​ទឹកដី​ខេត្តកំពត​ពុំមាន​ព្រៃឈើ​ឲ្យ​ឈ្មួញ​រកស៊ី​ខុសច្បាប់​កាប់បំផ្លាញ​ធ្វើ​អាជីវកម្ម​ទៀត​ទេ​មានតែ​ ​ឈ្មួញ​រកស៊ី​ខុសច្បាប់​ដឹកឈើ

0

​ខេត្តកំពត​៖ ការកាប់បំផ្លាញ​ព្រៃឈើ​ដើម្បី​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ពី​សំណាក់​ឈ្មួញ​ដែល​ធ្លាប់តែ​
​ធ្វើ​សកម្មភាព​កន្លងមក​នៅ​តាម​ភ្នំ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកំពត​បច្ចុប្បន្ននេះ​គឺ​គ្មាន​ឈើ​កាប់​បំ​
​ផ្លាញ​ទៀត​ទេ គឺ​ដោយសារតែ​ព្រៃឈើ​ក្នុង​ទឹកដី​ខេត្ត​មួយ​នេះ​គ្មាន​សល់​ឈើ​ដែល​ច្បាប់​ត្រូវ​ហាម​​ឃាត់​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះទេ ដោយសារ​ស្នាដៃ​ពួក​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​មានការ​​ឃុបឃិត​ជាមួយ​ស្ថាប​ន័​ពាក់​ព​ន្ឋ័​ជាពិសេស​ស្ថាប​ន័ពីរ​គឺ រដ្ឋបាល​ព្រៃឈើ​និង​បរិស្ថាន​តែម្តង​។​
​ដោយ​កន្លងមក​ភ្នំ​ដែលមាន​ប៉ុន្មាន​ក្នុង​ទឹកដី​ខេត្តកំពត ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​គេ​
​ឃើញ​ឈើ​គ្រប់​ប្រភេទ​រួមទាំង​ឈើប្រណិត ដូចជា​ធ្នង់ ក្រញូង គគីរ ឈើទាល បីសន្លឹក​។​ល​។​
ឈើ​ទាំងអស់នេះ​ពី​ដើម​តរៀងមក​នៅតាម​ភ្នំ​នានា​នៅក្នុង​ទឹកដី​ខេត្តកំពត​គឺ​ពុំមាន​បុគ្គល​ណា​
​មួយ​ហ៊ាន​កាប់បំផ្លាញ​ដើម្បី​ធ្វើ​អាជីវកម្ម​ខុសច្បាប់​នោះទេ ទើបតែ​សម​យ័​បច្ចុប្បន្ននេះ​ទេ​មាន​
​អ្នក​កាប់បំផ្លាញ​អស់​គ្មាន​សល់​ដោយសារតែ​ឈ្មួញ​រកស៊ី​ខុសច្បាប់​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខាង​រដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​។ ពីព្រោះ​ស្ថាប​ន័​ទាំងពីរ​នេះ តែងតែមាន​ដាក់​កំលាំង​ឲ្យ​
​ប្រចាំការ ការពារ​និង​បង្ក្រាប​រាល់​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតាម​តំបន់​ព្រៃភ្នំ​តាំងពី​មាន​ឈើ​គ្រប់​
​ប្រភេទ​នៅតាម​បណ្តា​ភ្នំ​នានា​នៅក្នុង​ទឹកដី​ខេត្តកំពត រហូតមកដល់​បច្ចុប្បន្ន​នេះ​ភ្នំ​ទាំងអស់នោះ​
​នៅសល់​កូនឈើ​តូច​និង​ស្មៅ​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​ភ្នំ​ដែលមាន​ឈើ​នៅសល់​ខ្លះៗ​គឺមាន​តែ​ជួរ​
​ភ្នំ​កំចាយ បូកគោ​តែប៉ុណ្ណោះ ប៉ុន្តែ​ក៍​នៅមាន​ជន​ទុច្ចរិត​ឆ្លៀតឱកាស​លួច​ចូលទៅ​កាប់​ធ្វើ​អាជីវ​
​កម្ម​ដោយ​អំពើ​ឃុបឃិត​រាល់ថ្ងៃ​ខ្លះៗ​ដែរ​។ ដោយសារតែ​ឈើ​នៅតាម​ភ្នំ​ក្នុង​ទឹកដី​ខេត្តកំពត​អស់​
​បទល្មើស​ការរកស៊ី​ឈើ​ខុសច្បាប់​ពី​ខេត្ត​ផ្សេង​ក៍​នៅមាន​ចរាចរ​ឆ្លងកាត់​ខេត្តកំពត​ជាប់​ជា​រៀង​
​រាល់ថ្ងៃ​ដែរ​។ តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយ​ការ​គឺមាន​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​
​ដែល​ដឹក​តាម​រថយន្ត​ទួរីស​និង​រថយន្ត​កូរ៉េ​ឆ្លងកាត់​ខេត្តកំពត មាន​មកពី​ខេត្តកោះកុង និង​ខេត្ត​
​កំពង់ស្ពឺ បើ​មកពី​ខេត្តកោះកុង​គឺ​ដឹក​ដាក់​តាម​ដេប៉ូ​មួយចំនួន​ក្នុង​ទី​រួម​ខេត្តកំពត​និង​ស្រុក​បន្ទាយ​
​មាស​ឬ​ស្រុក​អង្គរជ័យ បើ​ចេញ​មកពី​ខេត្ត​កំពង់​ស្ពី​ច្រើនតែ​នាំចូល​តាម​ច្រក​តន់​ហន់​ចូលទៅ​ប្រ​
​ទេស​វៀតណាម​។​តាម​ប្រភពពី​អ្នករកស៊ី​ឈើ​ខុសច្បាប់​ទាំងនោះ​ឲ្យ​ដឹងថាៈ មូលហេតុ​ខ្លួន​ហ៊ាន​
​ដឹកឈើ​កាត់​ទឹកដី​ខេត្តកំពត​គឺ​ដោយសារ​ខ្លួន​បាន​បង់​ខែ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាម​លំដាប់​
​លំដោយ​អស់​ទៅហើយ មាន​ទាំង​អ្នកកាសែត​ម្នាក់​ដែល​គេ​អះអាងថា ជា​មេ​កាសែត​ក្នុង​ខេត្ត​កំ​
​ពត​នេះ​ទៀតផង​។ ជុំវិញ​បទល្មើស​ករណី​ឈើ​ខុសច្បាប់​ខាងលើ ភ្នាក់ងារ​យើង​មិនអាច​សុំ​ការ​
​បំភ្លឺ​ពី​លោក​ជួន សា​រ៉ា​នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ព្រ​ឈើ​បានទេ​ដោយ​រក​លេខ​ទំនាក់ទំនង​មិនបាន​៕