​ប្រជាពលរដ្ឋ​​៤៥​គ្រូ​សារ​ប្រកាស់​​ប្តឹងផ្តល់​​មនុស្ស​ចំនូ​ន​២​គ្រូ​សារ ​ធ្វើ​របង​និង​ផ្ទះ​លើផ្លូវ​សាធារណៈ​

0

​ខេត្ត​ព្រះសីហនុ​៖​ក្រោយពីរ​មាន​ហេតុ​ការ​គ្រោះ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ចំនូ​ន​៦​ខ្នង សម្លាប់​ជីវិត​ក្មេងប្រុស អាយុ​៤​ឆ្នាំ​ម្នាក់​រូ​ចមក​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កើតហេតុ ចំនូ​ន​ប្រមាណ​៤៥​គ្រូ​សារបាន​ធ្វើការ​ប្រកាស់ សើរ​រើ​បណ្តឹង​របស់​ខ្លូន​ឡើយ​វិញ ពាក់​ព​ន្ធ័​មនុស្ស​ចំនូ​ន​២​គ្រូ​សារ​ទី​១​ឈ្មោះ លី​សុខ​ហេង ភេទ​ស្រី ជា គ្រូបង្រៀន​និង​ទី​២​ឈ្មោះ ពេជ្រ សំអាត ក្រុម​ព្រឹក្សា​នៅ​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ដែល​បាន សាង សង់ របង​និង​ធ្វើ​ផ្ទះ រំលោភ​លើដី​ផ្លូវ​សាធារណៈ​ក្នុង​ម្នាក់​ប្រវែង​២​ម៉ែត្រ​។​
.​ហេតុផល​នែ​ការប្រកាស់​ប្តឹងផ្តល់​យ៉ាង​ស្រូ​ច​ស្រាវ​បែបនេះ ត្រូវបាន បង ប្អូន​ប្រជាពលរដ្ឋ ខាង លើ​លើកឡើងថា​គ្រោះ​អគ្គីភ័យ​ឆេះ​ផ្ទះ​អស់​ចំនូ​ន​៦​ខ្នង​លើ​ដើម​ហេតុដែល​រថយន្ត​ព​ន្ល​ត​អគ្គីភ័យ ចូល ពន្លត់​មិនទាន់​ពេល គឺ​ដោយសារតែ​ចេញចូល​តាមផ្លូវ​នេះ​មិនបាន ជាហេតុ​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ ហើយ​ទំរាំ​រថយន្ត ពន្លត់ អគ្គី​ភ​យ័រ​ក​ផ្លូវ​ផ្សេង ចូលទៅ​បាន​ផ្ទះ​ចំនូ​ន​៦​ខ្នង បាន​ក្លាយជា ចំណី​ភ្លើង អស់ ទៅហើយ​។ ដូចនេះ ពូក​គាត់​ត្រូវតែ​ធ្វើ​ប្តឹងផ្តល់​ឡើងវិញ សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​អាជ្ញាធរ ក្រុង ព្រះសីហនុ រូ​ម​និង មន្ត្រី ជំនាញ​ពាក់​ព​ន្ធ័​ឲ្យ​ជូ​យ​អន្តរាគមន៍​តាម​និ​តី​វិធិ​នែ​ច្បាប់ បើកផ្លូវ​នេះ​ឲ្យ​បាន ៦​ម៉ែត្រ​ស្របតាម គំនូស ប្លង់ លក្ខណ​ប្រព​ន្ធ័​ដែលមាន​ស្រាប់​។M2U01320.MPG_snapshot_02.32_[2013.11.22_08.40.44]
.​ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួ​សារបាន​និយាយ​បញ្ជាក់ថា​មនុស្ស​ចំនូ​ន​២​គ្រូ​សារ​ខាងលើនេះ​កន្លងមក ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​ប្តឹងផ្តល់ ម្តង​រូ​ច គឺ​ប្តឹង​ខណៈ ពេល​ផ្លូវ​នេះ​ចាប់ធ្វើ​ការពង្រីក និង​ចាក់ ផ្លូវ​ប៉េ តុង​ថ្មី ប៉ុន្តែ​រការ​ប្តឹងផ្តល់​នាពេលនោះ​មិន​ទទួលបាន លទ្ធ ផល អ្វី​នោះឡើយ តែ​ផ្ទុយ​ទៅ វិញ​បែរ ជា បណ្តែតបណ្តោយ​ឲ្យ​មនុស្ស​ចំនូ​ន​២​គ្រូ​សារ​ខាងលើ នៅ​តប​ន្ត ធ្វើការ សាងសង់​ផ្ទះ​និង​របង​ថ្ម បាន សម្រេច​រហូតមកដល់​សព្វថ្ងៃ ធ្វើ​ឲ្យ​ផ្លូវ​ចំណុច​នោះ​រូ​ម​តូចចង្អៀត​បង្ករ​ឲ្យ​កើត​គ្រោះមហន្តរាយ ប្រជាព ល​រដ្ឋ​រង​ទុក​សោក​ដូច​ពេលនេះ​គឺមាន​ផ្លូវ​តែ​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​មិនកើត​។

​បច្ចុប្បន្ន​ជុំវិញ​បញ្ហារ​នេះ ប្រជាពលរដ្ឋ​ចំនូ​ន​៤៥​គ្រូ​សារ​កំពង់​ប្រមូលគ្នា​ផ្តិតមេដៃ​ដាក់ពាក្យ​បណ្តឹង​សារជាថ្មី​ទៅ​អាជ្ញាធរ​សង្កាត់​ក៏ដូចជា​អាជ្ញាធរ​ក្រុងព្រះសីហនុ​រូ​ម​និង​មន្ត្រី​ជំនាញ ដោយ​ម្នាក់ៗ​សុទ្ធសឹង​ប្រកាន់​ជំហរ​ដាច់ខាត គឺ​តំ​រ៉ូ​វ ឲ្យ​បុគ្គល ចំនួន ២​នាក់​ខាងលើ​ត្រូវតែ​ធ្វើការ​រុះរើ​តាម​ការកំណត់​ដី​ដែល​ពាក់​ព​ន្ធ័​និង​ផ្លូវ​គឺ​ឈ្មោះ​លី​សុខ ហេង​ត្រូវ​រុះរើ​របង​បង្ខិត​ចេញពីរ​ផ្លូវ​ប្រវែង​២​ម៉ែត្រ​និង​ឈ្មោះ​ពេជ្រ​សំអាត​ក៍​ត្រូវ​រុះផ្ទះ​ដែល​សង់​លើផ្លូវ​ចំនួន​២​ម៉ែត្រ​ផងដែរ​ដើម្បី​ឲ្យ​បាន​ផ្លូវធំ​ទូលាយ​ជាធម្មតា​ឡើងវិញ​។​IMG_196820160117_151409
.​ជាមួយគ្នានេះ​ក្រុម​ប្រជាពលរដ្ឋ​បានធ្វើ​សំណូមពរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​អាជ្ញាធរ​ក្រុង​.​ខេត្ត​ពិសេស​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ជួយ​អនុវត្ត​វិធាន ការ​តាមផ្លូវ​ច្បាប់​ផង​ចំពោះ​មនុស្ស​ពីរ​នាក់​ខាង លើ ពី ព្រោះ​បើ​ទុក​ឲ្យ​ស្ថានភាព​ផ្លូវ​ត្រូវគេ​រំលោភ​តូចចង្អៀត ដូច​សព្វថ្ងៃ​ប្រជាពលរដ្ឋ​អាច​ប្រឈម​និង​ភាព រងគ្រោះ​ជាយថាហេតុ​គ្រប់ពេលវេលា​ជាក់ស្តែង​ដូចជា​ករណី​ឆេះ​ផ្ទះ​ចំនូ​ន​៦​ខ្នង ជា​មេរៀន​ស្រាប់​។​
.​លោក លី​វ៉ាន់ ដា​អភិបាលរង​ក្រុងព្រះសីហនុ បាន​មានប្រសាសន៍​ទ​ទូល​ស្គាល់​ថា ជុំវិញ​ផ្លូវ ខាង លើ​នេះ​កន្លងមក​ពិតជា​មាន​ប្រជាពលរដ្ឋ​ចំនូ​ន​៤៥​គ្រូ​សារ​ប្តឹងផ្តល់​សុំ​បើកផ្លូវ​ត្រង់ចំណុច​លំនៅដ្ឋាន​របស់​មនុស្ស​ពីរ​គ្រូ​សារ​ខាងលើនេះ​ប្រាកដ​មែន ដោយ​កាលនោះ​ទាំង​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ក្រុង និង​មន្ត្រី ជំនាញ​ក៍​សុទ្ធសឹង​ចុះទៅ​ធ្វើការ​ពិនិត្យ​ជាក់​និង​ត​រ៉ូ​វ​ឲ្យ​មនុស្ស​ចំនូ​ន​ពីរ គ្រូ​សា​ដែល​ពាក់​ព​ន្ធ័​សាង សង់​របង និង​ផ្ទះ​រំលោភបំពាន​លើផ្លូវ​ឲ្យ​ធ្វើកា​រុះរើ ប៉ុន្តែរ​ពូកគេ​មិន​ព្រម លោក​ក៍​បានធ្វើ​របាយការណ៍​បន្ត បញ្ជូន ទៅ លោក​អភិបាលក្រុង​ពិនិត្យ​និង​សម្រេច ហើយក៍​ស្ងា​តតាំង​ពីរ​ពេលនោះ​តែម្តងទៅ​។

20160117_151122

ជាមួយនិង​ការ ប្រកាស់ ប្តឹង​សារជាថ្មី​របស់​ប្រជាពលរដ្ឋ​ចំនូ​ន​៤៥​គ្រូ​សារ​ខាងលើ លោក លី វ៉ាន់ដា ក៍​បានធ្វើការ ជំរុញ​ផងដែរ​ថា​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​ជា​ជំហាន​ដំបូង​ចូលទៅ​អាជ្ញាធរ​សង្កាត់​លេខ​៤ ដើម្បី​ឲ្យ អាជ្ញាធរ​សង្កាត់​ធ្វើការ​ឲ្យ​អស់​លទ្ធភាព ជាមុនសិន​មុន​និង​ឈានដល់​ថ្នាក់ក្រុង​៕ កោះពស់​(​រូបភាព​ប្រជាពលរដ្ឋ​តវ៉ា​កន្លងមក​និង​ផ្លូវ និង​ស្ថានភាព​ផ្លូវ​ក្នុងពេល​មាន​អគ្គីភ័យ​)

20160117_151039 20160117_151034