ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ស្នើឱ្យវិស័យឯកជន បន្ដជួយគាំទ្រផ្ដល់ថវិកាបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ គម្រោងទឹកស្អាត និងអនាម័យនៅតាមសហគមន៍ជនបទ

0

ភ្នំពេញ៖ បន្ទាប់ពីការអនុវត្ដគម្រោងទឹកស្អាត ជួយដល់សហគមន៍ទទួលបានជោគជ័យនោះ ឧបនាយក រដ្ឋមន្រ្ដី ម៉ែន សំអន បានស្នើឱ្យវិស័យឯកជនបន្ដចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ជូនដល់ប្រជាពលរដ្ឋ ដើម្បីជួយលើកកម្ពស់ដល់សុខភាព និង សុវត្ថិភាពphoto_2016-01-15_12-18-32អនាម័យ ឱ្យកាន់តែប្រើសើរឡើង។​ថ្លែងក្នុងពិធីប្រគល់មូលនិធិកូកា កូឡា សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍ ផ្ដល់ជូនដល់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី១៤ ខែមករានេះ នៅសណ្ឋា គារកាំបូឌីយ៉ាណា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ការបន្ដអនុវត្ដគម្រោងទឹកស្អាត និងអនាម័យនៅតាមតំបន់ជនបទ នឹងរួមចំណែក ជួយផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋ បានប្រើប្រាស់គ្រប់គ្រាន់ មានសុខភាពល្អ និងជួយលើកកម្ពស់គុណភាពជីវិតរស់នៅកាន់តែ ល្អប្រសើរ។​លោកជំទាវបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភេសជ្ជៈ កម្ពុជាកូកា កូឡា បានផ្ដល់ថវិកាតាមរយៈសមាគមនារី សម្រាប់អនុវត្ដគម្រោងទឹកស្អាត និងអនាម័យ សហគមន៍ក្រីក្រនៅខេត្ដកំពង់ស្ពឺ និងខេត្ដកំពង់ឆ្នាំង ដែលបានជួយសាងសង់អណ្ដូងទឹកស្អាតប្រភេទធំ ចំនួន៦២អណ្ដូង ផ្ដល់ធុងចម្រោះទឹកស្អាតចំនួន៥៤០ធុង រទេះដឹកទឹកចំនួន២២ តប្រព័ន្ធទឹកស្អាតជូនប្រជា ពលរដ្ឋចំនួន៥៨៥គ្រួសារ ដែលចំណាយថវិកាប្រមាណ៣២៥០០០ដុល្លារ។​លោកជំទាវឧបនាយករដ្ឋមន្រ្ដីបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាបង្ហាញការស្វាគមន៍ចំពោះក្រុមហ៊ុន វិនិយោគធំៗ និងក្រុមហ៊ុនពហុជាតិជាច្រើនរួមទាំងក្រុមហ៊ុនកូកា កូឡាផងដែរ ដែលបានចម្រេចចិត្ដយ៉ាង ត្រឹមត្រូវក្នុងការវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុកូកា កូឡា បានបោះទុនវិនិយោគនូវ ទឹកប្រាក់ចំនួន១០០លានដុល្លារ សម្រាប់ការសាងសង់រោងចក្រផលិតភេសជ្ជៈ និងផលិតសំបកដបកូកា កូឡា ដែលនេះបង្ហាញឱ្យឃើញថា ក្រុមហ៊ុនបានយល់ច្បាស់អំពីស្ថានភាព និងសភាពការណ៍អាជីវកម្ម ប្រកបដោយស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងសស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមផ្សំនឹង កត្ដាអនុគ្រោះផ្សេងៗទៀត ដែលរួមមានកម្លាំងពលកម្មមានតម្លៃថោក និងគោលនយោបាយគាំទ្រវិស័យ ឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា។​លោកជំទាវបានលើកឡើងថា ដោយទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន និងបានផ្ដល់នូវ ទំនុកចិត្ដលើចក្ខុវិស័យ និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនកូកា កូឡា បានផ្ដល់ចំណែកខ្លះនៃប្រាក់ ចំណេញ ដើម្បីជួយដល់វិស័យសង្គមកិច្ច និងមនុស្សធម៌ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយការផ្ដល់មូលនិធិជួយដល់ជនក្រីក្រ។​លោក ដេវីដ វិកលីវើត នាយកក្រុមហ៊ុនភេសជ្ជៈកូកា កូឡាប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងទឹក ស្អាតនេះ គឹដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់គោលដៅ ទទួលបាននូវទឹកស្អាត សម្រាប់ ប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនឥរិយាបទជាវិជ្ជមានចំពោះបញ្ហាអនាម័យ ក្នុងការរួម ចំណែកធ្វើឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍មានជីវភាព និងសុខភាពកាន់តែប្រសើរជាងមុន។​សូមបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍ ក្រុមហ៊ុនកូកា កូឡា បានបន្ដផ្ដល់មូលនិធិជួយដល់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍នូវទឹកប្រាក់ ចំនួន ៨៥០០០ដុល្លារ ដើម្បីតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៩០០គ្រួសារ នៅសង្កាត់ផ្សាphoto_2016-01-15_12-19-43រនាំងរុងពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង៕ photo_2016-01-15_12-19-08 photo_2016-01-15_12-18-58 photo_2016-01-15_12-18-52 photo_2016-01-15_12-18-32