ការផ្គត់ផ្គង់ទឹកស្អាត ប្រើប្រាស់ស្រុកស្ទឹងហាវធ្លាប់ទៅលើមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មព ខេត្តព្រះសីហនុខណៈពេលក្រុមហ៊ុន(អានកូ) មានភាពស្ទាក់ស្តើរ

0

ខេត្តព្រះសីហនុ៖  រដ្ឋមន្រ្តី ឧស្សាហ៍កម្មនិងសិប្បកម្ម បានសម្រេចភ្លាមៗក្នុងការប្រគាល់សិទ្ធផ្គត់ផ្គង់ទឹក ស្អាតប្រើប្រាស់ប្រជាពលរដ្ឋស្រុកស្ទឹងហាវ ទៅឲ្យមន្ទីរឧស្សាហ៍កម្មនិងសិប្បកម្មខេត្តព្រះសីហនុ ជំនូសក្រុមហ៊ុន (គុជម៉ាលី)។.ការសម្រេចបែបនេះ ធ្វើឡើងខណៈពេល មើលឃើញថា(ក្រុមហ៊ុន អានIMG-20151027-WA0074 កូ)ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ទឹកស្អាតធំជាងគេនៅទូទាំងខេត្តព្រះសីហនុធ្វើការចចារមិនត្រូវរ៉ូវគ្នានិងក្រុមហ៊ុនចាស់ (គុជម៉ាលី) ពីព្រោះហេតុនែការមិនត្រូវរ៉ូវគ្នានេះវាជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវទាំងមូល ប្រឈរនិងអត់ទឹកស្អាតប្រើប្រាស់ក្នុងពេលដ៍ខ្លីខាងមុខនេះ។.លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាកម្មនិងសិប្បកម្មខេត្តព្រហសីហនុ ជុំវិញបញ្ហារនេះបាន ឲ្យដឹងថា ក្រោយពីរទទូលបាននូវសេចក្តីសម្រេចនែការប្រគាល់សិទ្ធិរបស់ក្រសូងភ្លាម ក្រុមមន្រ្តី ជំនាញ បច្ចេកទេសរបស់លោក ក៍បានបញ្ជូនទៅដល់ស្រុកស្ទឹងហាវភ្លាមៗផងដែរ ដើម្បីធ្វើកិច្ចការងារ នេះ។ ហើយបច្ចុប្បន្ន អាងស្តុបទឹកចាស់ របស់ក្រុមហ៊ុន(គុជម៉ាលី)ដែលដើមឡើយពោរពេញទោដោយ កករ មានភក់ មានស្លែរនៅកកស្ទះ ធំខ្លិនស្អុយក្នុងបាតអាងនោះ ត្រូវបានធ្វើការដុះលាងសម្អាតនិងរៀប ចំដាក់ឲ្យមានម៉ាស៊ីនចំរោះតាមស្តង់ដាលក្ខណៈបច្ចេកទេស ល្អប្រសើរបណ្តើរៗឡើងវិញហើយ និង កំពង់រៀបចំខ្សែបណ្តាញបញ្ជូនទឹកថ្មីផងដែរ ពីព្រោះខ្សែបណ្តាញទឹកចាស់ដែលបន្សល់ពីក្រុមហ៊ុន (គុជម៉ាលី)មួយចំនូនធំស្ទើររងការខូចខាតទាំងស្រុង មិនមានគុណភាពអាចប្រើប្រាស់បានបន្តទៀតនោះ ទេ ដោយទុយូខ្លះ នៅក្នុងទុយូ កកស្ទះទៅដោយស្លែរដីនិងភក់។ហើយជុំវិញបញ្ហារនេះក៍សូមធ្វើការ អំពាវនាវ ផងដែរទៅដល់ ប្រជាពលរដ្ឋ ដែលមិនទាន់មាន បណ្តាញទុយូទឹកថ្មីទៅដល់ សូមទ្រាំ ប្រើប្រាស់ បណ្តាញទុយូចាស់សិនចុះទំរាំ បណ្តាញបញ្ជូនទឹកថ្មីរត់ចូលទៅដល់.លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហ៍កម្មសិប្បកម្ម បានបន្តទៀតថាការផ្គត់ផ្គង់ទឹកស្អាតប្រើ ប្រាស់ដែលមន្រ្តីជំនាញមន្ទីរឧស្សាហ៍កម្មនិងសិប្បកម្ម កំពង់ដំណើរការយ៉ាងសកម្មនេះ ក្រៅពីផ្តល់ជូន នៅទឹកស្អាតដែលមានអានាម័យតាមលក្ខណៈស្តង់ដាបច្ចេកទេស សំរាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋក្នុងស្រុក ស្ទឹងហាវ ប៉ុណ្ណុះទេ តែវាក៍ជាការរូមចំណែកមួយដ៍ធំក្នុងការបន្ថយនៅភាពក្រីក្រផងដែរពីព្រោះតម្លែ ការប្រើប្រាស់ទឹកស្អាត មានតម្លែថោក សមរម្យ ដោយតម្លែចែកចេញជាបី ដំណាក់ការ គឺប្រើប្រាស់ចាប់ ពីសូនម៉ែត្រគូប ទៅដល់៧ម៉ែត្រគូប គិតតម្លែត្រឹមតែ១ម៉ែត្រគូប ១៥០០រៀល ប៉ុណ្ណុះ ហើយប្រើប្រាស់ ចាប់ពីរ ៨ម៉ែត្រទៅដល់១៥ម៉ែត្រគូប តម្លែ១ម៉ែត្រគូប ១៨០០រៀល និងប្រើប្រាស់ចាប់ពីរ១៦ម៉ែត្រគូប ឡើយទៅ តម្លែមួយម៉ែត្រគូប តំម្លែ២០០០រៀល ហើយតម្លែទាំងនេះបើធ្វើការព្រៀបធៀបទៅនិង តម្លែ ការប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុន (គុជម៉ាលី)កន្លងមកដែលមានតម្លែទៅដល់ ៣០០០រៀលក្នុង ម៉ែត្រគូបនោះ ឃើញថាមាន ការ ខុសគ្នា ឆ្ងាយណាស់។គូរបញ្ជាក់ផងដែរថាក្រុមហ៊ុន(លោក គុជ ម៉ាលី)បានទទូលសិទ្ធិស្របច្បាប់ក្នុងការផ្គត់ផ្គង់ទឹក ស្អាតសំរាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទឹងហាវទាំងមូលរយៈពេលជាង១០ឆ្នាំមក ដោយកន្លងមក មិនសូវមានបញ្ហារអ្វីចោទទេ ប៉ុន្តែរសំរាប់រយៈពេលប្រមាណ២ទៅ៣ឆ្នាំចុងក្រោយនេះ បែរជាមាន បញ្ហាររហូត ដូចជាផ្តល់ការប្រើប្រាស់ទឹកមិនគ្រប់គ្រាន់ ទឹកគ្មានអនាម័យ កន្លែងស្តុងទឹក គ្មានអាងចរុះ ដោយធ្វើការបូមទឹក ពីរបឹងទៅធ្វើការចែកចាញឆៅៗតែម្តង បង្ករឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ សុខភាពប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៍បានធ្វើការតវ៉ាឥតឈប់ផងដែរជាមួយក្រុមហ៊ុន (គុជម៉ាលី) ក៍ដូចជាអាជ្ញាធរស្រុកស្ទឹងហាវ ឲ្យជូយអនត្តរាគមន៍ រកដំណោះស្រាយក្នុងគោលដៅធ្វើយ៉ាងណា បានទឹកស្អាតប្រើប្រាស់។ ដោយសារតែមូលហេតុខាងលើនេះ រដ្ឋមន្រ្តីក្រសូងឧស្សាហកម្មនិង សប្បកម្មបាន សម្រេច ប្រគល់សិទ្ធិទៅឲ្យ ក្រុមហ៊ុន (អានកូ)ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុង ស្រុកស្ទឹងហាវ ជំនូសវិញ ដោយក្នុងលក្ខខណ្ឌតំរ៉ូវឲ្យក្រុមហ៊ុន(អានកូ)ធ្វើការចចាជាមួយក្រុមហ៊ុន ចាស់ (គុជ ម៉ាលី) ដើម្បី រកដំណោះស្រាយឈ្នះៗជាមួយគ្នា ឲ្យបានសមស្រប ពាក់ពន្ធ័ថ្លៃសេវា បណ្តាញ ទុយូ ទឹក ចាស់ របស់ក្រុមហ៊ុន(គុជ ម៉ាលី)ដែលមានស្រាប់។ចំណែកឯក្រុមហ៊ុន(អានកូ)ក្នុងពេលបាន សិទ្ធិ ផ្គត់ ផ្គង់ទឹក សំរាប់ ប្រជាពលរដ្ឋស្រុងស្ទឹងហាវ មក គេសង្កេតឃើញថាក្រុមហ៊ុន(អាកកូរ)ហាក់ មិន ចេតនាធ្វើការ ចចារជាមួយនិងក្រុមហ៊ុន(គុជម៉ាលី)នោះទេ ជាហេតុបង្ករប៉ះពាល់ដល់ប្រជាពលរដ្ឋដែល កំពង់ត្រូវ ការទឹកស្អាតប្រើប្រាស់ ជាលទ្ធផល ដោយសារមើលឃើញទង្វើក្រុមហ៊ុន (អានកូរ)បែបនេះ រដ្ឋមន្រ្តី ក្រសូង ឧស្សាហ៍កម្មនិងសិប្បកម្មក៍បានធ្វើការកែប្រែនិងសម្រេចភ្លាមៗដកសិទ្ធពីក្រុមហ៊ុន (អានកូ) មកប្រគល់ ឲ្យមន្ទីរឧស្សាហ៍កម្មនិងសិប្បកម្មខេត្តព្រះសីហនុជមនូស វិញ៕IMG-20160109-WA0059 IMG-20160109-WA0053 IMG-20151027-WA0075 IMG-20151027-WA0074