ពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំយុវជននិងកីឡា ថ្មី ខេត្តសៀមរាប

0

ខេត្តសៀមរាប៖ពិធីប្រកាសតែងតាំងមុខតំណែងថ្មី លោក សយ ទិត្យាវង្ស អនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ជំនួសលោក អ៊ុង សិរីឌី អតីតប្រធានមន្ទីរដែលបានចូលនិវត្តន៍ យោងតាមសេចក្តីប្រកាសលេខ២៨១៥ អយក ប្រក ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៥Image5 របស់ក្រសួងអប់រំយុវជន និងកីឡា។ ពិធីប្រកាសនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោក បណ្ឌិត ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា លោក បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃ គណៈអភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់នាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ ក្រុង ស្រុក នៅរដ្ឋបាលសាលាខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៦ ។ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តក៏បានលើកឡើង អំពីស្នាដៃ សមទ្ធិផលដែលមន្ទីរអប់រំយុវជន និង កីឡាខេត្តទទួលបាននាពេលកន្លងមក លើការបណ្តុះបណ្តាល នូវធនធានមនុស្ស ។លោកបណ្ឌិត ក៏បានបញ្ជាក់ថា សមទ្ធិផលដែលបានកើតឡើងមកនេះ ក៏ដោយកត្តាសំខាន់ៗ៤យ៉ាង រួមមានៈកត្តាសន្តិសុខ , ច្បាប់ និង ក្របខ័ណ្ឌគោលនយោបាយ , កត្តាសម្បត្តិវប្បធម៌ និង កត្តាអភិវឌ្ឍន៍ខេត្ត ។ កត្តាទាំងនេះខេត្តបានធ្វើ ការសម្របសម្រួល កិច្ចសហការ និង ជម្រុញការអនុវត្តពីផ្នែកពាក់ព័ន្ធទាំងអស់ ដើមី្បភាពរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព។ក្នុងនោះដែរលោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដើមី្បជា ប្រទីបសម្រាប់លោកប្រធានមន្ទីរដែលទើបចូលកាន់មុខតំណែងថ្មី ដើមី្បអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អ ។លោកបណ្ឌិត ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ បានកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដែលជាវិស័យអទិភាព ក្នុងយុទ្ធសាស្ត្រ ចតុកោណ ក្នុងការបណ្តុះបណ្តាលនូវធនធាន មនុស្ស ដែលជាគ្រឹះដ៏រឹងមាំនៅក្នុងសង្គមជាតិ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ។ ម៉្យាងទៀត វិស័យអប់រំជាវិស័យមានសារៈសំខាន់ ក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធិភាព។លោកបណ្ឌិត ក៏បានកោតសរសើរផងដែរ អំពី លទ្ធផលនៃសមទ្ធិផលដែលមន្ទីរអប់រំយុវជន និង កីឡាខេត្តទទួលបានក្នុងពេលកន្លងមក របស់លោកប្រធានមន្ទីរ ចាស់ដែលបានចូលនិវត្តន៍ ទៅតាមការបញ្ចប់នូវរបបការងារនៃមន្ត្រីរាជការស៊ីវិល ដែលរដ្ឋធម្មនុញ្ញបានកំណត់ ហើយការប្រកាសតែងតាំងថ្នាក់ដឹកនាំនេះ គឺជាប្រពៃណីរបស់មន្ត្រីរាជការImage1 Image6 Image5 Image4 Image3 Image2ផងដែរ ។ ដោយ ប៊ុត សាម