​លោក អ៊ិត សុធា ដឹកនាំ​កម្លាំង​បង្ក្រាប​សំបុក​ចាក​ចាយ​គ្រឿងញៀន​បាន​១៥​នាក់​

0

​កំពង់ធំ =​បើក​គេហទំព័​ត៌​ថ្មី​ក្នុង​ឆ្នាំ​២០១៦ សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ នៃ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន ដឹកនាំ​ដោយ​លោក អ៊ុត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ សហការ​ជាមួយ​លោក ញុ​ញ សាវ៉ន នាយផ្នែក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​ទី​តាំ​សំបុក​ចែកចាយ​គ្រឿង ញៀន​១៥​នាក់ នៅ​ភូមិសាស្ដ្រ​ព្រំប្រទល់​ទឹកដី​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍ ក្នុង​ខេត្តកំពង់ធំ​។​
​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការបង្ក្រាប​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​នេះ គឺ​សមត្ថកិច្ច​បាន​ប្រើ​នុយ​ទូច​ស្ទូចត្រី​ធំ​ជា​ធ្នាក់ ហើយ​បាន​ឈានដល់​ការចាប់​អ្នក​ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន​បាន​ចំនួន ១៥​នាក់ កាលពី​រសៀល​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៦ ដោយឡែក​ជនសង្ស័យ​ទាំង​១៥​នាក់ ត្រូវបាន​ស្គាល់ឈ្មោះ ទី​១ ឌិ​ត ហេង ទី​២ ម៉ិ​ត ធី​ទី​៣ យ៉ែម រ៉ា​ទី​៤ យុន​សំអន​ទី​៥ រ៉ុ​ម​ភារ​ម្យ ទី​៦ សួស ថា ទី​៧ ទាល​សុ​អុល ទី​៨ វ៉ាន កក្ដ​ដា ទី​៩ ង៉ែត វុទ្ធី ទី​១០ ឃុន វណ្ណា​ទី​១១ លី​តុលា ទី​១២ អ៊ឹម ភី ទី​១៣ ហ៊ុយ សុ​ហួរ ទី​១៤​ទី​១៥ ចរិយា ទាំងអស់គ្នា​រស់នៅក្នុង​ស្រុក​សន្ទុក​និង​ស្រុក បារាយណ៍ ត្រូវបាន​ប​ញ្ចូ​ន​មក ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដើម្បី​កសាង​សំនុំរឿង​ប​ញ្ចូ​ន​នៅ​ថ្ងៃទី ៨ ខែមករា ឆ្នាំ​២០១៦ ទៅ​តុលាការ​ចាត់ការ​ទៅតាម​ច្បាប់​។​
​លោក​វរៈសេនីយ កែវ សុផល ស្នងការរង​ទទួលបន្ទុក ប្រឆាំង​បទល្មើស​គ្រឿងញៀន បានអោយដឹងថា ជាគោលការណ៍ របស់​ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក៏ដូចជា​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​នគរបាល​ខេត្ត​កំពង់ បាន​ជម្រុញ​ឲ្យ​កម្លាំង និង​ប្រជាពលរដ្ឋ​គ្រប់​ស្រុក​ក្រុង សហការ​ជាមួយ​សមត្ថកិច្ច​ផ្តល់ព័ត៌មាន ផ្តល់​អត្តសញ្ញាណ របស់​ជនសង្ស័យ ដែល​កំពុងតែ​ធ្វើ​សកម្មភាព នៅក្នុង​មូលដ្ឋាន មក​សមត្ថកិច្ច ដើម្បី​ចុះបង្ក្រាប់​បទល្មើស​គ្រប់​ប្រភេទ អោយ​ទាល់តែ​អស់​ដើម្បី​ការពារ​សុខ សុ​វត្តិភាព​របស់​ប្រជា​ពល​រដ្ន​ក្នុងភូមិ​ឃុំ តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​ចង់បាន​នូវ​សុ​វត្តិភាព​ភូមិ​ឃុំ ទាំង ៩​ចំនុច ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ។​
​ប្រជាពលរដ្ឋ​អបអរ​សារ​ទរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បទល្មើស ដែល​អាច​បំបែកសំបុក​គ្រឿងញៀន​បាន ដោយសារ​កន្លងមកនេះ បញ្ហា គ្រឿងញៀន​ជា​ចំនុច​សរសើ​បរប​ស់ស​ង្គ​ម អាច​ទាក់ទាញ​ឲ្យ​យុទ្ធជន យុទ្ធ​នារី ធ្លាក់ខ្លួន​ទៅក្នុង​ឧប្បាយកល របស់​មេក្លោង​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន ។​
ដោយ ប៊ុន រដ្ឋា​


Image16 Image15 Image12 Image11