គ្រូពេទ្យដែលចាក់ថ្នាំបណ្តាលឲ្យអ្នកជំងឺស្លាប់នៅស្រុកស្ទោងរួចផុតពីទោស

0

ខេត្តកំពង់ធំ៖  ប្រជាពលរដ្ឋបានប្រតិកម្មយ៉ាងខ្លាំងចំពោះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដែលសម្រេចមិនធ្វើការចោទប្រកាន់គ្រូពេទ្យម្នាក់ឈ្មោះហ៊ុល ឈឿន មានតួនាទីជាអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោងដែលបានចាក់ថ្នាំខ្វះការពិនិត្យនិងប្រុងប្រយ័ត្នបណ្តាលឲ្យអ្នកជំងឺម្នាក់ស្លាប់
នៅក្នុងគ្លីនិក ។សូមបញ្ជាក់ថាកាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅអ្នកជំងឺម្នាក់ឈ្មោះយីឃុននីភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំបានជិះម៉ូតូទៅឲ្យលោកគ្រូពេទ្យហ៊ុឈឿន ពិនិត្យដោយមានអាការះឈឺមួលក្នុងពោះហើយបន្ទាប់ពីពិនិត្យលោកគ្រូពេទ្យហ៊ុលឈឿនបានប្រាប់ថាគាត់មានជំងឺឈឺពោះវៀនតូច។ បន្ទាប់មកគ្រូពេទ្យរូបនោះក៏បានចាក់ថ្នាំនិងព្យួរសេរ៉ូមឲ្យហើយក៏បានធ្វើឲ្យអ្នកជំងឺមានសភាពធូរស្រាលបន្តិច។ប៉ុន្តែក្រោយមកគ្រូពេទ្យហ៊ុលឈឿនបានយកសេរ៉ូមដបតូចចាក់បញ្ចូលទៅសេរ៉ូមធំបន្តទៀតក៏ស្រាប់តែជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ តែម្តង។ប្រជាពលរដ្ឋបញ្ជាក់ថា លោកគ្រូពេទ្យហ៊ុល ឈឿន នេះឲ្យតែមានអ្នកជំងឺដែលឈឺបន្តិចបន្តួចហើយទៅពិនិត្យព្យាបាលកន្លែងគ្លីនិករបស់គាត់គឺគាត់ឲ្យព្យួរសេរ៉ូមទាំងអស់ហើយទុកពន្យាពេលឲ្យបានយូរ ដើម្បីងាយស្រួលក្នុងការគិតលុយឲ្យបានច្រើន។ប្រជាពលរដ្ឋបានបញ្ជាក់ថាបន្ទាប់ពីធ្វើឲ្យជនរងគ្រោះស្លាប់ហើយត្រូវក្រុមគ្រួសារប្តឹងកម្លាំងសមត្ថកិច្ចក៏បាននាំខ្លួនលោកគ្រូពេទ្យ ហ៊ុល ឈឿន តាមបញ្ជាព្រះរាជអាជ្ញាអមតុលាការ ខេត្តកំពង់ធំដើម្បីសួរនាំអំពីការធ្វេសប្រហែសក្នុងការព្យាបាលនិងធ្វើឲ្យអ្នកជំងឺស្លាប់។បន្ទាប់មកស្រាប់តែគ្រូ
ពេទ្យរូបនោះដោះលែងឲ្យមានសេរីភាពឡើងវិញដោយគ្រាន់តែបង់លុយចំនួន២០០០ដុល្លារដល់គ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿង។ប្រជាពលរដ្ឋបានប្រតិកម្មចំពោះចំណាត់ការតាមបែបធូរលុងរបស់ប្រព័ន្ធតុលាការព្រោះថាការប្រព្រឹត្តិខុសឆ្គងឬការធ្វេសប្រហែសរបស់គ្រូពេទ្យដែលនាំឲ្យអ្នកជំងឺស្លាប់ មិនមែនជាបញ្ហា ដែលត្រូវបញ្ចប់ត្រឹមបង់លុយ២០០០ដុល្លារនោះឡើយ ។នេះបើយោងតាមច្បាប់ដែលកំពុងធរមាននៅកម្ពុជា។ប្រភពពត៌មានក្រៅផ្លូវការមួយបានបង្ហើបឲ្យដឹងថាដោយសារតែមានអ្នកធំម្នាក់ធ្វើបទអន្តរាគមន៌ជាមូលហេតុបណ្តាលឲ្យប្រព័ន្ធតុលាកាខេត្តកំពង់ធំអល់ឯកចិត្ត មិនសំរេចឃុំខ្លួនគ្រូពេទ្យដែលមានកំហុសឆ្គងនោះតែម្តង”តាមច្បាប់ត្រូវជាប់គុគ”។ប្រជាពលរដ្ឋអំពាវនាវឲ្យលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបើកការស៊ើបអង្កេតស្រាវជ្រាវករណីនេះឡើងវិញប្រកបដោយតម្លាភាពរួមទាំងមានការប្រកាសជាសាធារណៈថា តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យជនរងគ្រោះស្លាប់ ។យ៉ាងណាក៏ដោយគេយល់ថាការធ្វើឲ្យអ្នកជំងឺស្លាប់គឺជាការធ្វេសប្រហែសឬការមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ ហ៊ុល ឈឿន ជាកំហុសខាងវិជ្ជាជីវះដ៏ធ្ងន់ធ្ងរ មិនអាចឲ្យគ្រូពេទ្យរូបនោះរួចផុតពីប្រព័ន្ធច្បាប់ដោគ្រាន់តែបង់ប្រាក់២០០០ដុល្លារនោះឡើយ។ក្រុមអ្នកច្បាប់បានចាត់ទុកការមិនឃុំខ្លួនគ្រូពេទ្យមានកំហុសឆ្គង ចាក់ថ្នាំបណ្តាលឲ្យអ្នកជម្ងឺស្លាប់បែបនេះមានភាពមិនប្រក្រតី គួរតែបើកការសើុបអង្កឹតឡើងវិញ ៕