អាវុធហត្ថខេត្តក្របួចក្រុមគ្រឿងញៀន ៥នាក់បញ្ជូនទៅតុលាកា

0

ខេត្តសៀមរាប៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្តី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានចាត់ឲ្យកម្លាំងនគរបាលក្រោមឱវាទចេញប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនដោយមានការសហការជាមួយកងរាជអាវុធហត្ថក្រុងសៀមរាបហើយឈានដល់ធ្វើការ20160108_113522 ឃាតខ្លួនបាន ចំនួន៥នាក់ ក្នុងនោះមានស្រី១នាក់ ព្រមទាំងដកហូតបានថ្នាំញៀន ក្រាមពណ៌សចំនួន១កញ្ចប់ ទម្ងន់១,០៥ ក្រាម ទូរស័ព្ទដៃ៥គ្រឿង ឧបករណ៍សេពថ្នាំញៀនមួយចំនួនទៀត ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុច ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។ លុះរសៀល ថ្ងៃទី០៨មករានេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ ។
លោកវរសេនីយ៍ទោ ថាដាលុចប្រធានមន្ទីរយុត្តិធម័ បានប្រាប់អោយដឹង ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនទាំងនោះមាន ១-ឈ្មោះ លឹបម៉ូហាមាប់ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប២-ឈ្មោះ ញ៉ែបសំអុនភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិមមៀច ឃុំរលួស ស្រុកបា្រសាទបាគង ខេត្តសៀមរាប ៣-ឈ្មោះ ម៉មចរិយាភេទស្រី អាយុ២៧ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុង ខេត្តសៀមរាប៤-ឈ្មោះ ពិនម៉ារាសិដ្ឋភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុង ខេត្តសៀមរាប៥-ឈ្មោះ មឿសាម៉ាចភេទប្រុស អាយុ២១ឆ្នាំ នៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាបលោកវរសេនីយ៍ទោ ថាដាលុចប្រធានមន្ទីរយុត្តិធ បានបញ្ជាក់ថា លោកនៅតែដឹកនាំកំម្លាំង បន្តធ្វើការបង្ក្រាបករណីគ្រឿងញៀនអោយដូចភ្លៀងរលឹម។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕20160108_113522 20160108_113504 20160108_113326