បាត់ដំបង 1B.61-99 បាន​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​០៥ ជា​ចំណែក​ទ្រូងផ្លូវ​អទិភាព​អទិភាព​ខាងស្ដាំ​ដៃ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ស្រាប់តែ​បុរស​នោះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥៧​និង​១៥៨ ក៍មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ា​ក​ហ៊ី​យ៉ា​ន​ដាន​ព័​ណ៍ស​ពាក់​ស្លាក់​លេខ​ភ្នំពេញ​3C.83-41 ចរាចរណ៍​ពី​លិច​មក​កើត​ដោយ​ល្បឿន​លឿន ច្រាស់ទិស​គ្នា​។ ក៍បាន​ឆ្លង​ចូលដល់​ទ្រូង​ផ្លូវជាតិ​ខាងឆ្វេង​ដៃ​ចំណែក​អ្នកបើក​អទិភាព​ម៉ូតូ​ក៍​បុក​ម៉ូតូ​វី​វ៉ា​ជនរងគ្រោះ​នោះ​កំ​ជិះ​ច្រាស់ទិស​បណ្ដាល​ឲ្យ​ខ្ទៀត​មួក​សុ​វត្ថ​ភាព​ផ្លោង​ទៅមុខ​ច​ញ្ចើ​ម​ផ្លូវជាតិ​៦​ទៅ​៧​ម៉ែ​ត្រ បុរស​នោះ​ខ្ទៀត​ចេញពី​ម៉ូតូ​ដាច់​ផ្ងា​បោក​នៅលើ​ទ្រូងផ្លូវ​របួស​សន្លប់​ឈឹង​នៅតែ​ដង្ហើមចង្រិត និង​ម៉ូតូ​ខ្ទៀត​ទៅមុខ​ជិត​ពី​ម៉ែ​ត្រ​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ឯ​រថយន្ត​បង្ករ​បាន​បើក​ទៅមុខ​ប្រហែល​៥០​ម៉េ​ត្រ​ឈប់​ចត​ចោល​ចុះ​គេចខ្លួន ដោយ​នគរបាល​ចរាចរណ៍​ប្រាប់ថា​គឺ​ឃាត់ខ្លួន​បាន​ព្រូ​រថយន្ត ។​នគរបាល​ចរាចរណ៍​ប្រាប់ថា​វត្ថុតាង​ត្រូវបាន​យកទៅ​កាន់​អធិការ​ស្រុក​ក្រគរ​ក្រោយពេល​វាស់វែង​និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​រូ​ចរាល់ ដោយ​ករណីនេះ​គឺ​នគរបាល​ចរាចរណ៍​បាន​ស្ដីបន្ទោស​ថា បង្ករ​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​ល្បឿន​លឿន​ហើយ​ចូល​ចំណែក​ទ្រូងផ្លូវ​ដែល​ជនរងគ្រោះ​កំពុង​ចរាចរណ៍​មក​ច្រាស់ទិស​៕image4 image2 image5