ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ទិវា​បុណ្យ​ជ័យជំនះ​៧​មករា​នៅ​ស្រុក​អន្លង់វែង​.

0

​ឧ​ត្ត​រ​មានជ័យ​៖ នៅក្នុង​ពិធី​ប្រារព្ធ ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ទិវា​បុណ្យ​ជ័យជំនះ​៧​មករា​១៩៧៩.៧​មករា​ឆ្នាំ​២០១៦ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦.​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អន្លង់វែង ក្រោម​អធិបតីភាព​លោក​វ៉ា​ត់ ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​អន្លង់វែង ឯកឧត្តម ង៉ែត ចាន់​ថុ​ន សមាជិក​ក្រុមការងារ​កណ្តាល ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹង​ជា​អនុប្រធាន​គ​ណះ​ពង្រឹង​ក្រុមការងារ​ចុះជួយ​ស្រុក​អន្លង់វែង ហើយ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម គន់ គីម ប្រធាន​ក្រុ​ក​ការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ហោ ជិន វ​រះ​យុទ្ធ អភិបាលស្រុក​អន្លង់វែង ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​បក្ស​ស្រុក​អន្លង់វែង​នឹង​ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​ថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ​.​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប​ចំនួន​១៧០០​នាក់​។​នៅក្នុង​ពិធី​នេះ លោក​ហោ​ជិន វ​រះ​យុទ្ធ អភិបាលស្រុក​និង​ជា​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​បក្ស​ស្រុក បាន​អាន​សារ​លិ​ខិ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយបាន​គូសបញ្ជាក់ថា ៧​មក​រាជា​ថ្ងៃ​បុណ្យជាតិ ដ៏​ធំ​មួយ​ត្រូវ​រំលឹក​ដល់​គុណបំណាច់​របស់​យុទ្ធជន យុទ្ធ​នារី ពលី​ជីវិត​ដើម្បី​រំដោះ​ប្រទេសជាតិ​នឹង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត បានសម្លាប់​ជាតិ​សាសន៍ ខ្លួនឯង យ៉ាង​ព្រៃផ្សៃ រាប់លាន់​នាក់ ដែល​គ្មានទេ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ក្នុង​ពិភពលោក​។​រយះពេល​៣៧​ឆ្នាំ​កន្លងទៅនេះ ផ្តើមចេញពី​ជ័យជំនះ​៧​មករា​ប្រជាជន​កម្ពុជា បានសម្រេច​ផ្លាស់ប្តូរ សង្គម​យ៉ាង​ធំធេង​ដែល​ប្រទេស​នៅលើ​ពិភពលោក​ទាំងមូល​នឹកស្មាន​មិន​ដល់​ថា កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាដ នៃ​របប​ប្រល័យពូជសាសន៍​ពី​សង្គ្រាម​រាំ​ុ​រ៉ៃ រាប់​ទសវត្សរ៍ ការបាក់​បែក​ជាតិ បែងចែក​ទឹកដី ក្លាយជា​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព ស្ថិរភាព​នឹង​អភិវឌ្ឍ តាំងពី​បាត់​ដៃទទេ​រហូតដល់​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ធ្វើ​ឲ្យ​ប្រជាជនមាន​ជីវភាព​ធូរធារ​និង​កំណើនសេដ្ឋកិច្ច កើនឡើង ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែល​ធ្វើ​ឲ្យ​ប្រទេស​លើ​ពិភពលោក មានការ​កោតសរសើរ​គ្រប់ៗ​គ្នា​។​លោក​ហោ​ជិន​វ​រះ យុទ្ធ អភិបាលស្រុក បានបញ្ជាក់​ទៀតថា ជ័យជំនះ​៧​មករា​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា បានផ្តល់​កំណើត​លើក​ទី​២​ដល់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​គ្មាន​អ្នកណា​អាច​បដិសេធ បានឡើយ បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃ​១៨​មីនាឆ្នាំ​១៩៧០​ក៏​គ្មាន​របប​ប្រល័យពូជសាសន៍ ប៉ុលពត បើ​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុលពត ក៏​គ្មាន​ថ្ងៃ​៧​មករា បើ​គ្មាន​ថ្ងៃ​៧​មករា​ក៏​គ្មានអ្វីៗ​ដូច​សព្វថ្ងៃ​នេះដែរ​។​លោក​វ៉ា​ត់ ប៉ា​រ៉ា នី​ន អភិបាលរង​ខេត្ត ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​អន្លង់វែង ដោយបាន​គូរ​បញ្ជាក់ថា យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​សាមគ្គី​គ្នា​ការពារ​ឲ្យ​បាន​រឹងមាំ ស្ថិតស្ថេរ​និង​រីកចម្រើន​ថែមទៀត​នូវ​សមិទ្ធផល​៧​មករា​.​បេ​ជ្ញា​បន្ត​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​និតិ​កាល​ទី​៥​នៃ​រដ្ឋសភា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​.​បេ​ជ្ញា​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​ប្រ​ព្រឹ​ត​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​នឹង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​.​ប្តេជ្ញា​គាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណា​ត្តិ មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ទើប​មានការ​បង្រួបបង្រួម​ជាតិ​និង​សុខសន្តិភាព​៕IMG_0416 IMG_0408 IMG_0397 IMG_0391