ផ្លូវលំ​ភូមិ​ព្រែក​ជ្រៃ​លើ​ស្ថាបនា​ទើបបាន​55%​ក៍​ប៉ុន្តែ​បែរជា​ថវិកា​ត្រូវបាន​ដក​ប្រគល់​ឲ្យ​អ្នកម៉ៅការ​អស់​100%

0

​ព្រៃវែង​៖ ផ្លូវលំ​ភូមិ​ព្រែក​ជ្រៃ​លើ​ស្ថាបនា​ទើបបាន​55%​ក៍​ប៉ុន្តែ​បែរជា​ថវិកា​ត្រូវបាន​ដក​ប្រគល់​ឲ្យ​អ្នកម៉ៅការ​អស់​100%​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់​ឃុំ​ព្រែក​ជ្រៃ ក្រុមប្រឹក្សា​ស្រុក ពោធិ​រៀង ស្ទើរតែ​ទាំងអស់​បាន​តវ៉ា​លើ​ករណី​ស្ថាបនា​ផ្លូវលំ​ប្រវែង​1647​ម៉ែត្រ ជា​គម្រោង​ជួសជុល​ផ្លូវលំ​ដី​(​ស ) ចំណាយ​ថវិកា​សរុប​75 លាន 6​សែន មួយ​ពាន់​ប្រា​រយ​រៀល ស្ថាបនា​ទើបបាន​55% ក៍​ប៉ុន្តែ​ម្ចាស់​គម្រោង​ដកយក​ថវិកា​100%​ប្រគល់​ឲ្យ​អ្នកម៉ៅការ​។​
មន្ត្រី ក្ម្រ​ប្រឹក្សា​ឃុំ ក្រុមប្រឹក្សា​ស្រុក​បាន​ប្រាប់​អ្នកយក​ព​ត៌័​មាន​ថា​ផ្លូវ​នេះ​ពេល​ដាក់​ដេញថ្លៃ ថវិកា​77​លាន​រៀល ហើយ ក្រុមហ៊ុន លោក យស ស៊ី​ណាត អភិបាលរង​ស្រុក​ពារាំង​ជា​អ្នកដេញថ្លៃ​បាន ជាង​75​លាន ហើយ​ស្ថាបនា ជាង​1
​ពាន់ 6​រយ​ម៉ែត្រ ខ្នង​លើ​5​ម៉ែត្រ ហើយ​សប្តាហ៍​កន្លងមក​នេះ គណកម្មការ លទ្ធកម្ម​ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង បាន​ចុះ​ពិនិត្យ ឃើញថា ផ្លូវ​នេះ​ធ្វើ​ទើបតែ​បាន​55% ក៍​ប៉ុន្តែ​បែរជា លោក​អភិបាលស្រុក​ជា​ម្ចាស់​គម្រោង​ដកយក​លុយ​នោះ​100% ឲ្យ​អ្នកម៉ៅការ ខុសច្បាប់​នៃ​ការដេញថ្លៃ ដោយ​ផ្លូវ​នោះ​កន្លែង​ខ្លះ ត្រូវ​ចាក់ដី (​ស​)​កំពស់​1​ម៉ែត្រ តែ​ជាក់ស្តែង​មិនបាន​ចាក់​ដល់​កំរិត​នោះទេ ហើយ​ខ្នង​លើ​ប្រាំ​ម៉ែត្រ តែ​ជាក់ស្តែង​កន្លែង​ខ្លះ​ទើបតែ​ធ្វើបាន​ទទឹង​ជាង​បី​ម៉ែត្រ​ប៉ុណ្ណោះ​។
ពួកគាត់​បន្តថា ផ្លូវ​នេះ​ធ្វើ​បណ្តើ​ប្រះ​បែក​បណ្តើរ ដោយសារ​មិនមាន​គ្រឿងចក្រ​គ្រប់គ្រាន់​កិន​បង្ហាប់ដី​នោះទេ ហើយ​តាមរយ​ការចុះពិនិត្យ​មើល​មិន​រំពឹងថា​ផ្លូវ​នេះ​ជាប់​បានយូរ​ទេ ។​
ជុំវិញ​លើ​ការចោទប្រកាន់ ថា​ផ្លូវ​ទើប​ស្ថាបនា​បាន​55%​តែ​ដក​លុយ​គម្រោង​100%​ឲ្យ​អន​នក​ម៉ៅការ​អស់នោះ ម្ចាស់​គម្រោង​លោក ម៉ៅ គឹម​ឡុង​អភិបាលស្រុក​ពោធិ​រៀង ខេត្តព្រៃវែង​បាន​ឆ្លើយតប​ថា គណកម្មការ​លទ្ធកម្ម​បាន​ចុះ​ពិនិត្យ​ហើយ​វាយតម្លៃថា​បាន​ស្ថាបនា​55%​មែន ក៍​ប៉ុន្តែ​ជុំវិញ​ការដក​លុយ​100%​នោះ លោក​មិន​បានដឹង​ទេ​។​
ចំណែកឯ មន្ត្រី​សាលាស្រុក​លួច​បង្ហើប​ថា ការដក​លុយ​នោះ​ពិតជា​លោក​អភិបាលស្រុក​ដកយក​ចេញ​100%​មែន​មូលហេតុ​ដោយសារ​គាត់​ដើម​ឆ្នាំនេះ​ចូលនិវត្តន៍​ហើយ ទើប​គាត់​ធ្វើបែបនេះ​។​