រ៉ឺម៉ក​កង់​បី​ជិះ​បញ្ច្រាស់​ផ្លូវ​ជ្រុល​បុក​ម៉ូតូ​បណ្តាលអោយ​ស្លាប់​ម្នាក់​រួច​ជិះ​គេច​បាត់​

0

​ភ្នំពេញ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ខ​ណះ​រូបគាត់​ជិះ​ម៉ូតូ​សេ​១២៥​ហើយ​ត្រូវបាន​ម៉ូតូ​សណ្តោង​រ៉ឺ​មក​កង់​បី​បើក​បញ្ច្រាស់ទិស​ចរាចរ​ណ៍​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង​ហើយ​ជិះ​រត់គេច​បាត់​។
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​៤០Eo តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។
ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សេង សុផល ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ មាន​ស្រុកកំណើត​ខេត្តព្រៃវែង​។
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រឹ​ម​សង់​សេរី​ឆ្នាំ​២០១២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BL 3696 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម​ខ​ណះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​កង់​បី មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​បញ្ច្រាស់ទិស​ចរាច​រណ៍​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលអោយ​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ សាក្សី​ដដែល​បាន​បន្តថា​បន្ទាប់ពី​បុក​ម៉ូតូ​រួច​រ៉ឺម៉ក​កង់​បី​ក៏​បន្តដំណើរ​ជិះ​គេចខ្លួន​បាត់ស្រមោល​តែម្តង​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​។​
Image1 - Copy