រឿង​ចំណែក​ទារក​អាយុ​៨​ខែ​លង់ទឹក​ត្រពាំង​ស្លាប់​

0

​កំពង់ស្ពឺ ៖ រឿង​ដ៍​ចំឡែក​មួយ​ដែល​កម្រ​នៅ​ជួបប្រទះ​ទ​រក​ទើបតែ​អាយុ​៨​ខែ​មិនទាន់​ចេះ​ដើរ​ផង​នោះ​បែ​ជា​ត្រូវ​លង់ទឹក​ត្រពាំង​ស្លាប់​យ៉ាង​អាណោចអាធម្ម​បំផុត ​​ករណី​ទារក​លង់ទឹក​ស្លាប់​នេះ បាន​កើតមានឡើង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ត្រពាំងទឹក នៅ​ភូមិ​ព្រៃ​បេង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
​សមត្ថកិច្ច​បាន​ប្រាប់ថា ក្មេងរងគ្រោះ​មានឈ្មោះ​ឃឿន វីរ​:​  (អូន​ណែម) ភេទ​ស្រី​អាយុ ៨​ខែ​ប៉ុណ្ណោះ ។

សមត្ថ​បន្តថា មុនពេល​កើតហេតុ​ស្ត្រី​ឈ្មោះ​អែម សំ​អូន ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​បេង ឃុំ​ស្គុះ ស្រុក​សំរោង​ទង បាន​យក​ចៅ ទៅ​ស្រោច និង​ដាំ​ត្រ​គួ​ន​នៅ ខាងក្រោយ​ផ្ទះ​ចម្ងាយ ២០​ម៉ែត្រ ជាមួយ​នៅពេល​ទៅដល់​កន្លែង ដាំ​ត្រកួន ខ្លួន​បាន​ទុក​ចៅ​អង្គុយលេង​ក្បែ​នោះ បន្ទាប់ពី​ដាំ​ត្រកួន​រួច​ជីដូន​បាន​ដើរ​មករក​ងូតទឹក​នៅផ្ទះ​វិញ ។


ប្រភព​បន្តថា បន្ទាប់ពី​ងូតទឹក​រួចរាល់​បាន​ដើរ​ត្រឡប់មក​យក​ចៅ​អត់​ឃើញ​ក៍រក ស្រាប់តែ​ប្រទះឃើញ​ចៅ​ខ្លួន បាន​លង់ទឹក​ថ្លុក​ក្បែរ​នោះ​ស្លាប់  ករណីនេះ​ជា​រឿង​មួយ​យ៉ាង​ចំណែក​ដែល​ទារក​ទើបតែ​អាយុ​៨​ខែ​មិនទាន់​ចេះ​ដើរ​ផង​បែរជា​លង់ទឹក​ត្រពាំង​ស្លាប់​មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ​
​ក្រុមក្រួសារ​បានទទួល​ស្គាល់​ថា​កូន​របស់ខ្លួន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន ។​
​ជុំវិញ​ករណីនេះ​ទារក​រងគ្រោះ​អាច​ពេលដែល​យក​ចៅ​ទៅ​ស្រោច និង​ដាំ​ត្រកួន​ទុកចោល​មិនបាន​មើល និង​ដើរទៅ​ងួ​ត​ទឹក​នៅផ្ទះ​ទើប​ចៅ​វា​ធ្លាក់​ក្នុង​ទឹក​ត្រពាំង​ស្លាប់​បែបនេះ ។​ ភ្នំស្រួច 

photo_2016-01-21_11-47-31 - Copy photo_2016-01-21_11-47-27